ទីក្រុងកូប៉ិនហាក៖ ក្រុមហ៊ុន​ផលិត​ប្រដាប់​ក្មេង​លេង​ដ៏​ធំ​បំផុត​របស់​ពិភពលោក Lego របស់​​ដា​ណឺ​ម៉ា​កបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​ខ្លួន​នឹង​ផ្តល់ឱ្យ​បុគ្គលិក​ចំនួន ២ ម៉ឺន​​នាក់​របស់ខ្លួន​នូវ​ថ្ងៃ​ឈប់សម្រាក​បន្ថែមចំនួន ៣ ថ្ងៃ និង​ប្រាក់រង្វាន់​បន្ទាប់ពីដំណើរ​ដ៏រដាក់រដុប​នៃ​​ប្រាក់ចំណូល​ពេញ​ ១ ​ឆ្នាំ​បានកន្លងផុតទៅនេះ​។

ជា​ក្រុមហ៊ុន​ផលិតជ័រ​ផ្គុំ​ និង​​របស់​ក្មេង​លេង​ ដែលមានការ​ពេញនិយម​ជា​សកលLego មាន​​​តម្រូវការ​សម្រាប់​ផលិតផល​​ល្បែង​ជ័រផ្គុំ​ ឥដ្ឋ​ប្លាស្ទិ​ក​អត្តសញ្ញាណ​របស់​ខ្លួន បាន​កើនឡើង​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត ​រួម​ជាមួយនឹង​ការពង្រីក​ប្រជាប្រិយភាព​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​​នៅក្នុង​ប្រទេស​ចិន។

ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ក្រុមគ្រួសារ​ Lego ​សូម​ថ្លែងអំណរគុណ​ដល់​សហការី​​ទាំងអស់​​ជាមួយនឹង​ការឈប់​សម្រាក​ចំនួន ២​ថ្ងៃ​បន្ថែមទៀត​នៅ​ចុងឆ្នាំ២០២១នេះ»។

ប្រាក់ចំណូល Lego ​បាន​កើនឡើង ៤៦​ ភាគរយ​ ដល់ ២៣ ​ពាន់​លាន​ក្រូ​ន័រ​ក្នុង​រយៈពេល​ដូចគ្នានេះ។

ក្រុមហ៊ុន​បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​សុទ្ធ​ជាង ៦,៣​ពាន់​លាន​ក្រូ​ន័​រ​ដា​ណឺ​ម៉ាក (៩៥៤លាន​ដុល្លារ)​ សម្រាប់​ឆមាស​ទី១ ​នៃ​ឆ្នាំ២០២១។

ប្រាក់ចំណូល Lego ​បាន​កើនឡើង ៤៦ ​ភាគរយ​ដល់ ២៣​ពាន់​លាន​ក្រូ​ន​ក្នុង​រយៈពេល​ដូចគ្នានេះ។

សេចក្តីថ្លែងការណ៍ពី​ក្រុមហ៊ុ​ន​បាន​និយាយថា៖ «វា​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុមហ៊ុន​ Lego ហើយ​សហការី​របស់​យើង​បានធ្វើការ​យ៉ាង​លំបាក​មិនគួរ​ឱ្យ​ជឿ។ ដូច្នេះ​ប្រាក់រង្វាន់​ពិសេស​ (ដោយ​មិនបាន​បញ្ជាក់​ចំនួន​ជាក់លាក់) នឹងត្រូវ​បាន​បង់​ជូន​ដល់​បុគ្គលិក​នៅក្នុង​ខែមេសា ឆ្នាំ ២០២២»។

Lego ដែល​ជា​ក្រុមហ៊ុន​ផលិត​ល្បែង​ក្មេង​លេង​ពីជ័រផ្គុំ​​​មានប្រភព​ពី​​ជនជាតិ​ដា​ណឺ​ម៉ាក​ ដោយផ្ដួច​ផ្ដើមចេញ​ពី​​គំនិត“លេង​បានល្អ" (Leg godt)។ វា​​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៣២ ដោយលោក ឃើក គ្រីស្ទានសិន ដោយ​បច្ចុប្បន្ន​​គ្រួសារ​របស់គាត់​នៅតែ​បន្ត​គ្រប់គ្រង​ក្រុមហ៊ុន​​ដែលមាន​បុគ្គលិក​ប្រហែល ២០៤០០​នាក់ នៅ​ប្រទេសចំនួន ​៤០​ ក្នុងពិភពលោក៕ AFP

Lego ដែល​ជា​ក្រុមហ៊ុន​ផលិត​ល្បែង​ក្មេង​លេង​ពីជ័រផ្គុំ​​​មានប្រភព​ពី​​ជនជាតិ​ដា​ណឺ​ម៉ាក​ ​​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៣២។