ក្រុង​ឌូបៃ៖ ចាប់ពីអគារ​ខ្ពស់​បំផុត​លើពិភពលោក​រហូត​ដល់​អាង​ទឹក​ជ្រៅ​បំផុត អេមីរ៉េត​អារ៉ាប់រួម ដែល​​គម្រប់ខួប ៥០​ ឆ្នាំ​ នៅថ្ងៃព្រហស្បតិ៍ បាន​គ្រង​កំណត់ត្រា​ពិភពលោក​ច្រើន​បំផុត។

ខាង​ក្រោម​នេះ​ជា​កំណត់ត្រា​ចំនួន៥​ សម្រាប់​ប្រទេស​នៅ​តំបន់​ឈូងសមុទ្រ​ដ៏​ស្ដុក​ស្ដម្ភ​នេះ។

១-អគារ​ខ្ពស់​បំផុត

ឌូបៃ គឺជា​ទីក្រុង​ទាន់​សម័យ​បំផុត​ក្នុង​ចំណោម​សមាជិក​អេមីរ៉េតអារ៉ាប់​រួមទាំង ៧ ហើយ​សមិទ្ធផល​ត្រចះ​ត្រចង់បំផុត​របស់​ប្រទេស​នេះ​គឺ​អគារ​រាង​ម្ជុល Burj Khalifa ដ៏​ខ្ពស់​បំផុត​ក្នុង​ពិភពលោក។

កម្ពស់ ៨២៨ ​ម៉ែត្រ​ អគារ​ដ៏​ស្កឹមស្កៃនេះ​សង់ពី​ដែក និង​កញ្ចក់ បាន​សម្ពោធ​ក្នុង​ទីប្រជុំ​ជន​នៃ​ទីក្រុង​នៅ​ឆ្នាំ​២០១០។

ដោយ​ស្គាល់ជា​ Burj Dubai មុន​ពេល​សម្ពោធជាផ្លូវការវា​ត្រូវបាន​ប្ដូរ​មក​ជា Burj Khalifa ដើម្បី​ឧទ្ទិស​ដល់​ប្រធានាធិបតី​អេរីម៉េតអារ៉ាប់​រួម Sheikh Khalifa bin Zayed Al Nahyan។

កម្ពស់ ៨២៨​ម៉ែត្រ​ អគារ​ដ៏​ស្កឹមស្កៃនេះ​សង់ពី​ដែក និង​កញ្ចក់ បាន​សម្ពោធ​ក្នុង​ទីប្រជុំ​ជន​នៃ​ទីក្រុង​នៅ​ឆ្នាំ​២០១០។ AFP

២-កង់​កន្ដ្រក​វិល​ធំបំផុត​

កម្ពស់​ ២៥០​ម៉ែត្រពីដី​រហូត​ដល់​ចុង​កំពូល​ ប៉ម​ Ain Dubai ឬ​កែវភ្នែក​ឌូបៃឈរ​យ៉ាង​ត្រដែត​លើ​កោះ​សិប្បនិម្មិត Bluewaters។ កន្ដ្រក​នីមួយៗ​ក្នុង​ចំណោម​កន្ដ្រក​ទាំង៤៨ អាច​ផ្ទុក​មនុស្សបាន ៤០ ​នាក់ ហើយវា​ប្រើ​ពេល​វិល​ ១​ជុំ​ក្នុងថេរវេលា ៣៨​នាទី។

កម្ពស់​ ២៥០​ ម៉ែត្រពីដី​រហូត​ដល់​ចុង​កំពូល​ ប៉ម​ Ain Dubai ឬ​កែវភ្នែក​ឌូបៃឈរ​យ៉ាង​ត្រដែត​លើ​កោះ​សិប្បនិម្មិត Bluewaters។ AFP

៣-ខ្សែ​ហោះ​ដ៏វែង​បំផុត

ឌូបៃ​មិន​ត្រឹមតែ​ជាប្រទេស​គ្រង​កំណត់ត្រា​សំណង់​ខ្ពស់​បំផុត​ប៉ុណ្ណោះទេ ប៉ុន្ដែ Ras Al-Khaimah​ ក៏​គ្រង​កំណត់ត្រា​ខ្សែហោះ​វែង​បំផុតក្នុង​លោក​ផង​ដែរ។ Jebel Jais Flight ដែល​បើកសម្ពោធ​កាលពី​ខែ​មករាឆ្នាំ​២០១៨ មាន​ប្រវែង ២ ៨៣១,៨៨ម៉ែត្រ។

អ្នក​ជិះ​ខ្សែ​ហោះ​នេះអាច​មាន​ល្បឿន​រហូត​ដល់ ១៥០ ​គីឡូម៉ែត្ រ​ក្នុង​ ១ ​ម៉ោង ដោយ​ឆ្លង​កាត់​ជួរភ្នំ​ Hajar។

ខ្សែហោះ Jebel Jais Flight ដែល​បើកសម្ពោធ​កាលពី​ខែ​មករា ឆ្នាំ ​២០១៨ មាន​ប្រវែង ២ ៨៣១,៨៨ ម៉ែត្រ។

៤-អាងទឹក​ជ្រៅ​បំផុត

ឌូបៃ​បាន​បន្ថែម​កំណត់ត្រា​របស់​ខ្លួន​កាលពី​ខែ​មិថុនា ពេល​បើក​អាង​ហែលទឹក​ជ្រៅបំផុត​ក្នុងពិភព​លោក​សម្រាប់​អ្នក​និយម​មុជទឹក។ Deep Dive Dubai គឺជា​អាង​មុជទឹក​ក្នុង​អគារ​ ជម្រៅ ៦០​ ម៉ែត្រ។ អ្នក​មុជទឹក​អាច​រុករក​ទីក្រុង​លិចទឹក​ លេង​អុកនិង​ជ្រែក​ល្អាង។

ឌូបៃ​បាន​បន្ថែម​កំណត់ត្រាពី​ខែ​មិថុនា ជាមួយ Deep Dive Dubai គឺជា​អាង​មុជទឹក​ក្នុង​អគារ​ ជម្រៅ ៦០ ​ម៉ែត្រ។ AFP

៥-រទេះរំអិល​ល្បឿន​លឿន​បំផុត

អាប៊ូដាប៊ី ជាទីក្រុង​របស់​អេមីរ៉េត​អារ៉ាប់រួម បាន​គ្រង​កំណត់ត្រា​ជាច្រើន រួមទាំងរទេះ​រំអិល​ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោកផងដែរ។ Formula Rossaដែល​មាន​ល្បឿន​មិនចាញ់ Formula One ក្នុង​ល្បឿន​ ២៤០​គីឡូម៉ែត្ រ​ក្នុង ​១​ ម៉ោង​ ស្ថិត​នៅ​ជាមួយ​ទីតាំង​ឧទ្យាន​កម្សាន្ដ Ferrari World និង​បាន​បើកសម្ពោធ​កាលពីខែ​វិច្ឆិកា ឆ្នាំ​ ២០១០៕ AFP/HR

Formula Rossa ដែល​មាន​ល្បឿន​មិនចាញ់ Formula One ក្នុង​ល្បឿន​ ២៤០ ​គីឡូម៉ែត្រ​ក្នុង​ ១​ ម៉ោង​។