ភ្នំពេញៈ កញ្ញា ប៉ូ​គឹម​ថេ​ង សុធី​តា កំពុងតែ​បាន​បំបែក​កំណត់ត្រា​ថ្មី​មួយទៀត ក្នុង​ពិភព​ប្រកួតប្រជែង​សម្រស់​កញ្ញាឯក​ដ៏​អស្ចារ្យ​អន្តរជាតិ Miss Grand International ដោយ​ស្រី​ស្រស់​ជា​តំណាងឱ្យ​កម្ពុជា ឆ្នាំ ​២០២១ បាន​ពាន​សម្រាប់​ជ័យជម្នះ​​មួយ​ប្រសើរ​ជាង​ឆ្នាំមុន ​គឺជា​ប់ដ​ល់វគ្គ Top10 ខណៈ​កាលពី​ឆ្នាំ​ ២០២០ កម្ពុជា​បាន​ឈានដល់​វគ្គ​ Top20 នោះ​។

​ស្រី​ស្រស់​វ័យ ២៣ ឆ្នាំ ជា​ម្ចាស់​មកុដ​​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ ២០២១ កញ្ញា ប៉ូ​គឹម​ថេ​ង សុធី​តា ទទួលបាន​ប្រជាប្រិយ​​ភាពខ្លាំង​ជាងគេ សម្រាប់​បេក្ខភាព​ជាប់​វគ្គ​កំពូល​​ទាំង ១០ រូប (Top10 Miss Grand International 2021) ក្នុងការ​ប្រកួត​ផ្តាច់​​ព្រ័ត្រ​នៃ​ការ​​ប្រកួត​កញ្ញាឯក​ដ៏​អស្ចារ្យ​អន្តរជាតិ​ឆ្នាំ ២០២១ ដែល​រៀបចំ នៅ​កោះ​ភូ​កេ​ត ប្រទេស​ថៃ និង​បានបញ្ចប់​ការប្រកួត​កាលពី​ថ្ងៃទី​ ៤ ខែ ធ្នូ ឆ្នាំ ២០២១ កន្លងមក​។​

​ខណៈពេល​វិលត្រឡប់​មកពី​ការ​​បំពេញ​នូវ​ភារកិច្ច​ដ៏​ល្អ នៅក្នុង​ការប្រកួត Grand International 2021 កាលពី​ថ្ងៃទី​ ៥ ខែធ្នូ កញ្ញា ប៉ូ​គឹម​ថេ​ង សុធី​តា ទទួលបាន​ការស្វាគមន៍​យ៉ាងខ្លាំង​ពី​បងប្អូន​ខ្មែរ ដែល​និយម​គាំទ្រ​លើ​ពិភព​កញ្ញាឯកនេះ និង​មាន​ភាព​កក់​​ក្តៅ​ផងដែរ ដោយមាន​វត្តមាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​មហាហង្ស ដែល​រៀបចំ​ការប្រកួត Miss Grand Cambodia គឺ​លោក អ៊ិន សុ​ភិន បាន​ទៅ​ទទួល​ដោយផ្ទាល់​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

​គួរ​បញ្ជាក់ដែរថា កញ្ញា ប៉ូ​គឹម​ថេ​ង សុធី​តា ស្ថិតនៅលើ​លេខ​រៀង​ទី​១ នៃ​ការ​បេក្ខភាព​ប្រកួត​បោះឆ្នោត ដើម្បី​រក​ប្រជាប្រិយភាព​ជាងគេ​ទាំង ១០ រូប នៃ​កម្មវិធី​ប្រកួត Miss Grand International 2021 វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ប្រទេស​កម្ពុជា បានទទួល​ពាន​មួយ​ឈ្មោះថា​ ​ពាន Popular Vote of Top10 Miss Grand International 2021​។ ចំណែកឯ​លទ្ធផល​នៃ​ការប្រកួត​ផ្តាច់ព្រ័ត្រ​វិញ ជយលាភី​ទាំង ៥ រូប​នៃ​ការប្រកួត​កញ្ញាឯក​ដ៏​អស្ចារ្យ​អន្តរជាតិ​ឆ្នាំ ​២០២១ (Miss Grand International 2021) គឺ​ម្ចាស់​មកុដ​កញ្ញាឯក​ប្រចាំឆ្នាំ​ ២០២១ (​លេខ ​១) បាន​ទៅលើ​កញ្ញា​មកពី​ប្រទេស​វៀតណាម លេខ​ ២ (1st Runner up) បាន​ទៅ​ប្រទេស​អេក្វាទ័រ លេខ​ ៣ (2nd Runner up) បាន​ប្រទេស​ប្រេ​ស៊ី​ល លេខ ​៤ (3rd Runner up) បាន​ទៅ​ប្រទេស​ព័រ​តូ​រី​កូ និង​លេខ​៥ (4th Runner up) បាន​ទៅលើ​ប្រទេស​អាហ្វ្រិ​ក​ខាងត្បូង​។

កញ្ញា សុធីតា ទទួល​បាន​ការ​ស្វាគមន៍​ខ្លាំង​ពីអ្នកគាំទ្រពេលត្រឡប់វិញ​។ រូប ហ្វេសប៊ុក

​កញ្ញា ប៉ូ​គឹម​ថេ​ង សុធី​តា ក៏បាន​សម្តែង​ពី​ចំណាប់អារម្មណ៍​ដ៏​រំភើប សម្រាប់​សមិទ្ធផល ដែល​ខ្លួន​ទើប​ទទួលបាន​ពី​ការខិតខំ គឺជា​ពាន​ Top10 ជា​លើកដំបូង ក្នុង​ពិភព Miss Grand Cambodia ដែរ​ថា​៖ «​ពាន Top10 នេះ មិន​ត្រឹមតែ​ជា​មោទនភាព និង​ជ័យជម្នះ​សម្រាប់តែ​រូបនាង​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺជា​ជោគជ័យសម្រាប់​បងប្អូន​ខ្មែរ​ទាំងអស់ និង​​ប្រទេស​កម្ពុជា ទាំងមូល​តែម្តង​»​។​

​បើ​គិត​ត្រឹម​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ បេក្ខភាព​ជា​តំណាងឱ្យ​​កម្ពុជា ស្រី​ស្អាត​ជា​រាជិនី​សម្រស់​កម្ពុជា បាន​ជាប់​ការបោះឆ្នោត Top5 Miss Popular Vote នៃ​កម្មវិធី​។ ដោយ​កញ្ញា ប៉ូ​គឹម​ថេ​ង សុធី​តា ឈរ​លេខ ៣ បន្ទាប់ពី​កញ្ញាឯក​តំណាង​ប្រទេស​អេ​ហ្ស៊ី​ប ឈរ​លេខ ១ និង​អាហ្វ្រិ​ក​ខាងត្បូង ឈរ​លេខ ២ ខណៈ​ម៉ាឡេស៊ី ឈរ​លេខ ៤ និង​វៀតណាម ឈរ​លេខ ៥​។​

​នេះ​បើតាម​ផេ​ច​ផ្លូវការ​នៃ​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​បង្ហើរ​នា​ថ្ងៃទី ២ ខែធ្នូថា​៖ «​កម្ពុជា​យើង​បាន​ធ្លាក់​មក​លេខ ៣ នៃ Top 5 Miss Popular Vote ដើម្បី​ទៅ Top 10 វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី Miss Grand international 2021​។ មុននេះ​បន្ដិច Admin ក៏បាន Vote អស់ $១ ០០០ រួចហើយ​។ admin នឹង​សម្រុក Vote បន្ដទៀត​រហូតដល់​ថ្ងៃ Final​។ មូលហេតុ​មិនទាន់​សម្រុក Vote ខ្លាំង ព្រោះថា​ប្រទេស​ដែល​បុក Vote ខ្លាំងៗ​ដូចជា Malaysia និង​វៀតណាម ភាគច្រើន​​គេ​សម្រុក​នៅ​ចុង​ម៉ោង​»៕

វីដេអូ៖