The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជួបគ្នា​លើកដំបូង នារី​ចិន​ជាប់គាំង​នៅផ្ទះ​ខាង​ប្រុស ​ព្រោះតែ​បិទ​ខ្ទប់​ក្រុង​

ជួបគ្នា​លើកដំបូង នារី​ចិន​ជាប់គាំង​នៅផ្ទះ​ខាង​ប្រុស ​ព្រោះតែ​បិទ​ខ្ទប់​ក្រុង​

Content image - Phnom Penh Post
ពលរដ្ឋ​នៅទីក្រុង​ចេងចូវ​មក​ទទួលការ​តេស្ត​ជំងឺ​កូវីដ​ទ្រង់ទ្រាយធំ។ រូបថត AFP

ជួបគ្នា​លើកដំបូង នារី​ចិន​ជាប់គាំង​នៅផ្ទះ​ខាង​ប្រុស ​ព្រោះតែ​បិទ​ខ្ទប់​ក្រុង​

ក្រុង​ប៉េកាំង: នារី​ចិន​ម្នាក់​បាន​បង្ហោះ​វីដេអូ​ពី «​ការជាប់គាំង​នៅផ្ទះ​ខាង​ប្រុស​ជាច្រើន​ថ្ងៃ ទាំង​ទើបតែ​ជួបគ្នា​លើកដំបូង​» ដែល​ល្បី​សុស​​សាយ​ពេញ​បណ្ដាញ​សង្គម​។​

​ជាមួយ​ករណី​ឆ្លង​កូ​វីដ​ជាង ១០០ ​នាក់ នៅ​ភាគ​កណ្ដាល​ក្រុង​ចេង​ចូ​វ កាលពី​សប្ដាហ៍​មុន ប្រទេស​ចិន​ បាន​ខំប្រឹង​បិទ​ខ្ទប់​តំបន់​មាន​មាន​ផ្ទុះ​ករណី​វ៉ា​រ្យ​ង់​ដែល​តា និង​អូ​មី​ក្រុង​។​

​ផ្នែក​ខ្លះ​នៃ​ក្រុង​ត្រូវបាន​ប្រកា​សបិទ​​ខ្ទប់​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ ខណៈ​នារី​ត្រកូល វ៉ាង ម្នាក់ កំពុងតែ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅផ្ទះ​បុរស ដែល​នាង​ទើប​ណាត់ជួប​ថ្ងៃ​ដំបូង​។​

​កញ្ញា វ៉ាង ដែល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​ជួប​បុរស តាម​ការ​ណាត់ជួប​ស្វែង​​រក​គូ​នោះ បាន​ប្រាប់​កាសែត The Paper នៅ​ក្រុង​ស៊ា​ង​ហៃ​ថា​៖ «​គ្រាន់​តែ​ខ្ញុំ​ទៅដល់​ក្រុង​ចេង​ចូ​វ​ភ្លាម ស្រាប់​តែមាន​ដំណឹង​ផ្ទុះ​កូ​វីដ​ក្នុង​សហគមន៍ ហើយ​ក៏មាន​ការបិទ​ខ្ទប់​ភ្លាមៗ សូម្បីតែ​ច្រកចេញ​បន្តិច​ក៏​គ្មាន​សោះ​»​។​

​នាង​បាន​បន្តទៀតថា​៖ «​ខ្ញុំ​មាន​វ័យ​ជ្រេ​បន្តិច​ហើយ ដូច្នេះ​គ្រួសារ​ខ្ញុំ​បាន​ណែនាំ​ខ្ញុំ​ឱ្យ​ជួប​បុរស ១០ ​នាក់​។ បុរស​ទី​៥ ដែល​ខ្ញុំ​បាន​ណាត់ជួប គាត់​ចូលចិត្ត​ធ្វើ​ម្ហូប ហើយ​ចង់ឱ្យ​ខ្ញុំ​ភ្លក្ស​ស្នាដៃ​គាត់ ទើប​គាត់​អញ្ជើញ​ខ្ញុំ​ឱ្យទៅ​ផ្ទះ​គាត់​ញ៉ាំ​អាហារ​ពេល​ល្ងាច​»​។​

Content image - Phnom Penh Post
ម្ហូប​ចម្អិនឱ្យនារីត្រកូល វ៉ាង ដែលជាប់គាំង​នៅ​ផ្ទះខាងប្រុសពេល​បិទខ្ទប់ក្រុង​​។

​ដោយ​ជាប់គាំង​នៅផ្ទះ​ខាង​ប្រុស ចាប់តាំងពី​ថ្ងៃ​នោះមក កញ្ញា វ៉ាង តែងតែ​បង្ហោះ​វីដេអូ​ខ្លីៗ​ពី​សកម្មភាព​ប្រចាំថ្ងៃ​អំឡុងពេល​បិទ​ខ្ទប់ ដោយ​បង្ហាញ​តែ​ខ្នង​បុរស​ម្ចាស់ផ្ទះ​ចម្អិនម្ហូប​ឱ្យ​នាង​ញ៉ាំ ក្រោយពី​ធ្វើការ​ជាមួយ​កុំព្យូទ័រ និង​បោស​ជូត​យ៉ាង​ស្ងៀមស្ងាត់​។​

​ទោះជា​ស្ថិត​ក្នុងផ្ទះ​តែ ២ ​នាក់​ក្ដី កញ្ញា វ៉ាង អះអាងថា ពុំ​មានការ​បង្កាត់ភ្លើង​ស្នេហ៍​នោះទេ ព្រោះ​នាង​ចូលចិត្ត​ដៃគូ​ជា​បុរស​និយាយ​ច្រើន​។​

​នាង​បាន​ប្រាប់ The Paper ថា​៖ «​គាត់​ដូច​ម៉ា​ណឺ​កាំ​ង អត់​ចេះ​និយាយ តែ​គាត់​មាន​ចំណុច​ល្អ​ច្រើន​។ ម្ហូប​គាត់​ចម្អិន​រសជាតិ​មធ្យម​ទេ តែ​សំខាន់​គាត់​រីករាយ​នឹងធ្វើ​ឱ្យ​ខ្ញុំ​ញ៉ាំ​គ្រប់ពេល ហើយ​នេះ​ជា​អ្វីដែល​ខ្ញុំ​គិតថា អស្ចារ្យ​»​។​

​វីដេអូ​នាង​មាន​ចំនួន​អ្នកទស្សនា ៦ ​លាន​ដង​លើ​បណ្ដាញ​សង្គម Weibo គិត​ត្រឹម​ថ្ងៃ​ពុធ ប៉ុន្តែ​ក្រោយមក​នាង​ក៏​សម្រេចចិត្ត​លុបចេញ​វិញ​។​

​នាង​លើក​ហេតុផល​ថា​៖ «​មិត្តភក្ដិ​គាត់ (​ខាង​ប្រុស​) ជាច្រើន​នាក់​បាន​ទូរស័ព្ទ​មក​គាត់ ហើយ​វា​ប៉ះពាល់​ដល់​ភាព​ឯកជន​គាត់​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍