The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គំនូរជីវចល និង​ភាពយន្ត​បែប​​យុវវ័យ​ក្នុង​មហោស្រព​ភាពយន្ត​​ជប៉ុន ចាក់​បញ្ចាំង​ឥតគិតថ្លៃ​




គំនូរជីវចល និង​ភាពយន្ត​បែប​​យុវវ័យ​ក្នុង​មហោស្រព​ភាពយន្ត​​ជប៉ុន ចាក់​បញ្ចាំង​ឥតគិតថ្លៃ​

Content image - Phnom Penh Post
ទស្សនិកជន​ត្រូវ​ពាក់ម៉ាស់ រក្សាគម្លាត​ និង​អនាម័យ។ រូបថត jff.jpf.go.jp

គំនូរជីវចល និង​ភាពយន្ត​បែប​​យុវវ័យ​ក្នុង​មហោស្រព​ភាពយន្ត​​ជប៉ុន ចាក់​បញ្ចាំង​ឥតគិតថ្លៃ​

​ភ្នំពេញ: គំនូរជីវចល​បែប​ផ្សងព្រេង ភាពយន្ត​តុក្កតា រឿង​មនោសញ្ចេតនា និង​កុន​វិទ្យា​សាស្ត្រ​បញ្ញា​សិប្បនិម្មិត​នៃ​អនាគត ស្ថិតក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ជប៉ុន​ចំនួន ១០​រឿង ដែល​នឹង​ត្រូវយក​មកចាក់​​បញ្ចាំង​ជូន​ទស្សនិកជន​ឥតគិតថ្លៃ នៅ​មហោស្រព​ភាពយន្ត​ជប៉ុន ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​សុក្រ ទី ​១៤ ខែមករា​។​

​មូលនិធិ​ជប៉ុន បាន​ប្រារព្ធ​ធ្វើ​មហោស្រព​ភាពយន្ត​ជប៉ុន (JFF) ទូទាំង​ពិភពលោក ទាំង​ក្រោម​ទម្រង់​ជាការ​ចាក់​​បញ្ចាំង​នៅ​រោងភាពយន្ត និង​តាម​អន​ឡាញ​សម្រប​ទៅតាម​បរិបទ​នៃ​វិបត្តិ​កូ​វីដ​សកល​។​

​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​សហការ​រៀបចំ​ពី​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។​

​អ្នករៀបចំ​កម្មវិធី​បានឱ្យដឹង​តាមរយៈ​គេហទំព័រ​របស់ខ្លួន jff.jpf.go.jp ថា​៖ «​ក្នុង​វេលា​ដ៏​លំបាក​នេះ វា​ជាការ​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​យើង​ក្នុងការ​​រៀបចំ​មហោស្រព​។ យើង​ជឿថា ខ្សែភាពយន្ត​ដែល​យកមក​បញ្ចាំង​នេះ​នឹងមាន​ឥទ្ធិពល​ល្អ​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​។ ខ្សែភាពយន្ត​ជួយ​សម្រាល​ភាព​​ឯកា លើកទឹកចិត្ត នាំ​អារម្មណ៍ល្អ និង​នាំមក​នូវ​សាច់រឿង​ល្អ​ក្នុងការ​ទំនាក់ទំនង​សង្គម និង​ផ្ដល់​ការកម្សាន្ត​ដែល​កំដរ​ទស្សនិកជន​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នេះ​»​។​

​ទស្សនិកជន​វ័យក្មេង​អាច​រីករាយ​នឹង​ភាពយន្ត​តុក្កតា​ជា​​ច្រើន​រឿង ដោយ​ក្នុងនោះ​មានរឿង Norman the Snowman-The Northan Light ដែល​និយាយ​ពី​ក្មេងប្រុស​ម្នាក់​បាន​លួច​ចេញពីផ្ទះ​ទៅ​ជិះ​រថភ្លើង​ជាមួយ​មិត្តភក្តិ​មនុស្ស​​ទឹកកក​ឈ្មោះ ណ័​រ​មែន​។ ពួកគេ​ធ្វើដំណើរ​ទៅ​ទស្សនា ពិភព​ធម្មជាតិ​ដ៏​ស្រស់ត្រកាល ក្រោម​ព្រឹល​ទឹកកក​សក្បុស និង​រាត្រី​នៃ​ទេពច្យុត នៃ​ពន្លឺ​មេ​ឃា​ប្រទេស​ប៉ែក​ខាងជើង​។

Content image - Phnom Penh Post
រូបភាព​ពី​រឿង ណ័រមែន មនុស្សទឹកកក។ រូបថត Facebook/jffcambodia

​សម្រាប់​យុវវ័យ ភាពយន្ត​រឿង Liar x Liar អាច​ស្ថិតក្នុង​ជម្រើស​ទស្សនា​ពុំគួរ​រំលង​។ ភាពយន្ត​នេះ​និយាយ​ពី មីណា​​តុ ជា​និស្សិត​សាកលវិទ្យាល័យ​ដែលមាន​បទពិសោធ​តិចតួច​អំពី​ស្នេហា​។ នាង នឹង​តួអង្គ តូ​រឹ តែងតែ​ត្រ​គោះ​បោះបោក​ដាក់គ្នា​។ ពេលដែល​នាង​ត្រូវបាន​មិត្តភក្ដិ​ប្រែកាយ​ឱ្យ​យ៉ាង​ស្អាត មីណា​តុ បាន​ទៅ​ជួប តូ​រឹ ដែល​មើល​នាង​ពុំ​ស្គាល់​ហើយក៏​ចាប់ផ្តើម​តាម​ញ៉ែ​នាង​។​

​ដើម្បី​បាន​សំបុត្រ​ទស្សនា​ដោយ​ឥតគិតថ្លៃ ទស្សនិកជន​ត្រូវ​មក​ទទួល​សំបុត​នៅ​បញ្ជរ​មហោស្រពរាល់ ៣០ ​នាទី ​មុនពេល​ចាក់​បញ្ចាំង​រឿង​។ កន្ទុយ​​សំបុត្រ ២ ​រឿង​ផ្សេងគ្នា​អាច​ប្ដូរ​បាន​វត្ថុ​អនុស្សាវរីយ៍​ដប​បាញ់​អាល់កុល​ដ៏​ស្រស់ស្អាត​។​

​មហោស្រព​ភាពយន្ត​ជប៉ុន ចាប់ពី​ថ្ងៃទី ​១៤ ដល់ ១៦ និង ថ្ងៃទី ​២២ ដល់ ២៣ ខែ មករា ឆ្នាំ ​២០២២ នៅ​រោងភាពយន្ត​មេ​ជើ​ស៊ី​នេ​ផ្លិ​ច ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ សាល​លេខ ​៣៕

Content image - Phnom Penh Post
រូបភាពដកស្រង់ពីខ្សែភាពយន្តបែបយុវវ័យ រឿង Liar x Liar។ រូបថត Facebook/jffcambodia

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។