The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​មន្ទីរពេទ្យ​បេះដូង​ជប៉ុន ទទួល​ពានរង្វាន់​ចំពោះ​សកម្មភាព​ព្យាបាល​កុមារ​​មហារីក​កម្ពុជា​ឥតគិតថ្លៃ​




​មន្ទីរពេទ្យ​បេះដូង​ជប៉ុន ទទួល​ពានរង្វាន់​ចំពោះ​សកម្មភាព​ព្យាបាល​កុមារ​​មហារីក​កម្ពុជា​ឥតគិតថ្លៃ​

Content image - Phnom Penh Post
កុមារ​កើត​មហារីក​​ទទួលបានការ​ព្យាបាល​ដោយ​ឥតគិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូងជប៉ុន។ រូបថត សហការី

​មន្ទីរពេទ្យ​បេះដូង​ជប៉ុន ទទួល​ពានរង្វាន់​ចំពោះ​សកម្មភាព​ព្យាបាល​កុមារ​​មហារីក​កម្ពុជា​ឥតគិតថ្លៃ​

កណ្ដាល: មន្ទីរពេទ្យ​អង្គការ​ដែល​បាននិងកំពុង​បន្ដ​បេសកកម្ម​ជួយ​​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ពី​មច្ចុ​រាជនៃ​ជំងឺមហារីក​កាច​សាហាវ ទទួលបាន​ពានរង្វាន់​ពី​កិច្ចការ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់ខ្លួន​។

​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន (Japan Heart) បានទទួល​ពានរង្វាន់​សម្រាប់​ការព្យាបាល​កុមារ​កើត​មហារីក​ដោយ​ឥតគិតថ្លៃ​នៅ​កម្ពុជា ក្នុង​កម្មវិធី​ប្រគល់​ពាន SDGs Awards លើក​ទី​៥ ដែល​រៀបចំឡើង​ដោយ​ការិយាល័យ​គោលការណ៍​អភិវឌ្ឍន៍​និរន្ដរភាព ក្រោម​អធិបតី​​ភាព​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​។

​លោក Fumio Kishida នាយក​​រដ្ឋមន្ដ្រី​ជប៉ុន ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​ថ្លែងថា​៖ «​សូម​អបអរសាទរ​ចំពោះ​ជ័យជម្នះ​លើ​ពានរង្វាន់ SDGs Awards លើក​ទី​៥ ​នេះ​។ ខ្ញុំ​សូម​បង្ហាញ​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ SDGs ទាំងអស់ ចំពោះ​កិច្ច​សហ​​ប្រតិ​ប​ត្ដិ​ការជ្រើសរើស​នេះ​»​។

​លោក​បាន​បន្ដថា​៖ «​ពិតជា​ថ្លៃថ្លា​ណាស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ជ​ប៉ុន​ទាំងអស់​ក្នុងការ​សម្រេច​គោលការណ៍​អភិវឌ្ឍន៍​និរន្ដរភាព​នេះ​។ ភាព​ច្នៃប្រឌិត​តាមរយៈ​វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា ក៏ដូចជា​កិច្ចខិតខំ​ប្រឹង​ប្រែង​ច្នៃ​បង្កើត​ដោយ​យុវជន ដែល​នឹង​ដឹកនាំ​ក្នុង​តំបន់ ហើយ​មនុស្ស​ជំនាន់​ក្រោយ​បន្ត​សករាជ​ថ្មី​បន្ថែមទៀត​»​។

​ពិធី​ប្រគល់​ពានរង្វាន់​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​ ២៤ ខែ ធ្នូ ឆ្នាំ ​២០២១ នៅ​វិមាន​នាយករដ្ឋមន្ដ្រីជាទី​ដែល​លោក Yoshimasa Hayashi​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស បានប្រគល់​លិខិត​សរសើរ​ជូន​លោក Haruna Yoshioka អគ្គនាយក​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន​។

​យោងតាម​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​មូលដ្ឋាន​នៅ​កម្ពុជាបាន​បង្ហាញថា មជ្ឈមណ្ឌល​គឺជា​មន្ទីរ​​ពេទ្យ​តែមួយគត់​ក្នុងប្រទេស​ដែល​ផ្ដល់​ការព្យាបាល​កុមារ​មហារីក​ដុំ​គីស​ដោយ​ឥតគិតថ្លៃ​។

​ប្រភព​ដដែល​បាន​បន្ដថា​៖ «​ក្រុម​អ្នក​ស្ម័គ្រចិត្ដ​រាប់រយ​នាក់ រួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​បុគ្គលិក​ដទៃទៀត បានមក​ចូលរួម​ជាមួយ​បេសកកម្ម​របស់​យើង​រៀង​រាល់​ឆ្នាំ​។ សហគមន៍ និង​ក្រុមហ៊ុន​ក្នុងស្រុក ជួយ​មន្ទីរពេទ្យ​តាម​មធ្យោបាយ​ផ្សេងៗ ដូចជា ការចុះឈ្មោះ​បរិច្ចាគ​ឈាម​ជា​ក្រុម​ជាដើម​»​។

​នៅ​ជប៉ុន ក្រៅពី​ការផ្ដល់​ការគាំទ្រ​ដល់​កុមារ​កើត​មហារីក និង​ក្រុម​​គ្រួសារ​របស់​ពួកគេ ក៏ដូចជា​បញ្ជូន​ក្រុមគ្រូពេទ្យ​ទៅកាន់​តំបន់​ដាច់​​ស្រយាល និង​ដែន​កោះ អង្គការ​ជប៉ុន​នេះ​ក៏បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ទៅកាន់​តំបន់​ជួប​គ្រោះមហន្ដរាយ និង​ផ្ដល់​កិច្ច​គាំពារ​រយៈពេល​មធ្យ​ម និង​យូរ​ដើម្បី​ជួយ​បញ្ហា​គ្រោះមហន្ដរាយ​ទាំង​នៅក្នុង​ប្រទេស​ជប៉ុន និង​បរទេស​។

Content image - Phnom Penh Post
លោក​នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពិធី​ប្រគល់ពាន SDGs Awards​។ រូបថត សហការី

​លោក Hideto Yoshioka ស្ថាបនិក​អង្គការ​បេះដូង​ជប៉ុន ដែល​ចាប់ផ្ដើម​ប្រតិ​ប​ត្ដិ​ការ​មនុស្សធម៌​ដំបូង​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​ឆ្នាំ ​១៩៩៥ បានឱ្យដឹងថា​៖ «​ពានរង្វាន់​នេះ​បាន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ពួកយើង​បន្ដសកម្មភាព​របស់​យើង​ទៅមុខទៀត ដោយ​យក​​ចិ​ត្ដ​ទុកដាក់​មនុស្ស​ចំពោះមុខ និង​សម្រេច​គោលដៅ SDGs»​។

​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ អង្គការ​បេះដូង​ជប៉ុន ក៏បាន​បញ្ជូន​បុគ្គលិក ២៧១ ​នាក់ ​ទៅតាម​គោលដៅ​ចំនួន​ ៨៩ ទូទាំងប្រទេស បានផ្ដល់​ម៉ាស់ ២ ​លាន​ម៉ាស់ និង​បរិក្ខារ​ផ្សេងៗ​ដល់​មណ្ឌល​សុខភាព​ជាង ៧០០​ ទីតាំងនៅ​ទូទាំងប្រទេស និង​បន្ដ​ផ្ដល់​គោលការណ៍​ណែនាំ​ទប់ស្កាត់​ជំងឺឆ្លង​ដល់​មណ្ឌល​សុខភាព​ជាង ៦០០​ កន្លែង​ផងដែរ​។

​អង្គការដែល​បាន​បង្កើត​ម​ជ្ឈ​​មណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន មូលដ្ឋាន​នៅ​ស្រុក​ពញាឮ​នេះ ក៏បាន​ទទួល​ពានរង្វាន់​ពី​ក្រុមការងារ​អន្តរ​​ទីភ្នាក់ងារ​របស់​អង្គការ​សហ​ប្រជា​​ជាតិ (UNIATF) ក្នុង​ឆ្នាំ ​២០២០​។

​លោក Yoshioka ត្រូវបាន​ប្រគល់​ពាន Kikuchi Kan Prize ប្រចាំឆ្នាំ​លើក​ទី​៦៩ សម្រាប់​សកម្មភាព​ជួយ​អ្នកត្រូវការ​ថែទាំ​ផ្នែក​សុខភាព​រយៈ​​ពេល ២៥ ​ឆ្នាំ​។

​យោងតាម​អង្គការ​បេះដូង​ជប៉ុន ដែល​បាន​ដកស្រង់​សម្ដី​របស់​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក Fumio Kishida ​ដោយបាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អបអរ ហើយ​ខ្ញុំ​សង្ឃឹមថា កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ​នឹង​ជំរុញឱ្យមាន​សកម្មភាព​ល្អៗ​បន្ថែម​ទាំង​នៅក្នុង​ប្រទេស​ជប៉ុន និង​បរទេស​។ សូម​អបអរ​សម្រាប់​ឱកាស​ថ្ងៃនេះ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។