The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សារ វី ឌី​ណែ​ត ចង់​ផ្អាក​ច្រៀង​ធ្វើ​​ឱ្យ​ផ្អើល​អ្នកសិល្បៈ និង​អ្នកគាំទ្រ​




សារ វី ឌី​ណែ​ត ចង់​ផ្អាក​ច្រៀង​ធ្វើ​​ឱ្យ​ផ្អើល​អ្នកសិល្បៈ និង​អ្នកគាំទ្រ​

Content image - Phnom Penh Post
ស្ងាត់ៗ តារា​ចម្រៀង​ស្រី​កញ្ញា វី ឌីណែត បង្ហើប​រឿង​ចង់​ផ្អាកអាជីព​ចម្រៀង​។ តារា​​ចម្រៀងស្រី​ជាទីពេញ​និយម​យុវវ័យ​នៅ​​ទ្រនំ​ហង្សមាសកញ្ញា វី ឌីណែត​​។ រូបថត ហ្វេសប៊ុក​

សារ វី ឌី​ណែ​ត ចង់​ផ្អាក​ច្រៀង​ធ្វើ​​ឱ្យ​ផ្អើល​អ្នកសិល្បៈ និង​អ្នកគាំទ្រ​

​ភ្នំពេញៈ ទើបតែ​មានកេរ្តិ៍ឈ្មោះ​ល្អ​លើ​វិថី​សិល្បៈ​ស្នង​លោកឪពុកតារាចម្រៀង និង​សម្តែង​ស្រី ដែល​កំពុងតែ​ឡើង​កូដ និង​ជា​ម្ចាស់​​ពានរង្វាន់​ជយលាភី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក I am a singer Cambodia នា​​រដូវ​កាល​ទី២ នៅ​ហង្ស​មាស កញ្ញា វី ឌី​ណែ​ត ស្រាប់តែ​បង្ហើប​សារ​ថា ចង់​ផ្អាក​អាជីព​ចម្រៀង ធ្វើឱ្យ​ផ្អើល​ទាំង​មជ្ឈដ្ឋាន​សិល្បៈ និង​ទាំង​អ្នក​គាំទ្រ​។

​តារាចម្រៀង​ស្រី​ល្បី​នៅ​ហង្ស​មាសកញ្ញា វី ឌី​ណែ​ត ដែល​ថ្មីៗ​នេះ​មាន​លេច​ព័ត៌មាន​គួរឱ្យភ្ញាក់ផ្អើល​មួយ​ជុំវិញ​ដំណឹង​ថា មាន​តារា ៣ ដួង​នឹងត្រូវ​ជ្រើសរើស​ជាតា​រា​តំណាង (BA) របស់ Master Care Cambodia ជាមួយ​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង TikTok មាន​លោក សោ​ភ័​ណ្ឌ កក្កដា និង​លោក ប៉ី​ប៉ី​ឌី នោះ បង្ហើរ​សារ​យ៉ាងខ្លី​ថា​៖ «​តិច​ទៀត ឈប់​ច្រៀង​ហើយ​!»​។

​សារ​ដ៏​ខ្លី តែ​បាន​បង្កប់ន័យ​ជា​ចម្ងល់​ដល់​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ស្គាល់​តារាចម្រៀង និង​សម្តែង​ស្រី​ត្រូវជា​កូនស្រី​សំណព្វចិត្ត​របស់​តារា​ចម្រៀង​ជើងចាស់​សំឡេង​ស្អក​លោក ហួរ ឡា​វី រូបនេះ តែម្តង ​គឺមាន​ទាំង​អ្នកសិល្បៈ និង​ប្រិយមិត្ត​អ្នកគាំទ្រ​។

​អ្នកគាំទ្រ​បាន​ចូលទៅ Comment សួរនាំ​មួយ​រំពេច​ថា​៖ «​ម៉េច​ចឹ​ង Idol? តើ​មានរឿង​អ្វី ឬ​កើត​អីហ្នឹង បានជា​អាយ​ដល ចង់​ឈប់​ច្រៀង​អ៊ីចឹង​?»​។​

​ឯ​សារ​ចេញពី​មិត្ត​រួម​ទ្រនំ​ហង្ស​មាស ដែលជា​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង​​លំដាប់​ពិភពលោក Cambodia Idol រដូវ​កាល​ទី​២ កញ្ញា ម៉ា​និច្ច ក៏បាន​ចូល​-​សាសង​បែប​ដូចជា​បានដឹង​រឿង​ពិត និង​ចំអន់​លេង​ដែរ​ថា​៖ «​ចាស​!​លោកជំទាវ​! ​ម៉េច​ម៉េច មើល​ឯង​ផង​ណាណ​ប់​?»​។ តែ​កញ្ញា វី ឌី​ណែ​ត ក៏បាន​ស៊ក​តប​នឹង​កញ្ញា ឈិន ម៉ា​និច្ច វិញ​ភ្លាម​ដែរ​ថា​៖ «​ចេះតែ​ថា​​ហ្មង​!»​។ ភ្នំពេញ​ ​ប៉ុស្តិ៍ ​ក៏​មិនអាច​សុំ​ការ​បក​​ស្រាយ​លម្អិត​ទៅនឹង​សារ​ថា ចង់​ផ្អាក​អាជីព​ចម្រៀង​របស់ តារាចម្រៀង​ដែលជា​ម្ចាស់​ពាន​កម្មវិធី I am a singer Cambodia រដូវ​កាល​ទី២ កញ្ញា វី ឌី​ណែ​ត បាន​ផងដែរ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​កញ្ញា​ពុំ​អាច​ទំនាក់ទំនង​បាន​។

ចំពោះ​សម្ព័ន្ធ​ស្នេហា​វិញ​ជារឿយៗ តារា​សម្តែង និង​ចម្រៀង​ស្រី​វ័យ ២៥ ឆ្នាំ មិន​ធ្លាប់​លេចឮ​ដំណឹង​ថា ​មានគូស្នេហ៍​ឡើយ តែ​កាលពី​ចុងឆ្នាំ​ ២០២០ កញ្ញា វី ឌី​ណែ​ត ធ្លាប់​បង្ហាញ​រូបភាព​កៀកកើយ​នឹង​បុរស​សង្ហា​វ័យក្មេង តែ​មិន​បង្ហាញមុខ​ពិត ធ្វើឱ្យមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស​គឺ​សារ​ជា​ភាសា​អង់គ្លេស ១ ឃ្លា ​ដែល​សម្រួល​ជា​ភាសា​ខ្មែរ​ថា​៖ «​អរ​គុណ​ដែល​បង​តែង​​តែ​នៅក្បែរ​អូន​រហូតមក​!»​។​

តែ​យ៉ាងណា​​បុរស ដែល​កំពុង​ត្រូវ​តារាចម្រៀង​ស្រី​កញ្ញា វី ឌី​ណែ​ត ព្រម​ទទួល​នូវ​ក្តី​​ស្រឡាញ់​នោះ នៅ​មិនទាន់​ដឹង​ច្បាស់​ថា ​ជា​អ្នកណា​ទេ​ទោះបី អ្នកគាំទ្រ​ទទូច​សួរ​ក្តី​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។