The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​វីដេអូ​សិច​បុរស​ ២ នាក់​ នៅ​ឧទ្យាន​បុរាណវត្ថុវិទ្យា​ក្រិ​ក​បង្ក​ការខឹង​សម្បា​ខ្លាំង​




​វីដេអូ​សិច​បុរស​ ២ នាក់​ នៅ​ឧទ្យាន​បុរាណវត្ថុវិទ្យា​ក្រិ​ក​បង្ក​ការខឹង​សម្បា​ខ្លាំង​

Content image - Phnom Penh Post
រូបតំណាង៖ ភ្ញៀវទេសចរ​ថត​រូប​ឧទ្យាន​បុរាណវត្ថុក្រិក Acropolis។ រូបថត AFP

​វីដេអូ​សិច​បុរស​ ២ នាក់​ នៅ​ឧទ្យាន​បុរាណវត្ថុវិទ្យា​ក្រិ​ក​បង្ក​ការខឹង​សម្បា​ខ្លាំង​

​ក្រុង​អាថែន: ក្រុមមន្ដ្រី​ក្រិ​កបាន​ប្ដេជ្ញា​កាលពី​ថ្ងៃ​អង្គារ​ ក្នុងការ​តាមដាន​អ្នក​នៅ​ពីក្រោយ​ការថត​ឈុត​ឆាក​សិច​ភេទ​ដូចគ្នា​នៅ​បរិវេណ​ឧទ្យាន​បុរាណវត្ថុ​ក្រិ​ក Acropolis ក្រោយពី​វីដេអូ​ត្រូវបាន​បង្ហោះ​លើ​អន​ឡាញ​។

​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ឱ្យដឹង​​ថា ពួកគេ​បើក​ការស៊ើបអង្កេត​លើ​ឃ្លី​ប​វីដេអូ ដែល​បង្ហាញ​សកម្មភាព​រួមភេទ​រប​ស់បុ​រស ​២ ​នាក់​។

​អ្នកនាំពាក្យ​បាន​និយាយថា ពួកគេ​ចង់​ស្វែងរក​អ្នកទទួលខុសត្រូវ​ចំពោះ​ការថត​វីដេអូ​ខុសច្បាប់​នោះ​ឱ្យបាន​ឆាប់​បំផុត​។ ពួកគេ​ចាត់ទុក​វីដេអូ​សិច​រវាង​បុរស ២ ​នាក់​នៅ​តំបន់​បេតិកភណ្ឌ​ជា «​សកម្មភាព​នយោបាយ​»​។​

​ប៉ុន្ដែ​សេចក្ដីថ្លែងការណ៍ ​១ ​កាលពី​ថ្ងៃ​សុក្រ ​ពី​ក្រសួង​វប្បធម៌បានឱ្យដឹងថា​៖ «​តំបន់​ឧទ្យាន​បុរាណវត្ថុវិទ្យា Acropolis មិន​អនុញ្ញាតឱ្យ​ក្រុម​សកម្មជន ឬ​សកម្មភាព​គឃ្លើន ឬ​មិន​គោរព​ដល់​ប្រាសាទបុរាណ​ឡើយ​»​។

​វីដេអូ ៣៦ ​នាទី ​ដែល​បង្ហាញ​ដំបូង​ដល់​អ្នកទស្សនា​តិចតួច​កាលពី​ថ្ងៃទី ១៦ ខែធ្នូ ​នៅ​សាកលវិទ្យាល័យ University of Thessaloniki ភាគ​ខាងជើង​ប្រទេស​ដោយ​គ្មាន​ការរិះគន់​ផ្ទុះឡើង​ឡើយ​។ វា​ត្រូវបាន​បង្ហោះ​លើ​អន​ឡាញ​កាលពី​សុក្រ ដែល​កើតជា​រឿង​ក្ដៅក្រហាយ​យ៉ាងខ្លាំង​។

​ប្រធាន​សមាគម​តារា​សម្ដែង​ក្រិ​ក Spyros Bibilas ប្រាប់ ANT1 ថា​៖ «​ក្នុងនាម​ជា​ពលរដ្ឋ​ក្រិ​ក​ម្នាក់ ខ្ញុំ​ពិតជា​អាម៉ាស​ណាស់​។ យើង​មិន​អាចធ្វើ​អ្វី​បាន​។ អ្វីៗ​គ្រប់យ៉ាង​ស្ថិតនៅក្រោម​ឈ្មោះ​សកម្មជន​ជានិច្ច​»​។

​សាកលវិទ្យាល័យ​ខាងលើ​ដែល​មិនបាន​ជម្រាបជូន​ក្រសួង​វប្បធម៌​ស្ដីពី​មាតិកា​វីដេអូ​នោះ​ អាច​ប្រឈម​នឹង​ការស៊ើបអង្កេត​ផងដែរ​។

​យូណេស្កូបង្ហាញថា​៖ «​ឧទ្យាន​បុរាណវត្ថុវិទ្យា​ជា​និ​មិ​ត្ដ​រូប​ដួងវិញ្ញាណ​ក្លាស​ស៊ិ​ក និង​ស៊ី​វិ​ល័យ​នៃ​សិល្បៈ និង​ស្ថាបត្យកម្ម​មាន​ឥទ្ធិពល​ក្នុង​ពិភព​លោក​ដល់​សព្វថ្ងៃ​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។