The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សុខៗ អៀ ម៉េង​លិ រំឭក​រឿង​ខ្លួន​​កំព្រា​ឪពុក​អស់​រយៈពេល ២០ ​ឆ្នាំ​




សុខៗ អៀ ម៉េង​លិ រំឭក​រឿង​ខ្លួន​​កំព្រា​ឪពុក​អស់​រយៈពេល ២០ ​ឆ្នាំ​

Content image - Phnom Penh Post
កញ្ញា អៀ ម៉េងលិ ជាមួយ​​ម្តាយ​បង្កើត​ ដែលបាន​ដើរ​​តួ​​ជា​ឪពុកដែរ​ក្នុង​រយៈពេល ២០ ឆ្នាំ​។ រូបថត ហ្វេសប៊ុក​

សុខៗ អៀ ម៉េង​លិ រំឭក​រឿង​ខ្លួន​​កំព្រា​ឪពុក​អស់​រយៈពេល ២០ ​ឆ្នាំ​

ភ្នំពេញៈ ទើបតែ​បាន​រំឭក​អំពី​រឿង​រក្សា​បេះដូង​ស្មោះ​ជាមួយនឹង​ម្ចាស់​ស្នេហ៍​ចំនួន ៤ ​ឆ្នាំ នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សោះ​នោះ សុខៗ ស្រាប់តែ​តារា​សម្តែង​​ស្រី សាច់​សខ្ចី តូច​ច្រឡឹង ដើមទ្រូង​សិច​ស៊ី​ ​ទ្រលុកទ្រលន់ កញ្ញា អៀ ម៉េង​លិ ហៅ អូន​ម៉ី​ម៉ី ក៏​មក​បង្ហើប​រឿង​ខ្លួនឯង គឺជា​កូនកំព្រា​ឪពុក​អស់​រយៈពេល ២០​ ឆ្នាំមកហើយ​។

តារា​ស្រី​ស្រស់ សាច់​សខ្ចី តូច​ច្រឡឹង ដើមទ្រូង​​ដ៏​ទ្រលុកទ្រលន់ អូន​ម៉ី​ម៉ី បរិយាយ​ថា​៖ «​មិន​ចង់​រៀបរាប់​ទេ តែ​ណែន​ទ្រូង​ពេក​!​ អរគុណ​អ្នកមានគុណ ដែល​ផ្ដល់កំណើត​ឱ្យ​កូន ហើយ​មិនមាន​ចិត្ត​ចង់​ដើរ​ចេញពី​កូន ដូច​ឪពុក​កូន​!​ ខ្ញុំ​មាន​ម្ដាយ​ឪពុក​ដូច​គេ​ដែរ តែ​ខ្ញុំ​អភ័ព្វ​ឪ គឺ​ឪ​ខ្ញុំ​ទៅ​ចោល​ខ្ញុំ​រយៈពេល ២០ ​ឆ្នាំ ហើយ​គ្មាន​ការទទួលខុសត្រូវ​។ ម្ដាយ​ក្រ​ជាង​ឪពុក​ ហើយ​ឪពុក​វិញ មាន​កប់​ពពក តែ​ទឹកចិត្ត​អ្នក​ម្ដាយ គឺមាន​ជាង​ឪពុក គ្មានអ្វី​ប្រៀបបាន​»​។​

តារា​ស្រី​រូបនេះ​បន្ត​រំឭក​បញ្ជាក់​បែប​ឌឺដង​ទៅដល់​លោកឪពុក​ ​ដែល​បាន​បោះបង់ចោល​កញ្ញា និង​ក្រុមគ្រួសារ​រយៈពេល ២០ ឆ្នាំ ហើយ​ឮថា​ចង់​វិល​មកជួបជុំ​គ្រួសារ​វិញ​នោះ​ថា​៖ «​តែ​ខ្ញុំ​មិនដែល​ចេះ​តូចចិត្ត ទៅនឹង​វាសនា​ថា មានតែ​ម្ដាយ​ទេ ព្រោះ​ម្ដាយ​ខ្ញុំ​ល្អ​ណាស់ ដើរតួ​ជា​ឪ​ផង ជា​ម្ដាយ​ផង ជា​យាយ​ផង ជា​បង​ផង ជា​អ្វី​គ្រប់យ៉ាង និង​តាម​ជួយ​កូន​គ្រប់​បញ្ហា​។ ចង់​ផ្ដាំ​ថា​ខ្ញុំ​មិន​ភ្លេចគុណ​អ្នក​ទេ ឈាម​របស់​អ្នក​ផ្ដល់ឱ្យ​ខ្ញុំ តែ​ខ្ញុំ​ក៏​មិន​ភ្លេច​ដែរ​នូវ​ទង្វើ​អ្នក​បាន​ទុក​ម្ដាយកូន​យើង​ចោលផង​​ដែរ​។ អ្នក​ត្រឡប់​វិញ​ហើយ តែ​​ប្រហែលជា​អ្នក​គិតថា ខ្ញុំ​ឃើញ​ទ្រព្យ​អ្នក សុំទោស​ខ្ញុំ និង​ម្ដាយ​មាន​សមត្ថភាព​រស់​ហើយ ទោះ​យក​លុយ​មកឱ្យ​រាប់លាន ក៏​ខ្ញុំ​មិន​អរ​ដែរ​សុំទោស​។ កូន​នេះ ចិត្ត​រាង​រឹង​តិច​ហើយ បើ​ចេះ​បែប​ហ្នឹង​ ខ្ញុំ​រត់ទៅរក​អ្នក​មុន​ហើយ​។ អរ​​គុណ​អ្នក​ម្ដាយ ដែល​បានផ្ដល់​សាច់ឈាម​កូន​បាន​យ៉ាង​​ល្អ​មកឱ្យ​កូន ថែមទាំង​​មើលថែ​កូន បាន​យ៉ាង​​ល្អ​បំផុត​។ I love u mom មានតែ​ម៉ាក់​តែ​ម្នាក់​គ្រប់គ្រាន់​ក្នុង​ជីវិត​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។