The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​ត្រីមាស​តូច​តែ​ខ្លួន តែ​អាច​បញ្ជា​អាង​កញ្ចក់​មាន​កង់​ឱ្យមាន​ចលនា​ទៅមុខ​




​ត្រីមាស​តូច​តែ​ខ្លួន តែ​អាច​បញ្ជា​អាង​កញ្ចក់​មាន​កង់​ឱ្យមាន​ចលនា​ទៅមុខ​

Content image - Phnom Penh Post
ត្រីមាស​មានសមត្ថភាព​រុញ​អាង​កញ្ចក់​មានកង់ ឆ្ពោះទៅ​មុខ​ចំគោលដៅ​។ រូបថត AFP

​ត្រីមាស​តូច​តែ​ខ្លួន តែ​អាច​បញ្ជា​អាង​កញ្ចក់​មាន​កង់​ឱ្យមាន​ចលនា​ទៅមុខ​

ក្រុង​ហ្ស៊េ​រុយ​សា​ឡឹម: ត្រីមាស​ជាស​ត្វ​ចិញ្ចឹម​លម្អ​ផ្ទះ ទោះជា​ខួរក្បាល​វា​ខ្សោយ​ការចងចាំ តែ​អ្នកស្រាវជ្រាវអ៊ី​ស្រា​អែល​បាន​រកឃើញថា វា​មាន​សមត្ថភាព​បញ្ជា​យាន​មាន​កង់​។​

​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Ben-Gurion University តំបន់​វាល​ខ្សាច់ Negev បាន​រកឃើញថា ត្រីមាស​មាន​សមត្ថភាព​ដឹង​ពី​ទិស​ភូមិសាស្ត្រ ដែល​ធ្វើឱ្យ​វា​អាច​បញ្ជា​យានជំនិះ​រ៉ូ​បូត ឆ្ពោះទៅ​គោលដៅ ប្រសិនបើ​វា​ត្រូវបាន​ផ្ដល់​ចំណី​លើក​​ទឹកចិត្ត​តាម​ក្រោយ​។​

​ដើម្បី​ធ្វើការ​ពិសោធ​ដ៏​ចម្លែក​នេះ ក្រុម​អ្នកស្រាវជ្រាវ​បានដាក់​ត្រីមាស​ក្នុង​អាង​កញ្ចក់​ដែល​ភ្ជាប់​កង់​អាច​បញ្ជា​ចលនា​។ ប្រព័ន្ធ​កា​ម៉េ​រា​ថត​ចលនា​ត្រី​ក្នុង​ទឹក និង​បញ្ជូន​សញ្ញា​ទៅតាម​ទិស​ត្រី​ហែល​បុក​កញ្ចក់​។​

​នៅក្នុង​វីដេអូ​បង្ហោះ​ដោយ​សាកល​​វិទ្យាល័យ​នេះ ត្រី​ត្រូវបាន​គេ​មើលឃើញថា កំពុង​បញ្ជា​យាន​អាង​កញ្ចក់​ឆ្ពោះទៅកាន់​គោលដៅ មុននឹង​វាទ​ទួល​ចំណី​ជាការ​លើកទឹកចិត្ត​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ធ្វើ​ការពិសោធ និង​ស្រាវជ្រាវ​នេះ​បានឱ្យដឹងថា​៖ «​ការ​បង្វឹក​ត្រី​ត្រឹមតែ ២ ទៅ ៣ ​ថ្ងៃ ពួកវា​អាច​ស្គាល់​ទិស​ចលនា និង​គោលដៅ​»​។​

​សាកលវិទ្យាល័យ Ben-Gurion University បានឱ្យដឹង​ទៀតថា​៖ «​ពួកវា​មាន​សមត្ថភាព​សម្គាល់ ចងចាំ និង​អាច​បន្តសកម្មភាព​ហែល​រុញ​អាង​កញ្ចក់​មាន​កង់​ទៅកាន់​ទិសដៅ បើទោះជា​ពួកវា​ត្រូវបាន​រំខាន​ពាក់​​កណ្ដាល​ទី ដោយ​ការ​គោះ​ជញ្ជាំង ឬ​ដោយ​ការ​បំភ័ន្ត​គោលដៅ​ពី​ក្រុម​អ្នក​​ស្រាវជ្រាវ​ពិសោធន៍​ក្ដី​»​។​

​ការស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Behavioural Brain Research journal​។​

​និស្សិត​ថ្នាក់បណ្ឌិត Shachar Givon ដែល​ចូលរួម​កិច្ចការ​ស្រាវជ្រាវ​នេះ​បានឱ្យដឹងថា​៖ «​តម្រុយ​ពី​សមត្ថភាព​ស្គាល់​ភូមិសាស្ត្រ​របស់​ត្រីមាស គឺ​ទូលំទូលាយ ជាជាង​កាលដែល​វា​ស្ថិតក្នុង​បរិស្ថាន​ជាក់លាក់​ណាមួយ​»៕ AFP/HR


អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។