The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​កម្ពុជាទទួលបាន​សិទ្ធិ​រៀបចំ​ប្រកួត Miss Universe Trans ដំបូង​នៅ​ឆ្នាំ ២០២២

​កម្ពុជាទទួលបាន​សិទ្ធិ​រៀបចំ​ប្រកួត Miss Universe Trans ដំបូង​នៅ​ឆ្នាំ ២០២២

Content image - Phnom Penh Post
លោក ម៉ែន​ និមលរ័តន៍ ប្រធាន​ប្រតិបត្តិ​​​ CIM​​ ទទួល​បាន​សិទ្ធិ រៀបចំ​ Miss Universe Trans Cambodia។ សហ​ការី

​កម្ពុជាទទួលបាន​សិទ្ធិ​រៀបចំ​ប្រកួត Miss Universe Trans ដំបូង​នៅ​ឆ្នាំ ២០២២

​ភ្នំពេញៈ នាពេល​ថ្មីៗ កម្ពុជាទទួលបាន​សិទ្ធិ​រៀបចំ​ប្រកួត​រើស​បេក្ខភាព​នៃ​កញ្ញាឯក​ភេទ​ទី​៣ (​កែ​ភេទ​) ​ប្រចាំ​នៅ​កម្ពុជា ឬ Miss Universe Trans Cambodia ជា​លើក​​ដំបូង សម្រាប់​ចូលរួម​ប្រកួត​អន្តរជាតិ Miss Universe Trans 2022 ដែល​នឹងធ្វើ​នៅ​ប្រទេស​ឥណ្ឌា ក្នុង​ខែឧសភា ខាងមុខនេះ​។​

​ការទទួលបាន​សិទ្ធិ​រៀបចំ​នេះ សម្រាប់​ប្រទេស​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​បង្ហាញ​ម៉ូដ​អន្តរជាតិ​កម្ពុជា ហៅ​កាត់​ថា CIM ដោយមាន​លោក ម៉ែន និមល​រ័តន៍ គឺជា​ប្រធាន​ប្រតិ​​ប​ត្តិ​ក្រុមហ៊ុន​។

​ដោយសារ​ទើប​ទទួលបាន​សិទ្ធិ​នៃ​ការរៀបចំ និង​នៅសល់​រយៈពេល​ខ្លី​ពេក​ក្នុងការ​ត្រៀមខ្លួន​ប្រកួត​អន្តរជាតិ​ឆ្នាំ​ ២០២២ Miss Universe Trans 2022 នោះ ទើប​កម្ពុជា​បានសម្រេចចិត្ត​ជ្រើស​យក​បេ​ក្ខ​​ភាព​ជយលាភី​រង​ទី​១ នៃ Miss Queen Cambodia 2020 ធ្វើជា​តំណាងឱ្យ​កម្ពុជានៅ​ឆ្នាំ​ដំបូង​សិន​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ម៉ែន និមល​​រ័តន៍ ប្រធាន​ប្រតិ​ប​ត្តិ​ក្រុមហ៊ុន CIM ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​តាម​តេ​ឡ​ក្រាម​ថា​៖ «​ខណៈ​ការប្រកួត​អន្តរជាតិ​នៃ Miss Universe Trans 2022 នឹងធ្វើ​នៅក្នុង​ខែឧសភា នៅក្នុង​ប្រទេស​ឥណ្ឌា​ ហើយ​យើង​ទើប​ទទួលបាន​សិទ្ធិ​រៀបចំ​ដំបូង ដូច្នេះ​ការប្រកួត​​ជ្រើស​ជា​តំណាង​កម្ពុជា​លើ​ផ្នែក​នេះ [Miss Universe Trans Cambodia 2022] យើង​មិន​អាចមាន​ពេល​គ្រប់គ្រាន់​ធ្វើបាន​ទាន់ពេល​ទេ ហើយ​សូម្បីតែ​ការ​ប្រកួត​រក​ជយលាភី​ Miss Queen Cambodia 2021 រដូវ​កាល​ទី​២ ក៏​យើង​ធ្វើ​មិន​​ទាន់​ដែរ សម្រាប់​​រើស​ជា​តំណាងឱ្យ​កម្ពុជា​។ ដូច្នេះ​ គឺ​យើង​មានតែ​​សម្រេចចិត្ត​ជ្រើស​​រើសយក​ជយ​​លា​ភី​រង​ទី​១ នៃ​ការប្រកួត​​កញ្ញាឯក​ភេទ​ទី​៣ រដូវ​កាល​ទី​១ គឺ Miss Queen Cambodia 2020 ធ្វើជា​តំណាងឱ្យ​កម្ពុជា សិន​ចុះ​»​។​

​លោក​បាន​បន្តថា​៖ «​លើក​ក្រោយ ប្រសិនបើ​ស្ថានភាព​ល្អប្រសើរ​ពី​កូ​វីដ ​១៩ យើង​នឹង​រៀបចំ​ការប្រកួត Miss Universe Trans Cambodia ជា​ផ្លូវការ សម្រាប់​ជ្រើសរើស​ជា​តំណាងឱ្យ​កម្ពុជា ហើយក៏​នឹង​បែងចែក​ការរៀបចំ​ការប្រកួត​ឱ្យ​ខុសគ្នា​រវាង Miss Queen Cambodia និង Miss Universe Trans Cambodia ផងដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍