The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជិត​ចូល​ឆ្នាំខាល សិល្បករ​វៀតណាម​រវល់​កើប​លុយ​ពី​ចម្លាក់​ខ្លា​ស្រោបមាស​

ជិត​ចូល​ឆ្នាំខាល សិល្បករ​វៀតណាម​រវល់​កើប​លុយ​ពី​ចម្លាក់​ខ្លា​ស្រោបមាស​

Content image - Phnom Penh Post
សិប្បករ​ វូ ដុង និង​ចម្លាក់​ខ្លា​មាស​ដុះស្លាប​តំណាង​ឱ្យ​ជ័យជម្នះ។ រូបថត AFP

ជិត​ចូល​ឆ្នាំខាល សិល្បករ​វៀតណាម​រវល់​កើប​លុយ​ពី​ចម្លាក់​ខ្លា​ស្រោបមាស​

​ក្រុង​ហាណូយ: បើទោះជា​សេដ្ឋកិច្ច​វៀតណាម​រង​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​សកល​ក្ដី ក៏​ពលរដ្ឋ​ជាច្រើន​ហ៊ាន​ចំណាយ​ប្រាក់​រាប់រយ​ដុល្លារ​ជាវ​ចម្លាក់​ខ្លា​ស្រោបមាស ជា​អំណោយ​បុណ្យចូលឆ្នាំ​ចន្ទគតិ​ ដែល​នឹង​មកដល់​នៅ​ដើមខែ​កុម្ភៈ​ខាងមុខនេះ​។​

​ឆ្នាំខាល​ដែល​នឹង​មកដល់​នៅ​ថ្ងៃទី ១ ខែកុម្ភៈ ធ្វើឱ្យ​មនុស្សម្នា​ជាច្រើន​ប្រមែប្រមូល​លុយ​ទិញ​ចម្លាក់​ខ្លា​មាស នៅ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ក្រុង​ហាណូយ ក្នុងតម្លៃ​ចាប់ពី ៣០០ រហូតដល់ ៣ ០០០​ដុល្លារ​។​

​ស្ថាបត្យករ​លោក ភា​ម ក្វាង​ដុក ដែល​ទើបតែ​ទិញ​ចម្លាក់​ខ្លា​មាស​ដុះស្លាប​ដើម្បី​ដាក់តាំង​នៅផ្ទះ​លើករាសី បាន​និយាយថា​៖ «​ខ្លា​មាស​នេះ​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថ្លៃថ្នូរ​រុងរឿង​»​។​

​លោក​បន្តទៀតថា​៖ «​ខ្លា​មាស​ដុះស្លាប​បង្ហាញ​ក្ដីសង្ឃឹម​នៃ​ការងារ​ខ្ញុំ​អាច​ហោះ​ខ្ពស់ត្រដែត និង​ជោគជ័យ​ក្នុងការ​មកដល់​នៃ​ឆ្នាំ​ថ្មី​នេះ​»​។​

​ឆ្នាំ​ខ្លា ត្រូវបាន​ពលរដ្ឋ​វៀតណាម​ជា​​ច្រើន​ជឿថា ពោរពេញ​ដោយ​ថាមពល និង​ភាពរុងរឿង ហើយ​សិប្បករ​ចម្លាក់​ខ្លា​រឹតតែ​មមាញឹក និង​ផ្ចិតផ្ចង់​ការងារ​នៅ​រោង​ជាង​របស់​ពួកគេ​។​

​សិប្បករ លោក វូ ដុង បាន​និយាយ​ពី​ចម្លាក់​ខ្លា​ដុះស្លាប​ឥន្ទ្រី​របស់លោក​ថា​៖ «​ការ​រចនា​ចម្លាក់​រប​ស់​ខ្ញុំ​មិនមែន​បង្ហាញ​ពី​ភាពកាចសាហាវ​របស់​ស​ត្វ​នោះទេ ប៉ុន្តែ​វា​តំណាងឱ្យ​កម្លាំង​ថាមពល អំណាច និង​ភាពរុងរឿង​នៃ​ការក្ដោបក្ដាប់​ជ័យជម្នះ​»​។​

​កិច្ចការ​ចម្លាក់​ខ្លា​នីមួយៗ​ទាមទារ​ពេលវេលា​ច្រើន​ថ្ងៃ​ក្នុងការ​លាប​ពណ៌ ស្រោបមាស ខាត់ ដែល​ប្រែក្លាយ​ចម្លាក់​ដីឥដ្ឋ និង​លោហៈ​ស្ពាន់ ទៅជា​ចម្លាក់​ស្រោបមាស​ដ៏​មានតម្លៃ​។​

​លោក ឡាយ ហុយ​ណា​ម សិប្បករ​នៅ​ក្រុង​ហាណូយ បាន​និយាយថា​៖ «​យើង​ត្រូវតែ​ច្បាស់​ថា ស្រទាប់​មាស​ស្រោប​គ្រប់​កន្លុកកន្លៀត​នៃ​ចម្លាក់​ខ្លា នឹង​អាច​គង់នៅ​ស្ថិតស្ថេរ​បានយូរ​​អង្វែង​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍