ភ្នំពេញៈ ខណៈ​តារាចម្រៀង​ប្រុស​ស្រី​នៃ​ផលិត​​កម្ម​ផ្សេងៗ សស្រោកសស្រាំ​នាំគ្នា​ផលិត​បទ​​ចម្រៀង​ថ្មី សម្រាប់​ត្រៀម​ចេញ​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ជិត​ចូល​មកដល់​នោះ តារា​​ចម្រៀង​ស្រី​រាង​ឃ្យូ​ត សាច់​សខ្ចី នៅ​ផលិតកម្ម​ថោ​នក​ញ្ញា រ៉ា​ប៊ី ក៏មាន​បទ​ថ្មី​បំពេ​អារម្មណ៍​ប្រិ​យ​​មិត្ត​ខ្លួន​ដែរ​។​

​បទ​ថ្មី​ដែល​ចេញ​ត្រៀម​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ដែលមាន​ចំណងជើង​ថា «​ស្រា​រាំ​» របស់​កញ្ញា រ៉ា​ប៊ី នៅ​ផលិតកម្ម​ថោ​ន គ្រាន់តែ​ចេញ​តាម​បណ្តាញ​សង្គម​យូ​ធូប​បាន​ប៉ុន្មាន​ថ្ងៃ​សោះ ដោយមាន​អ្នកទស្សនា​ជាង ១ ​លាន​ដង ត្រឹម​រយៈពេល ​១ ​ថ្ងៃ (​ថ្ងៃទី ​២៨ កុម្ភៈ​) ហើយ​បើ​គិត​ត្រឹម​ប៉ុន្មាន​ថ្ងៃ​នៅ​ខែមីនានេះ មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជាង ១,៧ លាន​ដង​ឯណោះ​។​

​តាមរយៈ​បទ «​ស្រា​រាំ​» នេះ​គឺ​ផលិតឡើង​ក្នុងន័យ​​ពិសេស ញាំ​ង​ពេលវេលា​ដ៏​ល្អ​នៃ​ការជួបជុំ​សមាជិក​ក្រុមគ្រួសារ ជុំ​ញា​ត្តិ​មិត្ត និង​ដើម្បី​រាំលេង​​កម្សាន្ត ឱ្យ​កាន់តែ​សប្បាយរីករាយ ថែម​​មួយកម្រិត​ទៀត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​ឈានចូល​មកដល់ ក្នុងពេល​ឆាប់ៗ នៅ​ខែមេសា ឆ្នាំ​ ២០២២ ខាងមុខនេះ​។​

ជារឿយៗ និង​តាម​ការ​​កត់សម្គាល់ តារាចម្រៀង​​ស្រី​ដែល​អភិវឌ្ឍ​ខ្លួន​ពី​អាជីព​ជា​អ្នករាំ កញ្ញា ផាន វី​រ៉ា​ទី​ ​ហៅ​កញ្ញា រ៉ា​ប៊ី រមែង​ទទួលបាន​ការពេញនិយម​ពី​យុវវ័យ​ខ្លាំង ខណៈដែល​នាង ក៏​មិនសូវ​សម្រុក​ផលិត​បទ​ចម្រៀង​ឱ្យបាន​ច្រើនពេក​នោះទេ ក្រោម​ហេតុ​​ផល​ថា ខ្លាច​សាប​ប្រជាប្រិយ​​ភាព​ពេលចេញ​បទ​ច្រើនពេក​។

​កញ្ញា រ៉ា​ប៊ី ត្រូវបាន​ទស្សនិកជន​ចាត់ទុកថា ជា​តារាចម្រៀង​វ័យ​​ក្មេង​ដ៏​លេចធ្លោ ១ ​រូប​ក្នុងពេលបច្ចុប្បន្ន ជាពិសេស​ក្នុង​ប្រភេទ​បទ​ចម្រៀង​បែប​ញាក់​កន្ដ្រាក់​អារម្មណ៍​ប្រចាំ​ផលិតកម្ម​ថោ​ន ខណៈ​នៅ​ហង្ស​មាស​វិញ​មាន​កញ្ញា សេន យូ​រី ក្រោយពី​បាត់​វត្តមាន​កញ្ញា ទេព បូ​ព្រឹក្ស នោះ​។ បទ​ជាច្រើន​របស់​តារាចម្រៀង​ស្រី​រូបនេះ តែង​ស្រូប​បានការ​គាំទ្រ​ខ្លាំង និង​សាង​ភាព​ល្បី​សុសសាយ រហូត​ដូចជា បទ «​មាន់​ស្រែ​» ឃើញ​នៅតែមាន​ប្រជាប្រិយ​ក្នុងការ​​ស្តាប់ និង​ការចាក់​កម្សាន្ត​ជួបជុំ ឬ​រាំលេង​កម្សាន្ត ដោយមាន​អ្នក​ចូល​មើល​រហូត​ជាង ៦២ លាន​ដង ក្នុង​យូ​ធូប​។​

​ចំពោះ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​ជីវិត​ឯកជន ឬ​រឿង​ជីវិតគូ​វិញ បើតាម​ប្រភព​អ្នកប្រមាញ់​លួច​ព្រលយ​ឱ្យដឹងថា នាពេល​នាង​ទៅ​សម្ដែង​នៅ​សហរដ្ឋ​​អាមេរិកនោះ មាន​គេ​ទាក់ទង​ផងដែរ ប៉ុន្តែ​នាង​មិន​បង្ហាញ​ភ្លើង​ខៀវ​ឱ្យគេ ទើប​ស្ងាត់​ទៅវិញ ហើយ​ឥឡូវ​នេះ បែរជា​មករ​អ៊ូ​រកស​ង្សា​រ​ម្នាក់​។​

​ស្រី​ស្អាត រ៉ា​ប៊ី តារាចម្រៀង​ស្រី​​ផលិតកម្ម​ថោ​ន​រូបនេះ ក៏​ធ្លាប់​បញ្ជាក់ដែរថា​៖ «​ជា​រឿង​ធម្មតា​ទេ ជីវិត​​មនុស្ស​មិនទាន់មាន​គូ គឺ​តែងតែមាន​គេ​មក​តាម​ដូច្នេះហើយ​។ តែ​សម្រាប់​នាង​ខ្ញុំ នាពេលនេះ​ដូចជា មិនទាន់​ចង់​គិតគូរ​ខ្លាំង​រឿង​គូគ្រង​អ្វី​នោះ ​គឺ​នាង​ខ្ញុំ​ចង់​ប្រើពេល​រកប្រាក់​ពី​ការងារ​សិល្បៈ​នេះ​មួយរយៈ​សិន ព្រោះថា​ក្រោយពី​បាន​វិល​មកពី​អាមេរិក​មក​នោះ ខ្ញុំ​ក៏​ទទួល​ការងារ​សិល្បៈ​ច្រើនណាស់ សឹង​គ្មាន​ពេលទំនេរ​ទេ ពី ១ អាទិត្យ ទៅ ១ អាទិត្យ​»៕