​ក្រុង​ប៉េកាំង: អាជ្ញាធរ​ចិន​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​បាន​ចាប់​​ខ្លួន​បុរស​ម្នាក់​ពីបទ​ដាក់​ច្រវាក់​ភរិយា​ក្នុង​ខ្ទម និង​ដាក់ទណ្ឌកម្ម​មន្ដ្រី​មូល​​ដ្ឋា​ន​យ៉ាងតិច ​១៧ ​នាក់​ក្នុង​បទ​ចោទ​ដែល​បានការ​រិះគន់​តាម​អន​ឡាញ​។

​ឧ​ប្ប​ត្ដិ​ហេតុនេះ​បាន​បង្ក​ជាការ​ជជែក​ដេញដោល​លើ​បញ្ហា​សុខភាព​ផ្លូវ​ចិ​ត្ដ និង​ការជួញដូរ​មនុស្ស​ក្នុង​ខែមករា ក្រោយពី​វីដេអូ​ប្លុក ​១ ​បង្ហាញ​រូប​ស្ដ្រី​ជាប់ច្រវាក់​ពាក់​ក​ក្រោម​សី​តុ​ណ្ហ​ភាព​ដ៏​ត្រជាក់​ក្នុង​ខេត្ដ​ជៀង​ស៊ូ​។

​ក្រុម​អាជ្ញាធរ​ខេត្ដ បាន​និយាយថា ស្ដ្រី​រូបនេះ​ត្រូវបាន​មើលឃើញ​ជា​មនុស្ស​មាន​ជំងឺ​ផ្លូវ​ចិ​ត្ដ និង​ត្រូវបាន​លក់​ជាច្រើនលើក​ច្រើនសា រួមទាំងការជួញដូរ​ម្ដង​កាលពី​ឆ្នាំ ​១៩៩៨ តម្លៃ ៥ ០០០ ​យន់ (៧៩០ ​ដុល្លារ​) ក្រោយពី​ត្រូវបាន​យក​ចេញពី​ភូមិនៅ​ភាគ​និរតី​ខេត្ដ​យុន​ណាន​។

​មន្ដ្រីបានឱ្យដឹងថា អាជ្ញាធរ​ធ្វើ​សកម្មភាព​ពិសេស​ដើម្បី​បើក​ការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ និង​ធ្វើឱ្យ​ស្របទៅនឹង​ការបំពាន​សិទ្ធិ​។

​ពួកគេ​បាន​បន្ថែមថា ស្ដ្រី​វិកលចរិត​រូបនេះ​ដែល​ត្រូវបាន​គេ​ហៅ​តៗ​គ្នា ស៊ា​វ ហ៊ួ​រ​ម៉ី ដែល​មានន័យថា «​ផ្កា​ភ្លាំង​តូច​» ទំនងជា​ឈ្មោះ​រហស្សនាម គឺជា​ម្ដាយកូន ៨ ​នាក់ ហើយ​បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។

​អ្នកស្រី ស៊ា​វ ហ៊ួ​រ​ម៉ី ត្រូវបាន​ជឿថា បាន​បាត់​ខ្លួន​ក្រោយពី​រស់នៅ​ប៉ុន្មាន​ខែ​ជាមួយ​បុរស​ម្នាក់​ក្នុង​ខេត្ដ​ជៀង​ស៊ូ ដែល​បាន​ទិញ​រូបនាង​។​

​មិនយូរប៉ុន្មាន នាង​ត្រូវបាន​ប្ដី​ប្រពន្ធ ​២ ​នាក់​ នាំយក​ទៅតាម​។ ពួកគេ​ជា អ្នកបើក​អាជីវកម្ម​សណ្ឋាគារ​។

​ស្ដ្រី​រូបនោះ ក្រោយមក​ត្រូវបាន​លក់​បន្ដ​ទៅឱ្យ​មនុស្ស ២​ នាក់​ មុនពេល​ប្ដី​បច្ចុប្បន្ន​បាន​ទិញ​រូបនាង​។

​ស្វាមី​អ្នកស្រី ស៊ា​វ ហ៊ួ​រ​ម៉ី គឺ​បុរស​ត្រកូល ដុង ត្រូវបាន​ចាប់ខ្លួន​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ រួមជាមួយ​មនុស្ស ២ ​នាក់​ផ្សេងទៀត ដែល​ត្រូវបាន​ចោទ​ពីបទ​ជួញ​ដួ​រម​នុស្ស​៕ AFP/HR