ក្រុង​ហូលីវូដ: លោក ត្រ​យ ខ​ត​សួរ (Troy Kotsur) បាន​បង្កើត​ប្រ​វ​ត្ដិ​សាស្ដ្រ​កាលពី​ថ្ងៃអាទិត្យ​ ក្នុងនាម​ជា​តារាភាពយន្ដ​បុរស​គ​ថ្លង់​បំផុត​ ដែល​ទទួលបាន​ពានរង្វាន់​អូ​ស្ការ ដោយ​ឈ្នះ​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​ជាមួយ​សមត្ថភាព​សម្ដែង​បែប​កំប្លុកកំប្លែង ប្រកបដោយ​ភាពជឿជាក់ និង​ម៉ឺងម៉ាត់​ក្នុងនាម​ជា​ឪពុក​ដែល​ស្រឡាញ់​ក្រុម​​គ្រួសារ​ក្នុង​ភាពយន្ដ​ដ៏​សែន​ក្ដុកក្ដួល​រឿង «CODA»​។

​ថ្លង់​តាំងពី​កំណើត លោក ខ​ត​សួរ អាយុ ៥៣​ ឆ្នាំ ​ជា​អ្នក​សម្ដែង​ត្រាប់​តាម​សំឡេង​រយៈពេល​ជាច្រើន​ទសវត្សរ៍ ជាមួយ​តួនាទី​ជា​តួឯក ហើយ​កន្លងមក លោក​មានឈ្មោះ​ល្បីល្បាញ​ចំពោះ​ការសម្ដែង​លើ​ផ្ទាំងសំពត់ស​ក្នុងនាម​ជា​តួអង្គ​រាយរង​ក្នុង​ភាពយន្ដ​របស់លោក Jim Carrey រឿង «The Number 23»​។​

​ប៉ុន្ដែ​ការសម្ដែង​របស់លោក​ក្នុង​រឿង «CODA» បានធ្វើឱ្យ​លោក​បង្កើត​ប្រ​វ​ត្ដិ​សាស្ដ្រ​ថ្មី​ក្នុងការ​គ្រង​ពាន Academy Award (​ពាន​អូ​ស្ការ​)​។

​លោក ខ​ត​សួរ បានឱ្យដឹង​ពេល​ទទួល​ពានរង្វាន់​ថា​៖ «​សូម​ឧទ្ទិស​ដល់​សហគមន៍​គ​ថ្លង់​ទាំងអស់ រួម​​ទាំង​សហគមន៍ CODA និង​សហ​​គម​ន៍​ពិការភាព​ផ្សេងៗ​ទៀត​។ នេះ​គឺជា​ជ័យជម្នះ​របស់​យើង​»​។

​ក្នុង​ភាពយន្ដ​រឿង «CODA» ជា​អក្សរ​កាត់​នូវ​ពាក្យ Child of Deaf Adult ឬ «​កូន​របស់​អ្នក​ថ្លង់​» លោក ខ​ត​សួរ បាន​សម្ដែង​ជា​តួអង្គ ហ្វ្រង់ រ៉ូ​ស​ស៊ី ដែល​ជំនួញ​នេសាទ​របស់​ក្រុមគ្រួសារ​ជួប​នូវ​វិបត្ដិ​នៃ​សម្ពាយ​ការិយាធិបតេយ្យ និង​បម្រែបម្រួល​អាកាសធាតុ​។

​លោក ខ​ត​សួរ ដែល​បាន​រៀបការ និង​មាន​កូនស្រី​ម្នាក់ ឈ្មោះ គី​រ៉ា បាន​បង្កើន​ប្រជាប្រិយ​របស់លោក​ជាមួយ​ការ​ឈ្នះ​ពាន​អូ​ស្ការ​ពី​ឧស្សា​​ហ​កម្ម​ទស្សនីយភាព​ក​ម្សា​ន្ដ ដែល​មិនសូវ​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​សហគមន៍​គ​ថ្លង់​៕ AFP/HR