​ក្រុង​កៀវ: ប្រ​វ​ត្ដិ​គ្រួសារ​ត្រូវបាន​បន្ដ​ជាច្រើន​ជំនាន់​តាម​​រយៈ​ម្ហូបអាហារ​។ ពេលនេះ ម្ហូប​គ្រិស្ដ​ស្មា​ស់បែប​ប្រពៃណី​របស់​អ៊ុយ​ក្រែ​ន គឺ Kutya ឬ​ Kytr ​កំពុង​ត្រូវបាន​ប្រែក្លាយ​ទៅជា​ស្រា​បៀរ ដើម្បី​រៃអង្គាស​មូលនិធិ​គាំទ្រ​កិច្ចខិតខំ​ប្រឹង​​ប្រែង​ស្ដារ​ប្រទេស​ឡើងវិញ​។

​លោក ម៉ៃ ព្រី​ទូ​ឡា មកពី​ក្រុមហ៊ុន Unleashed Brewing Co បាន​និយាយថា​៖ «​ខ្ញុំ​ជា​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ម្នាក់ រួម​​ជាមួយ ប្រេដ មកពី Jackknife [Brewing]​។ យើង​សហការគ្នា​មុនពេល​ទាំងអស់នេះ​បាន​បន្ដទៅ​ក្មេង​ជំនាន់​​ក្រោយ ហើយ​ពេល​កំពុងដំណើរការ យើង​បានសម្រេច​ថា យើង​បរិច្ចាគ​អ្វីៗ​គ្រប់យ៉ាង​ដល់​អ៊ុយ​ក្រែ​ន​»​។

​លោក ព្រី​ទូ​ឡា បាន​ចូលរួម​ជាមួយ Jackknife [Brewing] ដើម្បី​បង្កើត​សិប្បកម្ម​ស្រា​បៀរ ដែលមាន​រសជាតិ​ស្រដៀង​នឹង​បង្អែម​គ្រិស្ត​ស្មាស់​ប្រពៃណី​អ៊ុយ​ក្រែ​ន​។

​លោក​បាន​និយាយថា​៖ «​វា​ជា​ម្ហូប​ដោយមាន​ស្រូវ​សាឡី បន្ថែម​ទឹកឃ្មុំ គ្រាប់​ផ្កា​ប៉ុប​ពី អំបិល និង​ម្រេច បង្កើតបាន​ល្បាយ​កំហាប់​តាម​ប្រពៃណី​អ៊ុយ​ក្រែ​ន​។ វា​អាច​ត្រូវបាន​បោះ​ទៅ​ពិតាន ហើយ​បើ​វា​ស្អិត វា​ច្បាស់​ជា បង្អែម Kutya ឬ​ Kytr ​ល្អ​»​។

​ធញ្ញជាតិ​ខ្លះ​ ត្រូវបាន​បរិច្ចាគ​ទៅឱ្យ​ពួកគេ​ដោយ​អ្នកផ្គត់ផ្គង់ ​ដើម្បី​រក្សា​តម្លៃ​ឱ្យនៅ​ថោក​ក្នុង​ការផលិត​ស្រា​បៀរ​។

​កិច្ចសហការ​ផលិត​ស្រា​បៀរ​នេះ​ នឹង​រួចរាល់​ក្នុង​ការផ្ដល់​សេវាកម្ម​នៅ​ចុង​ខែមេសា​ខាងមុខនេះ​៕ AFP/HR