ក្រុង​សានហ្វ្រានស៊ីស្កូ: ក្រុម​ជំនាញ​​ស៊ើបអង្កេត​កំពុង​តាមដាន​យ៉ាង​សកម្ម​លើ​​ក្រុម​ហេកឃើរ ដែល​បាន​លួច​ប្រាក់​ជាង ៦០០ ​លាន​ដុល្លារ​ លើ​រូបិយប័ណ្ណ​ឌីជីថល​​​​ប្រើ​ដោយ​ក្រុម​អ្នក​លេង​ហ្គេម​អនឡាញ​ដ៏​ពេញ​និយម​ Axie Infinity។

ក្រុមហ៊ុនហ្គេមនេះ​ទើបតែ​ដឹង​ពី​ភាពអប្រក្រតី​នៅ​រយៈ​ពេល ​៦ ​ថ្ងៃ ក្រោយ​ប្រតិបត្តិការ​លួច​យក​ប្រាក់​ឌីជីថល​ដ៏​ធំ ១ ​​ត្រូវ​បាន​លាត​ត្រដាង​​​ថ្ងៃ​អង្គារ​។

ចំណាប់​អារម្មណ៍​ចំពោះ​រូបិយប័ណ្ណ​គ្រីបតូកាន់​ឡើង​ខ្លាំង តែ​ប្រាក់​ឌីជីថល​នេះ​ក៏ជា​គោលដៅ​គួរ​ឱ្យ​ទាក់ទាញ​ដល់​ក្រុម​ចោរ​បច្ចេកវិទ្យា​​​​ផង​ដែរ​។

បណ្ដាញ Ronin Network បាន​ឱ្យ​ដឹងថា ការ​វាយ​ប្រហារ​សំដៅលើ​រូបិយប័ណ្ណ​ប្លុកឆេន​នេះមាន​ពិន្ទុ ១៧៣​ ៦០០ ​អេទែរ និង​មានតម្លៃ​ ២៥,៥ ​លាន​ដុល្លារ​នៃ​តម្លៃ​ stablecoin ជា​ទ្រព្យ​ឌីជីថល​​​កំណត់​តម្លៃ​ជា​ដុល្លារ​អាមេរិក​។

វាមានតម្លៃ​ ៥៤៥ ​លាន​ដុល្លារ​ ពេល​វា​ត្រូវបាន​លួច​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មីនា តែ​គិត​ត្រឹម​​ថ្ងៃ​អង្គារ វាបាន​​​កើន​ដល់ប្រមាណ ៦១៥​ លាន​ដុល្លារ​ ដែល​ធ្វើ​ឱ្យ​ករណីនេះ​ក្លាយ​ជា​ប្រាក់​ចោរកម្ម​ឌីជីថល​​ដ៏​ច្រើន​បំផុត​ ១​​ ​ក្នុង​ប្រវត្ដិ​រូបិយប័ណ្ណ​គ្រីបតូ​។

នៅក្នុង Axie Infinity អ្នក​លេង​​ត្រូវបាន​ផ្ដល់​​រង្វាន់​គោល (SLPs) ដែល​​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​យក​រូបិយប័ណ្ណ​គ្រីបតូ ឬ​ប្រាក់​សុទ្ធ ឬ​វិនិយោគ​ត្រឡប់​វិញ​ទៅកាន់​ពិភព​និមិត្ដ​នៃ​ហ្គេម Lunacia។

បណ្ដាញ Ronin បាន​បង្ហោះ​ឱ្យ​​ដឹង​ពី​ករណី​​​ចោរកម្ម​នោះ​ថា៖ «មូលនិធិ​​ត្រូវបាន​លួច​ភាគ​​ច្រើន​ស្ថិត​នៅក្នុង​កាបូប​លុយឌីជីថល​​ក្រុម​ចោរ​​នៅ​ឡើយ​»៕ AFP/HR