ក្រុងប៊្រុចសែល: សហភាព​អឺរ៉ុប​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា សំណើ​បង្ក្រាប​លើ​ «ជំនួញ​​ឧស្សាហកម្ម​សម្លៀកបំពាក់​​ចម្លងតាម​វិស័យ​ fashion» ដោយ​ជំរុញ​ឱ្យ​ធ្វើ​ការ​កែកុន​សម្លៀកបំពាក់​ចាស់ៗ និង​​ប្រើ​ប្រាស់​ឱ្យ​បាន​យូរ​អង្វែង ​ដើម្បី​សម្រាលបន្ទុកបរិស្ថាន​។

អនុប្រធាន​គណកម្មការ​សហភាព​អឺរ៉ុប​ ហ្វ្រង់ ធីមម៉ែរ-មេនស៍ បាន​និយាយថា​៖ «ដល់​​​ពេល​បញ្ចប់​ម៉ូដែល​ចម្លង ផលិត ឈប់ប្រើ និង​បោះចោល​ ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភព​ផែន​ដី​យើង​ សុខភាព​យើង និង​សេដ្ឋកិច្ច​យើង​»។

ផែន​ការដែល​ពេលនេះ​នឹង​ត្រូវ​បាន​ចរចា​ដោយ​រដ្ឋ និង​អ្នក​តំណាង​រាស្ដ្រ​ជា​សមាជិក​សហភាព​អឺរ៉ុប​ មាន​បំណង​ធានា​ថា នៅមុន​ឆ្នាំ ​២០៣០​ វាយនភណ្ឌ​លក់​ក្នុង​តំបន់​អឺរ៉ុប នឹង​​ត្រូវបាន​ផលិត​ឡើង​តាម​លទ្ធភាព​នៃការ​កែច្នៃ​អស់​សក្ដានុពល​ និង​កាត់​បន្ថយ​បរិមាណ​កម្ទេច​ប្លាស្ទិក​ពី​សាច់​ក្រណាត់​ឱ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅបាន​។

សេចក្ដី​ថ្លែង​ការណ៍​​ឱ្យ​ដឹង​​​​ថា៖ «​ឧស្សាហកម្ម​ fashion ផ្លេកបន្ទោរ គួរតែ​ក្លាយជា​រឿង​ហួស​សម័យ​​។ ​ការ​កែច្នៃ​ប្រើ​​ប្រាស់​ឡើង​​វិញ​​ដ៏​​ចំណេញ​​​​​​សេដ្ឋកិច្ច និងដេរ​ប៉ះ​ជួសជុល​គួរតែ​មាន​​វិសាលភាព​ទូលំទូលាយ​»។

វាយនភណ្ឌ​​​បង្ក​ផល​ប៉ះពាល់​ដលើ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ​ បន្ទាប់​ពី​​អាហារ សំណង់ និង​ការ​ដឹក​ជញ្ជូន​។

ពលរដ្ឋ​ម្នាក់​នៅអឺរ៉ុប​បាន​ទិញ​សម្លៀកបំពាក់​ និង​របស់​ប្រើ​ប្រាស់​ពី​ក្រណាត់​ ២៦ ​គីឡូក្រាម​ និង​​បាន​​បោះ​ចោល​ប្រមាណ ១១​ គីឡូក្រាម​នៃ​វាយនភណ្ឌ​ ឬសរុប​ស្មើ​ ៥,៨ ​លាន​​តោន​​៕ AFP/HR