​ក្រុង​សា​ក្រែប: ជាមួយ​សំបុត្រ​ចូល ដែល​អាច​មូល និង​ជក់​បាន សារមន្ទីរ​កញ្ឆា​ថ្មី​របស់​ប្រទេស​ក្រូ​អាស៊ី ផ្ដល់នូវ​ការណែនាំ​នូវ​បទពិសោធ​សិក្សា​ស្វែង​​យល់​ពី​កញ្ឆា​តាមរយៈ​ប្រ​វ​ត្ដិ​សាស្ដ្រ​រុក្ខជាតិ​ស្រវឹង ដែល​បន្ធូរ​អារម្មណ៍​ទៅតាម​សំឡេង​តន្ដ្រី និង​ខ្សែភាពយន្ដ​។

​ម្ចាស់​សារមន្ទីរ​លោក Tvrtko Kracun បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា​៖ «​រុក្ខជាតិ​នេះ​ជា​កាដូ​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ដែល​ពាក់ព័ន្ធ​នឹង​មនុស្សជាតិ​ស្ទើរតែ​គ្រប់​សម័យកាល និង​រួមទាំង​សាវតារ​បង្កើត​សារមន្ទីរ​នេះដែរ​»​។

​នៅ​សារមន្ទីរ​កញ្ឆា អ្នក​ចូល​ទស្សនា​ត្រូវបាន​ណែនាំ​ឱ្យដឹង​ប្រ​វ​ត្ដិ​រុក្ខជាតិ​ជាច្រើន​ពាន់​ឆ្នាំ​តាមរយៈ​វីដេអូ រូប​បដា និង​ពិព័រណ៍​ផ្សេងៗ បន្ថែម​ពីលើ​ការ​-​ដាក់តាំង​រុក្ខជាតិ​រស់​រវើក​។

​យោងតាម​ការស្រាវជ្រាវ កញ្ឆា​ត្រូវបាន​ជឿថា ត្រូវបាន​ប្រមូល​ផល​ដំបូង​នៅ​អាស៊ី​កណ្ដាល ប្រមាណ ១ ​ម៉ឺន​ឆ្នាំមុន ហើយ​រយៈពេល​ជាច្រើន​សតវត្សរ៍ រុក្ខជាតិ​នេះ​បាន​ក្លាយជា​ផលិតផល​មូលដ្ឋាន​នៃ​វប្បធម៌ និង​សេដ្ឋកិច្ច​ទូទាំង​សកលលោក​។

​យោងតាម​សារមន្ទីរ បាន​បង្ហាញថា រុក្ខជាតិ​ត្រូវបាន​ប្រើប្រាស់​រាប់ពាន់​មុខ រួមទាំង ការផលិត​ប្រេង ម្សៅ គ្រឿងសម្អាង ចំណីអាហារ វាយ​ន​ភណ្ឌ ខ្សែ និង​សម្ភារ​សំណង់​។

​សារមន្ទីរ​ក៏​ផ្ដោតលើ​ការប្រើប្រាស់​បែប​សប្បាយ អមដោយ​ការព្រមាន​លាយលក្ខណ៍អក្សរ​អំពី​គ្រោះថ្នាក់​ដល់​សុខភាព ដែល​អាចមកពី​ការ​​ប្រើប្រាស់​កញ្ឆា​ច្រើន​ហួសហេតុ​។

នៅ​សាល​ទទួលភ្ញៀវ​នៃសារមន្ទីរ​មានលក់ភេសជ្ជៈ និងប្រេង​កញ្ឆា។ រូបថត AFP

​មាន​ពិព័រណ៍​បង្ហាញ​បំពង់​បឺត​កញ្ឆា ក៏ដូចជា​មហោស្រព​តន្ដ្រី Woodstock ដ៏​ល្បីល្បាញ​ឆ្នាំ​ ១៩៦៩ ដែល​បង្ហាញ​ខ្សែក​ញ្ឆា​ខ្មួលខ្មាញ់​ពី​អ្នកគាំទ្រ​រាប់ពាន់នាក់​។ នៅមាន​តង់​ ១​ ទៀត ដែល​បង្ហាញ​ពី​នីតិវិធី​ប្រមូល​ផល​កញ្ឆា ដូចជា​ការប្រើ​ចង្កៀង​ពិ​សស និង​រុក្ខ​ជាតិរស់​ផងដែរ​។

​កញ្ឆា​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ស្របច្បាប់​សម្រាប់តែ​ផ្នែក​វេជ្ជសាស្ដ្រ​ក្នុងប្រទេស​បាល់​កង់​នេះ​ប៉ុណ្ណោះ​។

​លោក Igor Lokotar និស្សិត​វិទ្យាសាស្ដ្រ​នយោបាយ​មកពី​ក្រុង​សា​ក្រែប បាន​និយាយថា លោក​ចាប់​​អារម្មណ៍​នឹង​សាវតារ​ប្រ​វ​ត្ដិ​សាស្ដ្រ រួមទាំង ការតាំង​បង្ហាញ ដែល​លម្អិត​អំពី​ទាហាន ណាប៉ូឡេអុង ដែល​បាន​នាំយក​កញ្ឆា​ទៅកាន់​បារាំង​ពី​អេ​ហ្ស៊ី​ប កាលពីដើម​សតវត្សរ៍​ទី​១៩​។​

​លោក​បាន​និយាយថា​៖ «​ទាំងនេះ​គឺជា​អ្វីដែល​យើង​មិនបាន​រៀន​នៅ​សាលា​នោះទេ​»​។​

​ក្រៅពី​ការដាក់​តាំង នៅ​សាល​ទទួលភ្ញៀវ​នៃ​សារមន្ទីរ​នេះ​ក៏មាន​លក់​នូវ​ភេសជ្ជៈ ប្រេង និង​ថ្នាំ​បាញ់​ផលិត​ពី​រុក្ខជាតិ​នេះ​ផងដែរ​។​

​ម្ចាស់​សារមន្ទីរ​បានបញ្ជាក់​ថា វា​ជា​រឿង​ចៃដន្យ​សុទ្ធសាធ​ដែល​សារមន្ទីរ​នេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ប៉ុស្ដិ៍នគរបាល​ប៉ុន្មាន​ទេ​៕ AFP/HR