
រូបតំណាង៖ ការសិក្សាឃើញថាអ្នកជនបទពូកែចំណាំផ្លូវជាងអ្នកទីក្រុង។ រូបថត AFP
ក្រុងប៉ារីស: ការសិក្សា ១ បានឱ្យដឹងកាលពីថ្ងៃពុធថា អ្នកដែលធំធាត់នៅជនបទ មានសមត្ថភាពចំណាំទិសដៅ និងបញ្ជាចង្កូតយានយន្ដជាងអ្នកដែលកើតក្នុងទៅក្រុង។
ដើម្បីស្វែងយល់ពីមូលហេតុដែលបរិស្ថានកុមារភាពមានឥទ្ធិពលលើសមត្ថភាពចំណាំផ្លូវ ក្រុមអ្នកវិទ្យាសាស្ដ្របានតាមដានមនុស្សជិត ៤០ ម៉ឺននាក់មកពី ៣៨ ប្រទេស ដោយតាមដានលទ្ធផលលេងហ្គេមទូរស័ព្ទដៃដែលបង្កើតឡើងសម្រាប់ការស្រាវជ្រាវប្រព័ន្ធប្រសាទ។
អ្នកដឹកនាំការស្រាវជ្រាវ ហ៊ូហ្គូ ស្ពៃអើស៍ នៃសាកលវិទ្យាល័យ University College London បាននិយាយថា៖ «យើងបានរកឃើញថា ការលូតលាស់ធំធាត់ក្នុងបរិស្ថានក្រៅក្រុង ទំនងជាមានសមត្ថភាពបញ្ជាចង្កូតពូកែជាង ហើយវាប្រហែលជាមានឥទ្ធិពលពីកង្វះភាពស៊ាំនៃបណ្ដាញ វិថីជាច្រើនក្នុងទីក្រុង»។
សហអ្នកដឹកនាំ អង់តូអ៊ីង ខូត្រោត មកពី University of Lyon បានប្រើហ្គេម «Sea Hero Quest» ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដើម្បីសិក្សាពីជំងឺវង្វេង និងត្រូវបានលេងដោយមនុស្សជិត ៤ លាននាក់។
លោក ខូត្រោត បាននិយាយថា អ្នកដែលធំធាត់នៅតំបន់ជនបទទទួលបានពិន្ទុខ្ពស់ជាងដោយសារតែទីជនបទមានបរិស្ថានស្មុគស្មាញ មិនមានសណ្ដាប់ធ្នាប់ និងចម្ងាយឆ្ងាយ ដែលពួកគេត្រូវមានការចងចាំផ្លូវ។
អ្នកត្រូវបានបីបាច់ក្នុងទីក្រុងមានភូមិសាស្ត្រផ្លូវសាំញ៉ាំដូចជា ក្រុងប៉ារីស និងក្រុងប្រាក មានសមត្ថភាពចំណាំផ្លូវ និងទិសដៅជាងអ្នកនៅក្រុងមានផ្លូវត្រង់ៗដូច ឈីកាហ្គោ។
លោកបានបន្ដថា៖ «មិនខុសពីការរៀនភាសាបរទេស ដែរវាកាន់តែស្រួលបើបានរៀនពីក្មេង»៕ AFP/HR