ក្រុង​ញូវដែលី: វា​ហាក់ដូចជា​រឿង​ ១​ ដ៏​មិន​គួរឱ្យ​ជឿ ដែល​ស្ពានដែក​ប្រវែង​ជិត​ ១០​ ម៉ែត្រ​ដ៏​ចំណាស់​អាយុកាល​កន្លះ​សតវត្សរ៍ ត្រូវបាន​រុះរើ​លួច​យក​ដែក​បាត់ស្រមោល​តែម្ដង​។​

​ក្រុមចោរ​ដែក​អេតចាយ បាន​រុះ​ស្ពានដែក​ដែល​អត់​ដំណើរ និង​លួច​គ្រឿង​ដែក​ប្រមាណ ៥០០ ​តោន នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។​

​នេះ​ជា​ឧក្រិដ្ឋកម្ម​ដ៏​ហួស​ចិ​ត្ដ ដោយ​ពួកគេ​បន្លំ​ខ្លួន​ជាម​ន្ដ្រី​ធារាសាស្ដ្រ​។ នេះ​បើ​យោងតាម​សម្ដី​ប៉ូលិស​បានឱ្យដឹង​កាលពី​ថ្ងៃ​សៅរ៍​។

​ការ​លួច​ដែក​ស្ពាន ត្រូវបាន​រាយ​​ការណ៍​កាលពី​សប្ដាហ៍​ក​ន្ល​ង​ទៅនេះ នៅក្នុង​រដ្ឋប៊ី​ហារ ជា​តំបន់​ក្រីក្រ​បំផុត​ ១ ​ក្នុងប្រទេស​ឥណ្ឌា​។

​មន្ដ្រីប៉ូលិស ស៊ូ​បាស គូ​ម៉ារ បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា ក្រុមចោរ​មក​ក្នុង​រូប​ភាពជា​មន្ដ្រី​ផ្នែក​ធា​រា​​សាស្ដ្រ​របស់​រដ្ឋាភិបាល​។

​ពួកគេ​បាន​នាំយក​គ្រឿងចក្រ​ចូកដី និង​ម៉ាស៊ីន​ផ្សារ​ដែក ក៏ដូចជា​បាន​ផ្សារ​​ផ្ដាច់​សំណង់​ស្ពាន​មុនពេល​ភៀសខ្លួន​ជាមួយ​ដែក​ស្ពាន​រាប់រយ​តោន​បាត់ស្រមោល​រយៈពេល ២​ ថ្ងៃ​។

​លោក គូ​ម៉ារ បាន​បន្ដទៀតថា​៖ «​ពួកគេ​យក​រថយន្ដ​ធុន​ធំ​មក​ដឹក​ដែក​ទាំងនោះ​ចេញ​»​។

​អ្នកភូមិ​អា​មី​យ៉ា​វ៉ារ ជាទី​ដែល​ស្ពាន​ដ៏​ចំណាស់​នោះ​តាំងនៅ បាន​ឈប់​ឆ្លងកាត់​វា​ជា​យូរ​មកហើយ​។

​ក្រុមចោរ​នាំគ្នា​ផ្សារ​ផ្ដាច់​ដែក​ស្ពាន​អាយុកាល ៥០ ​ឆ្នាំ ដែល​ត្រូវបាន​កសាង​ក្នុង​ឆ្នាំ​ ១៩៧២ លើ​ព្រែក​ទឹក​អា​រ៉ា​ស ខណៈ​ស្ពាន​ក្បែរ​ខាង ​១ ​ទៀត ទើបតែ​បើក​ដំណើរការបាន ៥​ ឆ្នាំ​ជំនួស​ឱ្យ​ស្ពាន​ចាស់​។

​តែ​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​ចំពោះ​ឧ​ប្ប​ត្ដិ​ហេតុ​ដ៏​កម្រ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តែ​មិនទាន់បាន​ចាប់​​ខ្លួន​នរណាម្នាក់​ឡើយ​៕ AFP/HR