ក្រុង​សានហ្វ្រានស៊ីស្កូ៖ លោក កាឡូស វ៉ាឃ្វេស គឺជា​អ្នក​ឯកទេស​ខាង​លេងហ្គេម​វីដេអូ​វាយ​តប់​ «Mortal Kombat» ទោះបីជា​មិនអាច​មើលឃើញ​សកម្មភាព​នៅលើ​កញ្ចក់​អេក្រង់​ ដោយសារ​តែ​លោក​ងងឹត​ភ្នែក។

អ្នក​តិចសាសដែល​ពឹង​អាស្រ័យ​លើ​សំឡេង​ក្នុង​ការ​ចុច​វាយ​ ទាត់ និង​គេច​ ស្ថិត​ក្នុង​ចំណោម​អ្នក​ធ្វើការ​ប្រាស្រ័យទាក់ទង​ដោយសារ​សំឡេង​ បាន​អំពាវនាវ​ដោយ​អាច​មាន​លទ្ធភាព​លេង​ហ្គេម​សម្រាប់​ជន​មាន​ពិការភាព​កាន់តែ​ប្រសើរ។

លោក វ៉ាឃ្វេស បាន​ពន្យល់​មូលហេតុ​ដែល​លោក​ចូលចិត្ដ​លេង​ហ្គេម «Mortal Kombat» ថា​៖ «​យើង​មាន​តួអង្គ​២​ប្រយុទ្ធ​គ្នា​នៅលើ​អេក្រង់នៅ​ផ្នែក​ខាង​ឆ្វេង និង​ខាង​ស្ដាំ ហើយ​យើង​ត្រូវ​ចាំ​នូវ​ប៊ូតុង​ចុច​នីមួយៗ​»។

ក្រុមហ៊ុនយក្ស Microsoft បាន​ប៉ាន់​ប្រមាណ​ថាមាន​អ្នក​លេង​ប្រមាណ៤០០​លាន​នាក់​ ជា​មនុស្ស​មាន​ពិការភាព។ AFP

ដោយ​មិន​យកចិត្ដ​ទុក​ដាក់​ពី​ឧស្សាហកម្ម​នេះបញ្ហា​នៃ​លទ្ធភាព​ប្រើ​ប្រាស់​កំពុង​តែ​ក្លាយជា​របៀប​វារៈ​សំខាន់​សម្រាប់​​អ្នក​លេង​ហ្គេម។

វា​ទាក់ទង​នឹង​ហិរញ្ញវត្ថុក៏ដូចជា​មូលហេតុ​ក្រមសីលធម៌​ចំពោះ​ការ​បើកសករាជ​ថ្មី​ សម្រាប់​អ្នក​និយម​ហ្គេម​ជា​ច្រើន​នាក់​ទៀត​នៅក្នុង​ឧស្សាហកម្ម​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោកបាន​ឱ្យ​ដឹង​ថា មនុស្ស​ជាង​១​ពាន់​លាន​នាក់​រស់​នៅ​ក្នុង​ទម្រង់​ជា​ជន​មាន​ពិការភាព។

ក្រុមហ៊ុនយក្ស Microsoft ដែល​ស្ថិត​នៅ​ពីក្រោយ ​Xbox និង​សេវាកម្ម​ហ្គេម​អនឡាញ​ បាន​ប៉ាន់​ប្រមាណ​ថាមាន​អ្នក​លេង​ប្រមាណ៤០០​លាន​នាក់​ជា​មនុស្ស​មាន​ពិការភាព។

ដោយប្រើឧបករណ៍​ជំនួយពិសេសអ្នកមានពិការភាពភ្នែក​នៅតែអាច​លេងហ្គេម​អនឡាញ។ AFP

ភាព​ក្លាហាន​របស់លោកវ៉ាឃ្វេសបាន​ទាក់​ចិត្ដ​ក្រុមហ៊ុន ​​Nether Realm Studios ជាអ្នក​ផលិត​ហ្គេម «Mortal Kombat» ដែលជា​កម្មសិទ្ធិ​របស់ Warner Brothers Interactive Entertainment។

ចំពោះ​ការ​ស្នើ​របស់​អ្នក​លេង​ហ្គេម​ងងឹត​ភ្នែ​ករូប​នេះស្ទូឌីយូបាន​បន្ថែម​តម្រុយ​ជា​សំឡេង​ដើម្បី​ជួយអ្នក​ពិការ​ភ្នែក​កំណត់​ចំណាំ​ពី​វត្ថុ​ផ្សេងៗដែល​ពួកគេ​អាច​លេង​ហ្គេមបាន។

ថ្វីដ្បិតតែ​កំពុង​មាន​ការ​អភិវឌ្ឍនៅមាន​បញ្ហា​ខ្វះ​ចន្លោះ​ជា​ច្រើន​ដែល​ត្រូវ​បំពេញរួមទាំង​ការ​ពង្រីក​ទំហំ​អក្សរ​រត់និង​ជំនួយ​ជា​ចក្ខុទស្សន៍​នៅលើ​អេក្រង់​សម្រាប់​អតិថិជន​ជា​បុគ្គល​គថ្លង់​ថែម​ទៀត។

លោក គ្រីស រ៉ូប៊ីនសុន អ្នក​លេង​ហ្គេម​នៅ​ក្រុង​ឈីកាហ្គោ ដែល​ជា​ជនគ​ថ្លង់​ និង​ជា​ម្ចាស់​ឆាណែល Deaf GamersTV ស្ដីពី​វីដេអូ​ហ្គេម​អនឡាញលើ​វេបសាយ Twitch បាន​និយាយថា​៖ «​វាកាន់តែ​ងាយ​ស្រួល​ជាង​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន ដោយសារ​ហ្គេម​នានា​អាច​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​ទៅតាម​សម័យ​កាល​»៕ AFP/HR

លោក គ្រីស រ៉ូប៊ីនសុន ជាបុរស​មាន​ពិការភាព និង​ជាអ្នក​លេង​ហ្គេម​នៅទីក្រុង​​ឈីកាហ្គោសហរដ្ឋ​អាមេរិក។ AFP