ភ្នំពេញ៖ បន្ទាប់​ពី​បាន​ធូរ​ស្បើយ​ពីជំងឺ និង​ទទួល​បាន​នូវ​គោរម​ងារ​ជាកិត្តិយស​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា​គឺជា​គោរមងារ​ថា «​កិត្តិ​ឧទ្ទេស​​បណ្ឌិត​» កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២២​​ នោះ ស្រាប់​តែ​គេ​ឃើញ​វីរសិល្បករ​ចម្រៀង​អាយ៉ៃ​លោក ព្រហ្ម ម៉ាញ ចេញ​ដំណើរ​ហោះ​ហើរ​ទៅ​កាន់​ដី​សហ​រដ្ឋ​អាមេរិក​ មុន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២​ នេះ​ ១​ថ្ងៃ។

នេះ​បើ​យោង​តាម​​​ការ​បញ្ជាក់​ពី​តារា​សម្តែង តារា​ចម្រៀង និង​ពិធីករ​​ នាយព្រែក ជា​កូន​ប្រុស​តារា​កំប្លែង និង​ចម្រៀង​អាយ៉ៃ​ស្រីយាយ ​យ៉យ បាន​បង្ហើប​ឱ្យ​ដឹង​ពី​ការ​ត្រៀម​ដំណើរចេញ​ពី​មាតុ​ប្រទេស​ទៅ​កាន់​ទឹក​ដី​សម្បូរ​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ នាល្ងាច​​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២២​នេះ។

នាយ ព្រែក​ បាន​បង្ហោះ​រូប អម​នឹង​សារជូន​ដំណើរ​លោក ព្រហ្ម ម៉ាញ​ ថា៖ «ពេលនេះ​ អ៊ំ ព្រហ្ម​ ម៉ាញ និង​ភរិយា កំពុងរៀបចំ​ធ្វើដំណើរ​ ទៅ​សហ​រដ្ឋ​​អាមេរិក ជូនពរ​អ៊ំ​ទាំង​២ ​សុវត្ថិ​ភាព​តាម​ផ្លូវ»។​

លោក​ ព្រហ្ម ម៉ាញ បាន​ធូរ​ស្បើយ​ពីជំងឺ និង​ទទួល​គោរម​ងារ​ជាកិត្តិយស​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា​ «​កិត្តិ​ឧទ្ទេស​​បណ្ឌិត​»។ សហការី

គួរ​បញ្ជាក់​ដែរ​ថា លោក ព្រហ្ម ម៉ាញ គឺ​ជា​វីរ​សិល្បករ​​ផ្នែក​ចម្រៀង​អា​យ៉ៃ​ដ៏​ប៉ិនប្រសប់ ដែល​ពូកែ​ក្នុងការ​ប្រើប្រាស់​នូវ​សំនួនវោហារ​ស័ព្ទ ឃ្លោងឃ្លា​នៃ​ពាក្យពេចន៍​ខ្មែរ​ដ៏​ពីរោះ​រណ្តំ និង​បែប​បង្កប់​ន័យ​មាន​​​កិត្តិស័ព្ទ​ល្បី​ល្បាញ​​ជាច្រើន​ទសវត្សរ៍។

លោក ព្រហ្ម ម៉ាញ តារាចម្រៀង​ប្រពៃណី​ក្នុង​មង្គលការ និង​ចម្រៀង​អា​យ៉ៃ បច្ចុប្បន្ន​មាន​វ័យ ៧២ឆ្នាំ ហើយក៏​ធ្លាប់​ទទួល​ងារ «​វីរ​សិល្បករ​» ផ្នែក​អា​យ៉ៃ កាលពី​ឆ្នាំ​២០០៨ ម្តង ​ហើយ​លោក​ក៏​ត្រូវបាន​ស្រទាប់​ម​ហា​ជន​ទូទៅ បាន​​ទទួលស្គាល់ថា​ គឺជា​ដៃ​គូ​​ចម្រៀង​អា​យ៉ៃ​ដ៏​ស័ក្តិសមជាមួយ​​នឹង​អ្នកស្រី នួន សារី ហៅ យាយ យ៉យ។​​

លោក ព្រហ្ម ម៉ាញ មាន​បញ្ហា​សុខភាព ដោយមាន​ជំងឺលើសឈាម​រហូតដល់​​សន្លប់​ត្រូវ​សង្គ្រោះ​បន្ទាន់ និង​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ទី​​២០ ខែមីនា ឆ្នាំ​​២០២២ ហើយ​គ្រាន់តែ​ទទួលបាន​ដំណឹង​ថា លោក ព្រហ្ម ម៉ាញ មាន​បញ្ហា​សុខភាព​រហូត​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​​សង្គ្រោះបន្ទាន់​នោះ ដោយ​សេចក្តី​

ចម្រៀង​អាយ៉ៃ​ស្រីយាយ ​យ៉យ ជាដៃគូ​សិល្បៈ​ដ៏សក្ដិសម​របស់​លោក ព្រហ្ម ម៉ាញ។ សហការី

លោក ព្រហ្ម​ ម៉ាញ ធ្លាប់​បាន​បើក​​បង្រៀន​​​ឥត​គិត​ថ្លៃ​ដល់​​កូន​ខ្មែរ​ ជំនាញ​​ចម្រៀង​អាយ៉ៃ ​នៅ​ផ្ទះ​របស់​លោក​ផ្ទាល់​​។ សហការី

អាណិតអាសូរ​ និង​ភាព​ឈឺឆ្អាល ជួយ​ដោះ​​ទុក្ខ​ធុរៈ​ដល់​សិល្បករ​ចម្រៀង​អា​យ៉ៃ​ជើងចាស់ ស្ត្រីទី១​កម្ពុជា​លោកស្រី ប៊ុន រ៉ានី បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន ៥ ០០០ដុល្លារ ដើម្បី​សម្រួល​ថ្លៃ​ព្យាបាល​ជំងឺ​​ភ្លាមៗ​ផងដែរ កាលពី​ពីថ្ងៃ​ទី២១ ខែមីនា ឆ្នាំ​​២០២២។​​

វីរ​​សិល្បករ​ចម្រៀង​អា​យ៉ៃ​ជើងចាស់​លោក ព្រហ្ម ម៉ាញ ទទួលបាន​គោរម​ងារ​កិត្តិយស​ នៃ​រាជបណ្ឌិត្យ​​​សភា​​កម្ពុជា​ គឺជា​គោរមងារ​ថា «​កិត្តិ​ឧទ្ទេស​​បណ្ឌិត​» កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២២​ដោយ​​មាន​ការ​​ត្រាស់បង្គាប់​ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​មាន​ការចុះ​​ហត្ថលេខា​ជួស​ពី​ប្រមុខរដ្ឋស្តីទី​លោក​ សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចេញប្រកាស​កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២២ កន្លងមកនេះ។​

សម្រាប់​វិស័យ​សិល្បៈ​អាយ៉ៃ​នេះ កាល​ពីចុង​​ឆ្នាំ​២០១៩​ ដោយសារ​​​ក្តី​ព្រួយ​​បារម្ភ​ខ្លាច​បាត់​បង់​ ព្រោះ​គ្មាន​​ធ​នធាន​ជំនាន់​ក្រោយ​ ​និង​ចង់​ឱ្យ​កូន​ខ្មែរ​ ជួយ​​ថែរក្សា ឬ​​​អភិរក្ស​នូវ​​ទម្រង់​សិល្បៈ​ចម្រៀង​ពី​បរម​បុរាណ​​មក​ ទើប​ជំរុញ​ឱ្យ​​​វីរ​សិល្បករ​ផ្នែក​​ចម្រៀង​អាយ៉ៃ​លោក ព្រហ្ម​ ម៉ាញ ធ្លាប់​បាន​បើក​​បង្រៀន​​​ឥត​គិត​ថ្លៃ​ដល់​​កូន​ខ្មែរ​ ជំនាញ​​ចម្រៀង​អាយ៉ៃ ​នៅ​ផ្ទះ​របស់​លោក​ផ្ទាល់​​ ដែល​មាន​​ទីតាំង​​​នៅ​​ក្នុង​បុរី KC ជិត​វត្ត​តាំង​កសាង​​ ផ្ទះ​​​លេខ​​ L14 សង្កាត់​កាកាប ២ ​ក្នុង​ខណ្ឌ​​ពោធិ៍សែនជ័យ​​ រាជធានី​ភ្នំពេញ៕​