ក្រុងប៉ារីស៖ ពិព័រណ៍​ស្នាដៃ​របស់​អ្នក​ប្រមែប្រមូល​សិល្បៈ​រុស្ស៊ីបាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជិត​បង្កើត​កំណត់ត្រា​ក្នុង​ក្រុង​ប៉ារីសតែ​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​បង្អាក​សកម្មភាព​ពិធី​កម្សាន្ដ​បែប​នេះ​មួយ​រយៈ។

មជ្ឈមណ្ឌល​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា​ «​Morozov Collection» ដែល​រួម​មាន​ស្នាដៃ​របស់ Van Gogh, Cezanne, Matisse និង​ Monet ទទួល​ភ្ញៀវ​ប្រមាណ១,២៥​លាន​នាក់​នៅ​Louis Vuitton Foundation ក្នុង​ក្រុង​ប៉ារីស។

ការប្រមែប្រមូល​ត្រូវបាន​រក្សា​ទុក​រួម​គ្នា​ដោយ​ជនជាតិ​រុស្ស៊ី​ឈ្មោះ Ivan Morozov នៅ​ចុង​សតវត្សរ៍​ទី១៩និង​ដើម​សតវត្សរ៍​ទី២០​ និង​មិន​ធ្លាប់​ត្រូវបាន​ឃើញ​នៅ​ក្រៅ​ប្រទេស​រុស្ស៊ី​ឡើយ។

ចំនួន​ភ្ញៀវ​ទេសចរ​ទៅកាន់​ក្រុង​ប៉ារីសបាន​ធ្លាក់​ចុះ​តែ​បន្ដិច​បន្ដួច​ពី​ចំនួន​កំណត់ត្រា​ ១,៣​លាន​នាក់​ដែល​រៀបចំឡើង​ដោយ​សារមន្ទីរនេះ​ដូច​គ្នាកាលពី​ឆ្នាំ​២០១៦​ ជាមួយ​ Shchukin Collection ដែល​ក៏​បាន​តាំង​បង្ហាញ​ស្នាដៃ​បញ្ជូន​មកពី​រុស្ស៊ីផង​ដែរ។

សារមន្ទីរ​បាន​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​៖ «​វាជា​តួលេខ​ដ៏វិសេស​ទោះបីស្ថិត​ក្នុង​វិបត្ដិ​សុខភាព​ និង​អវត្ដមាន​ភ្ញៀវ​បរទេស​ ជាពិសេសភ្ញៀវ​ទេសចរ​អាស៊ី​យ៉ាង​ណាក៏ដោយ​»។

ទស្សនិកជន​គយគន់មើល​ពិព័រណ៍​ជាការប្រមែប្រមូលសិល្បៈ​រុស្ស៊ីនៅក្រុងប៉ារីស។ AFP

យ៉ាងណាមិញរូបគំនូរ​​ ២​ផ្ទាំង​ នឹង​មិន​ត្រូវបាន​ប្រគល់​ត្រឡប់​វិញ​ឡើយដោយសារតែ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែននិង​ការ​រឹបអូស​ទាក់ទង​នឹង​ទណ្ឌកម្ម​ប្រឆាំង​សម្ព័ន្ធ​មិត្ដ​របស់​លោក​ប្រធានាធិបតី​ Vladimir Putin។នេះ​បើយោងតាម​ក្រសួង​វប្បធម៌​បារាំង​បាន​ឱ្យ​ដឹងកាលពី​ថ្ងៃ​សៅរ៍។

គំនូរ​មួយ​គឺជា​ស្នាដៃ​ផ្ទាល់​របស់​វិចិត្រករ​រុស្ស៊ី Pyotr Konchalovsky ជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​សេដ្ឋី​ជាប់​ទណ្ឌកម្ម​ Petr Aven។

រូប​មួយ​ផ្សេង​ទៀតដោយ​វិចិត្រករ​រុស្ស៊ី Valentin Serov ជា​កម្មសិទ្ធិ​របស់​សារមន្ទីរវិចិត្រ​​សិល្បៈ​ក្នុង​ទីក្រុង Dnipro ប្រទេស​អ៊ុយក្រែនដែល​ត្រូវបាន​ស្នើ​សុំ​ឱ្យ​បន្ដ​រក្សា​ទុក​ក្នុង​ប្រទេស​បារាំង​ រហូត​ដល់​ស្ថានការណ៍​បាន​ប្រសើរ​ឡើង។

កម្មវិធី​ពិព័រណ៍​រៀបចំ​នៅ​ Louis Vuitton Foundation ចាប់​ពី​ថ្ងៃ​ទី២២ខែកញ្ញារហូត​ដល់​ថ្ងៃទី៣ខែ​មេសាដោយ​បាន​ពន្យា​រពេល​ពី​ការ​បរិច្ចាគ​ចាស់​ថ្ងៃទី២២ខែ​កុម្ភៈ​៕ AFP/HR