ក្រុងស្ដុកខូល៖ អ្នកស្រី ជេននី ធីឌើមេនអូស្ដេប៊ឺក ស្រែកចំទាលយ៉ាងមានសេរីភាពនៅក្នុងព្រៃនៃប្រទេសស៊ុយអែត ជាមួយសម្រែកឡើងចុះទៅតាមតុងនៃបទចម្រៀង។
សំឡេងចម្រៀងខ្ទរពាសពេញព្រៃ ហើយមួយរំពេចនោះគោសម្បុរទឹកដោះគោនិងខ្មៅ៣ក្បាលបានផុសចេញពីគុម្ពោតព្រៃ។កណ្ដឹងនៅពាក់ជុំវិញករបស់ពួកវាបន្ទរជាសំឡេងតន្ដ្រីពេលពួកវាដើរត្រឡប់ទៅកាន់ក្រោលវិញ។
នេះគឺជា គុលនីង (kulning) ជាសម្រែកស្រែកហៅសត្វពាហនៈ នៅតំបន់ស្កាឌីណាវៀ ដែលមានប្រវត្ដិតាំងពីយុគសម័យកណ្ដាល។
ពេលសម្រែកស្រែកហៅសត្វគោចេញពីកសិដ្ឋានរដូវក្ដៅនៅទូទាំងតំបន់ភាគកណ្ដាលប្រទេសស៊ុយអែតខណៈប្រជាកសិករកៀរគរសត្វចិញ្ចឹមពីព្រៃក្រោយលែងចោលឱ្យស៊ីចំណីពេញ១ថ្ងៃ។

កសិដ្ឋានជាច្រើនបានរលាយបាត់រូបរាង ពេលស៊ុយអែតបានធ្វើឧស្សាហូបនីយកម្មពាក់កណ្ដាលសតវត្សរ៍ទី១៩តែ គុលនីង កាន់តែមានប្រជាប្រិយភាពក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
សាលាតន្ដ្រីល្បីៗនាពេលនេះបានផ្ដល់វគ្គសិក្សា ហើយសិល្បៈបែបសំឡេងនិងរូបសម្រស់ ក៏ត្រូវបានបង្ហាញនៅក្នុងភាពយន្ដគំនូរជីវចលរបស់ Disney ក្នុងឆ្នាំ២០១៩នូវរឿង «Frozen II» ផងដែរ។
ចំណូលចិត្ដចំពោះតន្ដ្រីរបស់ ធីឌើមេន អូស្ដេប៊ឺក កើតមានជាមួយល្ខោនអូប៉េរ៉ាតាំងពីកុមារភាព មុនពេលលេងឧបករណ៍ស្គរនៅលើឆាក។ អ្នកស្រីកំពុងបន្ដការសិក្សាថ្នាក់បណ្ឌិតផ្នែកវាទ្យសាស្ដ្រ (តន្ត្រី)។

អ្នកស្រីបាននិយាយថាការសម្ដែងសំឡេង គុលនីងបានផ្លាស់ប្ដូរជីវិតរបស់អ្នក ពេលអ្នកស្រីលង់ស្រឡាញ់ទាំងទម្រង់សិល្បៈនិងប្រភពនៃវប្បធម៌។
អ្នកស្រីបានឱ្យដឹងថា៖ «ពេលខ្ញុំប្រើគុលនីងដំបូងខ្ញុំស្ទើរតែមានអារម្មណ៍ថាជើងរបស់ខ្ញុំដុះឫសអ៊ីចឹង»។
ពួកគេរៀនប្រើប្រាស់សំឡេង ដោយសារប្រជាកសិករនៅក្នុងព្រៃអាចធ្វើការប្រាស្រ័យទាក់ទងជាមួយសត្វរបស់ពួកគេដែលស្ថិតនៅឆ្ងាយរាប់គីឡូម៉ែត្រ។
លោក ស៊ូសេន រ៉ូសេនប៊ឺក ជាអ្នកចម្រៀងប្រពៃណីនិងសាស្ដ្រាចារ្យ ដែលចាប់ផ្ដើមបើកវគ្គបង្រៀន បាននិយាយថា៖ «ប្រជាជនចង់រៀន គុលនីងដោយសារតែចង់បង្កើនអានុភាពសំឡេងរបស់ខ្លួន»៕ AFP/HR
