ក្រុងប៉ារីស: ទន្សាយ​ក្រុងប៉ារីស​អាច​នៅតែមាន​ភាព​រីករាយ និង​បន្ដ​លុកលុយ​នៅតាម​ចម្ការ​ច្បារ​ដំណាំ​ក្នុង​ក្រុង​របស់​បារាំង ក្រោយពី​ទីក្រុង​នេះ​បាន​ច្រានចោល​សេចក្ដី​បង្គាប់​ការដែល​ចាត់ទុក​ពួកវា​ជា​ពពួកសត្វ​រំខាន​។

​សេចក្ដី​បង្គាប់ការ​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ ​២០២១ ដើម្បី​បញ្ឈប់​នូវ​អ្វីដែល​អាជ្ញាធរ​បានឱ្យដឹងថា បានធ្វើឱ្យ​ប៉ះពាល់​ដែល​បង្កឡើង​ដោយ​ពពួក​​សត្វ ជាពិសេសនៅលើ​បរិវេណ​វាល​ស្មៅ​ធំ​ល្វឹងល្វើយ នៅ​ខាងក្រៅ​បរិវេណ​វិមាន Invalides ក្នុង​ទីក្រុង​ប៉ារីស​។

​វា​បានផ្ដល់​សិទ្ធិ​ឱ្យ​ក្រុង​លុបបំបាត់​ចំនួន​សត្វ​ទន្សាយ​ក្នុង​វិធានការ ធ្វើឱ្យ​ខឹងសម្បា​ពី​សំណាក់​ក្រុម​អង្គការ​​សិទ្ធិ​សត្វ​ក្នុងស្រុក ដែល​ប្ដឹង​ជំទាស់​សេចក្ដីសម្រេច​រប​ស់​តុលាការ​។

​ក្រុម Paris AnimauxZoopolis (PAZ) បាន​ប្រាប់ AFP ថា ប៉ុន្ដែ​ដោយ​គ្មាន​ការរង់ចាំ​ប​ញ្ញ​ត្ដិ​ច្បាប់​ចុង​​ក្រោយ ស្នងការ​ប៉ូលិស​ក្រុងប៉ារីស Didier Lallement ​ពេលនេះ​បាន​លាតត្រដាង​សេចក្ដី​បង្គាប់ការ​។

​សេចក្ដី​បង្គាប់ការ​ថ្មី ត្រូវ​បានចេញ​កាលពី​ថ្ងៃទី ​២ ខែកុម្ភៈ និង​ត្រូវបាន​ទីភ្នាក់ងារ AFP ទទួល​ក្រោយ​មាន​សេចក្ដីរាយការណ៍​ដំបូង​ដោយ​កាសែត​ប្រចាំថ្ងៃ Le Parisien​។

​អ្នកស្រី Amandine Sanvisens ប្រធាន​អង្គការ PAZ បាន​ប្រាប់ AFP ថា ប៉ូលិស​ក្រុង​មិនបាន​ផ្ដល់​ភ័ស្ដុតាង​ថា សត្វ​ទន្សាយ​ទាំងនេះ​បាន​បង្ក​ការ​​ខូចខាត​អ្វី​ឡើយ​។

​អ្នកស្រី​បានឱ្យដឹងថា​៖ «​យើង​ជំរុញឱ្យមាន​ការរួមរ​ស់​ជាមួយ​សត្វ​ទាំង​​នោះ ដែល​រស់នៅក្នុង​ទីក្រុង ហើយ​យើង​ចង់​លើកកម្ពស់​វិធីសាស្ដ្រ​មិន​សម្លាប់​គ្នា​»​។

​យោងតាម​អាជ្ញាធរ​មូលដ្ឋានបាន​បង្ហាញថា មាន​សត្វ​ទន្សាយ​ព្រៃ​ជាង ២៥០ ​ក្បាល ​រស់នៅក្នុង​ទីក្រុង​ប៉ារីស ដោយ​ចំនួន​របស់​ពួកវា​បន្ដ​កើនឡើង​ជាមួយ​ពពួកសត្វ​កញ្ជ្រោង ក្ងាន និង​អម្បូរ​សត្វ​ដទៃទៀត​៕ AFP/HR