​ក្រុង​សា​ក្រែប: មនុស្ស​រាប់ពាន់នាក់​បាន​ចុះហត្ថលេខា​លើ​ញ​ត្ដិ​មួយ​ប្រឆាំងនឹង​ការបណ្ដេញ​ឆ្មា​អនាថា​អាយុ​ ១៧​ ឆ្នាំ ចេញពីផ្ទះ​របស់​វា​នៅ​ខាងក្រៅ​វិមាន​ប្រ​វ​ត្ដិ​សាស្ដ្រ​ក្នុង​តំបន់​ទេសចរណ៍​ក្រូ​អាស៊ី Dubrovnik​។​

​ឆ្មា​អាណា​ស្ដា​សៀ ចំណាយពេល​នៅមុខ​វិមាន Rector សតវត្សរ៍​ទី​១៤ ក្នុង​ទីក្រុង​បុរាណ និង​ជាស​ត្វ​សំណព្វ​ចិ​ត្ដរបស់​អ្នកស្រុក ក៏ដូចជា​ភ្ញៀវ​​ទេសចរ​ផងដែរ​។

​ថ្វីដ្បិតតែ​មានបំណង​ស្វែងរក​ជម្រក​រស់នៅ​យ៉ាងណាក៏ដោយ ក៏​ឆ្មា​ញី ​១ ​ក្បាល​នេះ ​តែង​វិល​ទៅកាន់​វិមាន​វិញ​ដដែល​។ ដូច្នេះ ក្រុម​អ្នក​ស្ម័គ្រចិត្ដ​បានដាក់​ប្រអប់ ​១ ​ឱ្យ​វា​ជ្រកកោន​។

​រូបភាព​បានធ្វើឱ្យ​អាជ្ញាធរ​សារមន្ទីរ​ក្នុង​ក្រុង​ដែល​បោះ​មូលដ្ឋាន​ក្នុង​អគារ​នេះ មិន​ពេញចិត្ដ​។ ដូច្នេះ អ្នក​ស្រឡាញ់​សត្វ​ម្នាក់​បានធ្វើ​ផ្ទះ​ឈើ​តូច ​១ ​ជា​រចនាប័ទ្ម​វិមាន ដែលមាន​ស្ថាបត្យកម្ម Gothic, Renaissance និង Baroque រួមទាំង​ស្លាក​ឈ្មោះ​ឆ្មា អាណា​ស្ដា​សៀ​។

​ផ្ទះ​ឆ្មា​នោះ​ក៏​ទទួលបាន​ប្រតិកម្ម​មិន​សមប្រកប ហើយ​គណៈ​គ្រប់គ្រង​ផ្នែក​វប្បធម៌​ក៏បាន​បញ្ជា​ឱ្យ​រុះរើ​ចេញ​។

​អាជ្ញាធរ​សារមន្ទីរ​បាន​ទទូចថា គ្មាន​នរណាម្នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្លាស់ប្ដូរ «​វប្បធម៌​ដ៏​ល្អ​ឯក និង​បែប​ប្រ​វ​ត្ដិ​សាស្ដ្រ​» នៃ​វិមាន Rector បានទេ សូម្បី​ការបន្ថែម​ជម្រក ឬ​ផ្ទះ​ផ្សេងៗ​។

​ការបណ្ដេញ​ឆ្មា អាណា​ស្ដា​សៀ បាន​បង្ក​ព្យុះភ្លៀង​លើ​បណ្ដាញ​សង្គម ហើយ​មនុស្ស ១២ ០០០ ​នាក់ ​កាលពី​ចុង​សប្ដាហ៍​បាន​ចុះហត្ថលេខា​លើ​ញត្តិ​ទាមទារ​ឱ្យ​វា​នៅ​ដូចដើម​។

Srdjan Kera ស្ថាបត្យករ​សង់​ជម្រក​ឆ្មា​នេះ បាន​និយាយ​ទាំង​សោក​​ស្ដាយ​ថា​៖ «​វា​ជា​ផ្ទះ​របស់​ឆ្មា​។ យើង​និយាយ​អំពី​ឆ្មា ​១ ​ក្បាល​នេះ ដោយ​មិន​សំដៅលើ ៧០​ ក្បាល​ឡើយ​»​។

​អភិបាលក្រុង Dubrovnik លោក ម៉ា​តូហ្វ្រង់​កូ​វី​ក បាន​គាំទ្រ​សេចក្ដី​​សម្រេច​សារមន្ទីរ ដោយ​សង្កត់ធ្ងន់ថា គជ់​នៃ​ទឹកដី​ដែនសមុទ្រ​អ្រា​ឌី​យ៉ា​ទិ​ក​មានតែ​ឆ្មា​កន្ធាត់ និង «​មិនមែន​ឆ្មា​សំគម​» នោះទេ​៕ AFP/HR