​ក្រុង​ទុយ​នី​ស: ល្ខោន​ទូរទស្សន៍​រដូវ​កាល​រ៉ា​ម៉ា​ដន​ស្ដីអំពី​ពហុពន្ធ​ភាព បាន​បង្ក​ជាការ​ជជែក​តឹងសរសៃក​នៅ​ប្រទេស​ទុយ​នី​ស៊ី ជា​ប្រទេស​អារ៉ាប់​ផ្ដល់​សិទ្ធិ​ឱ្យ​ស្ដ្រី ដែល​ហាមឃាត់​ប្រពៃណី​បុរស​យកប្រពន្ធ​ច្រើន ​កាល​ពី ១ ​ទសវត្សរ៍​មុន​។

«​បា​រ៉ា​» ឬ «​បរិសុទ្ធ​ចិ​ត្ដ​» ត្រូវបាន​រិះគន់​ដោយ​ក្រុម​សកម្មជន​សិទ្ធិ និង​អ្នកនយោបាយ​ចំពោះ​ការ​តំណាងឱ្យ​អាពាហ៍ពិពាហ៍ «​អូ​ហ្វី​» តាម​ប្រពៃណី ជាការ​ប្រណិប័តន៍​បែប​សាសនា ដែល​មិនមែន​ការអនុម័ត​តាមច្បាប់​រដ្ឋ​។

​ការ​អនុវត្ដ​នេះ​ត្រូវបាន​ដាក់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រហូតដល់​ ១ ​ឆ្នាំ​ ក្រោម​ឆ្នាំ​ក្រមសីលធម៌​គ្រួសារ​ឆ្នាំ ​១៩៥៦ របស់​ប្រទេស​។​

​ប៉ុន្ដែ​ក្នុង​វគ្គ​មួយ​នៃ​ល្ខោន​ភាគ​នោះ តួអង្គ​ឯក Wannas បានប្រកាស​ប្រាប់​ភរិយា និង​កូនៗ​របស់លោក​ថា លោក​មាន​សិទ្ធិ​រៀបការ​ភរិយា​ទី​២​ ក្រោម​ច្បាប់​អ៊ិ​ស្លាម ដែល «​មាន​សុពលភាព​លុប​លើ​ច្បាប់​ដទៃ​»​។

​ល្ខោន​ភាគ​ទូរទស្សន៍ ដែល​ចាក់​​បញ្ចាំង​នៅ​ម៉ោង​ល្អ​សម្បូរ​អ្នកទស្សនា ក្រោយ​មូស្លីម​សាសនិក​បញ្ចប់​ពេល​​វេលា​បួស បាន​បង្ក​ការរិះគន់​នៅលើ​បណ្ដាញ​សង្គម​យ៉ាងខ្លាំង​។

​តារាភាពយន្ដ​ទុយ​នី​ស Mariem Ben Hussein បាន​និយាយថា​៖ «​ពិតជា​ស្រ​ងាកចិត្ដ​ណាស់​ដែល​ត្រូវយក​ប្រធានបទ​នេះ​មក​ជជែក​»​។

​ប្រមុខ​ដឹកនាំ​ក្រោយ​ឯករាជ្យ Habib Bourguiba បានដាក់​ប្រពៃណី​ពហុ​ពន្ធភាព​ក្រៅច្បាប់​ក្រោម​ហេតុ​​ផល​ក្រមសីលធម៌​គ្រួសារ ដែល​ត្រូវ​បានអនុម័ត ៥ ​ខែ ក្រោយ​ទទួលឯករាជ្យ​ឆ្នាំ​ ១៩៥៦ ពី​បារាំង​។ វា​ជា​ច្បាប់ ដែល​មិន​ពាក់ព័ន្ធ​នឹង​ប​ដិ​វត្ដ​ន៍​ក្នុង​ពិភព​អារ៉ាប់​នៅ​គ្រា​នោះឡើយ​។

​ការផ្លាស់ប្ដូរ​រួមមាន​ករណី​លែងលះ​ត្រូវតែ​ឆ្លងកាត់​តុលាការ ដោយ​មានន័យថា ស្វាមី​លែង​អាច​ប្រកាស​ផ្ដាច់ចំណង​អាពាហ៍ពិពាហ៍​ដោយ​ខ្លួនឯងបាន​ទៀតហើយ​៕ AFP/HR