ក្រុងម៉ុងរេអាល់: តើអ្នកនិយាយភាសាបារាំងប្រឈមមុខនឹងការរើសអើងនៅក្នុងប្រទេសកាណាដា ឬទេបើ ទោះបីជាវាមានឋានៈជាភាសាផ្លូវការរួមជាមួយភាសាអង់គ្លេស?
រឿងអកុសលថ្មីចុងក្រោយបំផុត៖ លែងមាននាយកគ្រប់គ្រងដែលនិយាយភាសាបារាំងនៅក្នុងក្រុមប្រឹក្សាភិបាល CN ដែលមានមូលដ្ឋាននៅទីក្រុងម៉ុងរេអាល់ ជាក្រុមហ៊ុនផ្លូវដែកដ៏ធំបំផុតរបស់កាណាដា។
សូម្បីប្រធានក្រុមហ៊ុន Air Canada លោក Michael Rousseau ធ្លាប់បាននិយាយថា លោកមិនមានពេលរៀនភាសាបារាំងទេ។ លោកត្រូវតែសុំទោសជាសាធារណៈ។
នៅក្រោមច្បាប់របស់កាណាដាអាជីវកម្មដែលគ្រប់គ្រងដោយរដ្ឋដូចជា CN និង Air Canada ក៏ដូចជាអាកាសយានដ្ឋាន និងក្រសួងសហព័ន្ធត្រូវបានតម្រូវឱ្យផ្តល់សេវាកម្មទាំងជាភាសាបារាំង និងភាសាអង់គ្លេសដល់អតិថិជន។
លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ បាននិយាយថា លោកខកចិត្តចំពោះស្ថានភាពនៅ CN។
នាយករដ្ឋមន្ដ្រីនិយាយ ២ ភាសារូបនេះ ដែលបានស្នើឱ្យរដ្ឋមន្ត្រីរដ្ឋាភិបាលទទួលខុសត្រូវក្នុងការធានាថា CN ធ្វើការយ៉ាងឆាប់រហ័ស ដើម្បីកែតម្រូវស្ថានភាពនេះបាននិយាយថា៖ «ជនជាតិកាណាដាដែលនិយាយភាសាបារាំងនៅទូទាំងប្រទេស គួរតែដឹងដោយខ្លួនឯងនៅតាមស្ថាប័នជាតិសំខាន់ៗរបស់យើង»។
ក្នុងចំណោមប្រជាជនសរុបចំនួន ៣៧ លាននាក់នៅប្រទេសកាណាដា មាន ៨ លាននាក់និយាយភាសាបារាំង ដោយបានបង្ហាញថា រដ្ឋាភិបាលបានបរាជ័យក្នុងផែនការរំពឹងទុក។
ជនជាតិកាណាដាជាង ៩០ ភាគរយ គាំទ្រខ្លាំងនូវការប្រើ ២ ភាសា ដែលជាផ្នែកមួយនៃវប្បធម៌កាណាដា ប៉ុន្តែប្រជាជនមិនដល់ ២០ ភាគរយស្ទាត់ជំនាញទាំង ២ ភាសា៕ AFP/HR