The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជើងហោះហើរ​ឥត​ឈប់ដ៏​ឆ្ងាយ​បំផុត​​​​​​​នៅលើ​ពិភពលោក​

ជើងហោះហើរ​ឥត​ឈប់ដ៏​ឆ្ងាយ​បំផុត​​​​​​​នៅលើ​ពិភពលោក​

Content image - Phnom Penh Post
Singapore Airlines ហោះ​ចម្ងាយ​ជាង១៤០០០គីឡូម៉ែត្រពី​ក្រុងឡូសអេនជឺលេសទៅទីក្រុង​អាស៊ីក្នុង​រយៈពេល​១៧​ម៉ោង​១០នាទី​។​ AFP

ជើងហោះហើរ​ឥត​ឈប់ដ៏​ឆ្ងាយ​បំផុត​​​​​​​នៅលើ​ពិភពលោក​

ក្រុង​ស៊ីដនី៖​ ក្រុមហ៊ុន Qantas បានបង្ហាញ​ផែនការ​សម្រាប់​ការហោះហើរ​ពាណិជ្ជកម្មរ​យៈ​ពេល​យូរ​​បំផុត​របស់​ពិភពលោក​នៅ​ចុងឆ្នាំ ២០២៥ ដោយដឹក​អ្នក​ដំណើរ​​រវាង​ទីក្រុង​ស៊ីដនី និង​ទីក្រុង​ឡុង​ដ៍​ តាម​យន្តហោះ Airbus A350 ក្នុង​រយៈពេល​ត្រឹមតែ​ជាង ១៩ ម៉ោង​។​

​មានតែ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ហោះហើរ​មិន​ឈប់​ពី​ចម្ងាយ​ដ៏​ច្រើន​បែបនេះ ដែល​​បង្ហាញ​ពី​បញ្ហា​ប្រឈម​ជាច្រើនរួមទាំង​សមត្ថភាព​យន្តហោះលទ្ធភាព​ពាណិជ្ជកម្មនិង​សូម្បីតែ​សុខភាព​នាវិកនិង​អ្នកដំណើរ​។​

​ខាងក្រោម​នេះ​ជា​ជើងហោះហើរ​ដែលមាន​រយៈ​ពេលយូរ​​បំផុត​ក្នុង​លោក​នាពេល​បច្ចុប្បន្ននេះ​៖

សិង្ហ​បុរីទៅក្រុង​ញូវយ៉ក​៖ ១៨ ម៉ោង ៤០ នាទី​

​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរីជើងហោះហើរ Flight SQ24 ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy ទីក្រុង​ញូវយ៉កបច្ចុប្បន្ន​គឺជា​ការធ្វើដំណើរ​ពាណិជ្ជ​កម្ម​ដ៏​វែង​បំផុត​នៅលើ​ពិភពលោកដោយ​ដឹក​អ្នកដំណើរ​ជាង ១៥ ០០០ គីឡូម៉ែត្រ​ពី​សិង្ហបុរី ​ទៅកាន់​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​តាម​យន្តហោះ Airbus A350-900s។​

​វា​ក៏​ប្រតិបត្ដិការ​ហោះហើរ​​​ដ៏​វែង​បំផុត​លំដាប់​ទី​២ ​ផងដែរ គឺ​ជើងហោះហើរ SQ22 ​​នៅលើ​យន្តហោះ A350-900 ទៅកាន់​ទីក្រុង Newark ក្នុង​រដ្ឋ New Jersey សហរដ្ឋអាមេរិក​ត្រូវបាន​កំណត់ពេល ១៨ ម៉ោង ២៥ នាទី​។​

​ក្រុមហ៊ុន Qantas នឹង​ប្រើប្រាស់​យន្ដហោះ​ប្រភេទ A350-1000 សម្រាប់​ជើងហោះហើរក្រុង​ស៊ីដនី​-ក្រុងឡុងដ៍​​ដែល​បាន​គ្រោងទុក​។​

​​

Content image - Phnom Penh Post
ផ្លូវ​ហោះហើរ​ Cathay Pacific នឹង​មាន​ចម្ងាយ​ ១៦៦៦៨​គីឡូម៉ែត្រ​ក្នុង​រយៈពេល១៦ទៅ១៧ម៉ោង​។​ AFP

ក្រុង​ដា​វីន​ទៅ​ទីក្រុង​ឡុង​ដ៍ ១៧ ម៉ោង ៥៥ នាទី​​

​ការ​ហោះហើរ​របស់​ Qantas បច្ចុប្បន្ន​ដ៏​វែង​បំផុត​ QF9 ​ភ្ជាប់​ទីក្រុងដាវីន​​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​ ជាមួយ​ទីក្រុង​ឡុង​ដ៍​​ជា​រៀងរាល់ថ្ងៃដោយ​បាន​ដឹក​អ្នក​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​ជិត១៤០០០គីឡូម៉ែត្រ​នៅលើ​យន្តហោះ Boeing 787 Dreamliners។​

​ជើងហោះហើរ​តាំងពី​ដើម​ឡើយ​​ត្រូវបាន​​ប្រតិបត្ដិ​ការ​​រវាង​ទីក្រុង​ឡុង​ដ៍និង​ភាគ​ខាង​លិច​ទីក្រុង​​ ​ភើតប៉ុន្តែ​ត្រូវបាន​ផ្លាស់​ទៅ​ទីក្រុងដាវីន​ដោយសារតែ​មានការ​រឹតបន្តឹង​ការធ្វើដំណើរ​ទាក់ទង​នឹងជំងឺ​កូវីដ១៩​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

​ក្រុមហ៊ុន Qantas បាន​​ឱ្យដឹង​ថាខ្លួន​នឹង​បន្ត​ផ្លូវហោះហើរ​រវាង​ទីក្រុង​ភើត​ និង​ទីក្រុង​ឡុងដ៍​​នៅ​ឆ្នាំនេះ​។​

ក្រុង​ឡូសអេនជឺលេស​​ទៅ​សិង្ហ​បុរី​ជាង ១៧ ម៉ោង​​​

​ជើងហោះហើរ SQ35 របស់ Singapore Airlines ដឹក​អ្នកដំណើរ​ហោះ​លើ​ចម្ងាយ​ជាង ១៤ ០០០ គីឡូម៉ែត្រ ពី លើ​​មហាសមុទ្រ​ប៉ាស៊ីហ្វិកពី​ទីក្រុង​ឡូសអេនជឺលេសលើ​ឆ្នេរ​ខាងលិច​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ទីក្រុង​-​រដ្ឋ​អាស៊ីក្នុង​រយៈពេល​ ១៧​ ម៉ោង​ ១០ នាទី​។​

​ជើងហោះហើរសានហ្វ្រានស៊ីស្កូ-សិង្ហបុរី ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ត្រូវបាន​កំណត់ពេល​នៅ​ម៉ោង ១៦ ម៉ោង ៤០ នាទី​។​

​​

Content image - Phnom Penh Post
Qantas ប្រកាស​កាលពីថ្ងៃទី២ខែឧសភាពីការហោះហើរ​ភ្ជាប់​ទីក្រុង​ភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​ជាមួយ​ទីក្រុង​ឡុង​ដ៍។ AFP

ក្រុង​ញូវយ៉ក​-ក្រុង​​ហុងកុង ១៦-១៧ ម៉ោង​​?

​ក្រុមហ៊ុន Cathay Pacific បានឱ្យដឹង​​កាលពី​ខែមីនា​ថា ក្រុមហ៊ុនគ្រោង​នឹង​ផ្លាស់ប្តូរ​ផ្លូវ​ហោះហើររវាង​ក្រុង​ញូវយ៉ក​ និង​ក្រុង​ហុងកុង​​​នៅលើ​មហាសមុទ្រអាត្លង់ទិក​​ជំនួស​ឱ្យ​មហាសមុទ្រ​ប៉ាស៊ីហ្វិកដែល​ធ្វើឱ្យ​វា​​ក្លាយ​ជាការ​ធ្វើដំណើរ​យូរ​ជាង​ជើងហោះហើរ SQ24 ទៅ JFK របស់ Singapore Airlines ។​

​ក្រុមហ៊ុន​អាកាសចរណ៍​បាន​ប្រាប់ AFP នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថាផ្លូវ​ហោះហើរ​នឹង​មាន​ចម្ងាយ​ ១៦៦៦៨​គីឡូម៉ែត្រ​ក្នុង​រយៈពេល១៦ទៅ១៧ម៉ោង​។​

​វា​ត្រូវបាន​បដិសេធ​ចំពោះកំណត់ត្រា​ហោះហើរ​ឆ្ងាយ​បំផុតនូវ​មូលហេតុ​​ផ្លូវ​ហោះហើរ​របស់​វាត្រូវបាន​បង្វែរពី​ផ្លូវ​អាកាស​ប្រទេស​​​រុស្ស៊ី ដែល​​ធ្លាប់​​ហោះហើរ​ពីមុនមកនេះ​បើ​យោងតាម Bloomberg។​

​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​លុបចោលការ​ហោះហើរ​ទៅកាន់​​រុស្ស៊ីឬ​​​គេច​ពី​ដែនអាកាស​រុស្ស៊ី​ ជុំវិញ​ការឈ្លានពាន​របស់​ទីក្រុង​ម៉ូ​ស្គូ​លើ​អ៊ុយ​ក្រែ​ន​។​

​ក្រុមហ៊ុន Cathay Pacific បាន​បន្ដ​ថា​ ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើឡើង​ដោយសារតែ «ខ្យល់​បក់​តាម​រដូវ​ខ្លាំង»បានធ្វើឱ្យ​ផ្លូវ​ថ្មី​កាន់តែ​អំណោយផល​៕ AFP/HR​

អត្ថបទគួរចាប់អារម្មណ៍