The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឥណ្ឌា​​​​ផ្ដើម​ផលិត​ថាមពល​អគ្គិសនី​ពីលាមក​សត្វ​គោក្របី​ស្ទួយ​ទាំង​បរិស្ថាន និង​ចំណូល​កសិករ​

ឥណ្ឌា​​​​ផ្ដើម​ផលិត​ថាមពល​អគ្គិសនី​ពីលាមក​សត្វ​គោក្របី​ស្ទួយ​ទាំង​បរិស្ថាន និង​ចំណូល​កសិករ​

Content image - Phnom Penh Post
ការប្រមូលផលលាមកគោក្របី អាច​ផ្ដល់ស្ថិរភាពចំណូលជា​ប្រចាំដល់កសិករឥណ្ឌា។ AFP

ឥណ្ឌា​​​​ផ្ដើម​ផលិត​ថាមពល​អគ្គិសនី​ពីលាមក​សត្វ​គោក្របី​ស្ទួយ​ទាំង​បរិស្ថាន និង​ចំណូល​កសិករ​

ក្រុង​ញូវដែលី៖ ប្រទេស​ឥណ្ឌា​កំពុង​ទាញយក​ប្រភព​ថាមពលអគ្គិសនី​​ថ្មី​មួយ​ដែលអាចជួយ​សម្អាត​ទីក្រុង​ពី​បញ្ហា​​ផ្សែង​អ័ព្ទ និង​កំពុងផ្តល់​លំហូរ​ប្រាក់ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជា​កសិករ​ក្រី​ក្រ​ឥណ្ឌា​រួចហើយ​។ នោះ​គឺការ​ដឹក​​​​លាមក​សត្វ​ជា​ច្រើន​រថយន្ដ​យក​ទៅ​ទីបំប្លែង។​

​គោ​ត្រូវ​​គោរព​ជា​សត្វ​ពិសិដ្ឋ​ដោយ​ប្រជាជន​ប្រណិប័តន៍​សាសនា​ព្រហ្មញ្ញ​ភាគច្រើននៅ​ឥណ្ឌា។ ប្រជាជន​​ក៏មាន​មោទនភាព​​ចំពោះ​​សហគមន៍​ជនបទ​ ដែល​ពួកគេ​នៅតែ​​អាច​បន្ដ​ប្រើ​ប្រាស់​សត្វ​ពាហនៈសម្រាប់​ព្យួរ​រាស់​។​

​គ្រួសារ​នៅតាម​ជនបទ​បាន​ដុតអាចម៍គោ​ក្របី​ស្ងួត​សម្រាប់​ចម្អិន​ម្ហូប​អាហារ​របស់​ពួកគេ។ វា​ជា​ទម្លាប់​នៅ​បន្ដ​អនុវត្ត​ទោះបីជា​មានការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ឈប់​វា​ក្រោយ​​ជំនួស​ដោយ​ចង្ក្រាន​ហ្គាស​វិញ​​​ក៏ដោយ។​

​​

Content image - Phnom Penh Post
ថៅកែ​រោងចក្រ Nitesh Kumar Tripathi ណែនាំ​ពី​ដំណើរការ​នៃ​រោងចក្រ​ដល់​ភ្ញៀវមានបំណង​ស្វែងយល់ពីថាមពលបៃតង។ AFP

ភូមិឋាន​​នានា​នៅ​ជាយក្រុង Indore ភាគ​កណ្តាល​នៃ​ប្រទេស​ឥណ្ឌា ឥឡូវនេះ​កំពុង​ទទួល​បាន​រង្វាន់​ដ៏​មាន​មោទនភាព​ ​សម្រាប់​ការប្រគល់​កាក​សំណល់​លាមក​សត្វរ​បស់​ពួកគេ​នៅក្នុង​គម្រោង​សាកល្បង​មួយ​ ដើម្បី​ជួយ​បំពេញ​តម្រូវ​ការ​ថាមពលអគ្គិសនី​​របស់​ទីក្រុង។​

កសិករ Suresh Sisodia បាន​ប្រាប់ AFP ថា​៖ «​យើង​មាន​លាមក​​ប្រកប​ដោយ​គុណ​ភាព​ល្អ ហើយ​យើង​រក្សា​លាមក​ឱ្យ​ស្អាត​ដើម្បី​ធានា​ថា ​វាទ​ទួលបាន​តម្លៃ​​ និង​គុណភាពល្អ​បំផុត​»។​

​បុរស​អាយុ៤៦​ឆ្នាំ​រូបនេះ​បាន​លក់​លាមក​សត្វ​ស្រស់​ ដែល​ដឹក​តាម​រថយន្ដ​ជា​ច្រើន ​​ដែលមាន​តម្លៃ​ស្មើនឹង ២៣៥​ ដុល្លារ​ក្នុង ​១ ជើង​។ ​​វា​ជា​ចំនួន​ទឹក​​ប្រាក់ លើស​ចំណូល​ប្រចាំខែ​របស់​គ្រួសារ​កសិករ​ឥណ្ឌា​ជា​មធ្យមទៅ​ទៀត​។​

​​

Content image - Phnom Penh Post
លាមក​គោក្របីអាចផ្ដល់ថាមពល​ដល់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​របស់ទីក្រុង​​នៅឥណ្ឌា។ AFP

កសិដ្ឋាន​របស់​ Sisodia មាន​គោក្របី​ចំនួន​៥០​ក្បាល​ហើយ​កាលពីមុនម្តងម្កាល​ទូទាត់​ថ្លៃ​ដើម​​​ដោយ​ការលក់​លាមក​សត្វ​សម្រាប់ធ្វើ​ជី។ ឥឡូវ​​នេះលោក​​មានសង្ឃឹម​ថា ​នឹង​ទទួល​បាន​នូវ​​​​ប្រាក់ចំណូល​​កាន់តែ​ច្រើន​ជាង​មុន។

​លោក​បាន​បន្តថា​៖ «​កសិករ​​ប្រមូល​ផល​​រៀងរាល់ ៦ឬ១២ខែ ម្តង ហើយវា​​មាន​រដូវ​ដែល​អត់អាច​ប្រមូល​ផលដែរ។ ប៉ុន្តែ​រោងចក្រ​​អាច​ផ្តល់​​ស្ថិរភាព​ចំណូល​​​ឱ្យ​យើង​​​បាន​ស្ថិរភាព​»។

លោក​បាន​បន្ថែម​ថា កសិដ្ឋាន​ចិញ្ចឹម​សត្វ​របស់​​លោក​បាន​ផ្ដល់​លាមក​​សត្វ​គ្រប់គ្រាន់​សម្រាប់​បរិមាណ​១​ឡាន​​​រៀង​រាល់​ ៣​សប្ដាហ៍​ម្ដង។

​​

Content image - Phnom Penh Post
ការប្រមូលផលលាមកគោក្របី អាច​ផ្ដល់ស្ថិរភាពចំណូលជា​ប្រចាំដល់កសិករឥណ្ឌា។ AFP

គ្រួសារ​​របស់លោក​​គឺជា​អ្នកទទួលផល​មួយ​ក្នុង​ចំណោម​​គ្រួសារ​ដទៃ​ទៀត​​​ពីគម្រោង​ «Gobardhan» ដែល​មានន័យថា «​ប្រាក់​លាមក» ជា​ភាសា​ព្រហ្មញ្ញ​​ ចាប់តាំងពី​ការសម្ពោធ​រោងចក្រ​ជីវម៉ាស​ ដោយ​នាយករដ្ឋមន្ត្រី​ណារិនដ្រា មូឌី​ កាលពី​​ខែកុម្ភៈកន្លងទៅនេះ​។​

​អាចម៍គោក្របី​របស់លោក ​Sisodia ត្រូវបាន​​ដឹក​ទៅកាន់​រោងចក្រ​ និង​​លាយ​ជាមួយ​កាក​សំណល់​​តាម​ផ្ទះ ដើម្បី​ផលិត​ឧស្ម័ន​មេតាន​ងាយ​ឆេះ និង​សំណល់​សរីរាង្គ​សម្រាប់ធ្វើ​​ជី​។​

​នៅ​ទីបំផុត រោងចក្រ​នេះ​​ធ្វើការ​បំប្លែង​​កាក​​សំណល់​ ៥០០ តោន រួមទាំង​លាមក​សត្វ​យ៉ាង​តិច ២៥ ​តោន ​ក្នុង ​១ ​ថ្ងៃ ដែល​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ថាមពលអគ្គិសនី​​ដល់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​របស់​ទីក្រុងជាមួយនឹង​សំណល់​ដ៏​ច្រើន​សន្ធឹកសន្ធាប់។​

​ថៅកែ​រោងចក្រ Nitesh Kumar Tripathi បាន​ប្រាប់ AFP ថា៖ «​ថាមពល​ពាក់កណ្តាលនឹង​​​ដំណើរការ​ឡានក្រុងនៅ​ទីក្រុង​ Indore ហើយ​ពាក់កណ្តាល​ទៀត​នឹងត្រូវ​លក់​ទៅឱ្យអតិថិជន​ក្នុង​វិស័យ​​ឧស្សាហកម្ម​»៕ AFP/HR

Content image - Phnom Penh Post
រូបភាព​បង្ហាញ​កម្មករ​ដើរកាត់​កន្លែង​ស្ដុក​ជីវឧស្ម័ន​នៅ​ទីក្រុង Indore ប្រទេសឥណ្ឌា។ AFP

អត្ថបទគួរចាប់អារម្មណ៍