The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ព្រោះតែប្រាក់​ ផ្នូរ​សព​នៅ​ទីស្មសានក្រុង​ការ៉ាជី​​​ ត្រូវក្រុម​ម៉ាហ្វីយ៉ា​ លួច​គាស់​លក់​កន្លែង​ឱ្យ​អ្នក​​​បញ្ចុះ​សពថ្មី​

ព្រោះតែប្រាក់​ ផ្នូរ​សព​នៅ​ទីស្មសានក្រុង​ការ៉ាជី​​​ ត្រូវក្រុម​ម៉ាហ្វីយ៉ា​ លួច​គាស់​លក់​កន្លែង​ឱ្យ​អ្នក​​​បញ្ចុះ​សពថ្មី​

Content image - Phnom Penh Post
នៅក្នុង​ទី​បញ្ចុះសព Korangi ក្បែរ​នោះលោក មូហាមេដ មូនៀ​​ មិន​ច្បាស់​ថា​ ឪពុក​របស់​លោក​ត្រូវបាន​បញ្ចុះ​​​នៅឯណា​នោះទេ។ AFP

ព្រោះតែប្រាក់​ ផ្នូរ​សព​នៅ​ទីស្មសានក្រុង​ការ៉ាជី​​​ ត្រូវក្រុម​ម៉ាហ្វីយ៉ា​ លួច​គាស់​លក់​កន្លែង​ឱ្យ​អ្នក​​​បញ្ចុះ​សពថ្មី​

ក្រុង​អ៊ីស្លាម៉ាបាដ៖ នៅ​ទីក្រុងការ៉ាជី ​​ជា​ទីក្រុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​ប៉ា​គី​ស្ថាន ទី​ស្មសានកំពុង​ពេញ​ ហើយ​អ្នកស្លាប់​កំពុង​អស់​កន្លែង​សោយសុខ។​

​ប៉ុន្តែ​សម្រាប់​អ្នក​មាន​ទ្រព្យ​ស្ដុក​ កន្លែង​សម​គួរអាច​ត្រូវបាន «លៃលក​»​​​ សម្រាប់​សាកសព​មនុស្ស​ជាទី​ស្រឡាញ់​ដោយ​ក្រុម​ស្រមោល​ ​រុះរើ​ផ្នូរ​ចាស់​ដើម្បី​បង្កើត​កន្លែង​សម្រាប់​ថ្មី។​

​នៅក្នុង​ទីក្រុង​ដ៏​ធំ​នៅ​ឆ្នេរសមុទ្រដែល​មាន​​ប្រជាជន២០លាន​នាក់ ទី​បញ្ចុះសព​របស់​ Employees Cooperative Housing Society (PECHS) ប៉ាគីស្ថាន​បាន​ពេញ​ជា​ផ្លូវការ​អស់​រយៈពេល៥ឆ្នាំមកហើយ​។​

​អ្នក​ជីករណ្ដៅសព​ ខាលីត​ អាមេដ​​ បាន​និយាយថា៖ «​មិនមាន​កន្លែង​ទំនេរ​នៅក្នុង​ទីក្រុង​កា​រ៉ា​ជី​ទាំងមូល​នោះទេ ហើយ​ទីស្មសានមិន​មាន​​កន្លែង​សម្រាប់​បញ្ចុះសព​ថ្មីៗឡើយ។​​យើង​​ត្រូវតែ​កម្ទេច​ផ្នូរ​ចាស់​ចោល​ប្រសិនបើ​យើង​ចង់​បង្កើត​ផ្នូរ​ថ្មី​»។​

Content image - Phnom Penh Post
នៅ​ទីក្រុងការ៉ាជី ​​​ប្រទេស​ប៉ា​គី​ស្ថាន ទី​ស្មសានកំពុង​ពេញ​ ហើយ​អ្នកស្លាប់​កំពុង​អស់​កន្លែង​សោយសុខ។​ AFP

តម្លៃ​បញ្ចុះសព​របស់​រដ្ឋាភិបាល​នៅក្នុង​សង្កាត់​​នេះ​គឺ ៧ ៩០០រូពី (៤៤ដុល្លារ​) ប៉ុន្តែ​អ្នកស្រុក​២នាក់​បាន​រាយការណ៍​ថា​ បាន​បង់ប្រាក់​ចំនួន២៩០​និង៩៣០ដុល្លារ​ដើម្បី​​បញ្ចុះ​សព​​មនុស្ស​ជាទី​ស្រឡាញ់ក្នុង​ទីស្ងប់​សុខ​ នៅ​ទីស្មសាន PECHS កាលពី​ឆ្នាំមុន។​

លោក​​ អាមេដ​​បាន​និយាយថា ​ថ្លៃឈ្នួល​ត្រូវបាន​បែងចែក​រវាង​បុរស​ និង​ក្មេង​ជំទង់​ចំនួន៤០នាក់​ដែល​​ចំណាយ​ពេលដេកស្ងាប​ នៅពេល​មិន​ធ្វើការ​។​

​​​ប៉ា​គី​ស្ថាន​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​លំដាប់​ទី៥ក្នុង​​ពិភពលោក​ដែលមាន​ប្រជាជន​ចំនួន២២០លាន​នាក់ និង​ច្រើនជាង ៤​លាន​នាក់​បន្ថែម​ជា​រៀងរាល់ឆ្នាំ។​

​លោក មូហាមេដ​ អាស្លាម​ បានឃើញ​ក្រុម​ម៉ាហ្វីយ៉ា​ផ្នូរខ្មោច​រីកដុះដាល​ខ្លាំង​ ខណៈ​ចំនួន​ប្រជាជន​ក្នុង​ទីក្រុងការ៉ាជី​​កើនឡើង។​

​បុរស​អាយុ៧២ឆ្នាំរូបនេះ​ ​បាន​និយាយថា​ ទីស្មសាន PECHS គឺជា«​កន្លែង​ស្ងាត់»នៅពេលដែល​លោក​​បាន​ផ្លាស់​ផ្ទះ​ទៅក្បែរ​នោះ​ក្នុង​ឆ្នាំ១៩៥៣ ប៉ុន្តែ «​​បរិវេណ​ទំនេរ​កាន់តែ​ខើច​​​យ៉ាង​លឿន»។​

​​

Content image - Phnom Penh Post
លោក មូហាមេដ​ អាស្លាម​ បានឃើញ​ក្រុម​ម៉ាហ្វីយ៉ា​ផ្នូរខ្មោច​រីកដុះដាល​ខ្លាំង​ ខណៈ​ចំនួន​ប្រជាជន​ក្នុង​ទីក្រុងការ៉ាជី​​កើនឡើង។​ AFP

នៅ​ឆ្នាំ១៩៦៧ គ្រួសារ​របស់ អាស្លេម ​បាន​ចំណាយ​ប្រាក់​ចំនួន៥០រូពី (១ ០០០​រៀល​) ​ដើម្បី​បញ្ចុះសព​ជីតា​របស់លោក ​ប៉ុន្តែសព​​សាច់ញាតិ​ដែល​កប់​នៅក្នុង​ដៃ​របស់​ក្រុម​ម៉ាហ្វីយ៉ា​នៅ​ឆ្នាំ២០២០ មានតម្លៃ១៧៥​ដុល្លារ។​

​លោក អាលីហាស សានសា ជីដ ​អ្នកនាំពាក្យ​របស់​សាជីវកម្ម​​ Karachi Metropolitan Corporation (KMC) ដែល​គ្រប់គ្រង​ទី​បញ្ចុះសព​ចំនួន៣៩ ​​ប្រហែល២៥០កន្លែង​នៅ​ទូទាំង​ទីក្រុង​បាន​និយាយថា៖«​បញ្ហា​ជា​មូលដ្ឋាន​គឺថា​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​មិន​គ្រប់គ្រាន់​ទេ​»។​

​​នៅក្នុង​ទី​បញ្ចុះសព Korangi ក្បែរ​នោះលោក មូហាមេដ មូនៀ​​ មិន​ច្បាស់​ថា ​ឪពុក​របស់​លោក​ត្រូវបាន​បញ្ចុះ​​​នៅឯណា​នោះទេ ខណៈដែល​​លោក​មក​គោរព​​នៅ​ទីស្មសានដែល​ឪពុក​​ត្រូវបាន​គេ​បញ្ចុះ​ជា​រៀងរាល់ឆ្នាំ។​

​​លោក​​បាន​និយាយថា៖ «​ពិតជា​​ឈឺចាប់។​ ផ្នូរ​គឺជា​​អនុស្សាវរីយ៍​​ចុងក្រោយ​របស់គាត់»៕ AFP/HR

Content image - Phnom Penh Post
នៅ​ទីក្រុងការ៉ាជី ​​​ប្រទេស​ប៉ា​គី​ស្ថាន ទី​ស្មសានកំពុង​ពេញ​ ហើយ​អ្នកស្លាប់​កំពុង​អស់​កន្លែង​សោយសុខ។​ AFP

អត្ថបទគួរចាប់អារម្មណ៍