The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​គំនូរតារាភាពយន្ត​​ Marilyn Monroe ស្នាដៃ​វិចិត្រករ​ Warhol លក់ដេញថ្លៃបាន ១៩៥ លានដុល្លារ​អាមេរិក​

​គំនូរតារាភាពយន្ត​​ Marilyn Monroe ស្នាដៃ​វិចិត្រករ​ Warhol លក់ដេញថ្លៃបាន ១៩៥ លានដុល្លារ​អាមេរិក​

Content image - Phnom Penh Post
គំនូរតារាភាពយន្ត​​ Marilyn Monroe ស្នាដៃ​វិចិត្រករ​ Warhol លក់ដេញថ្លៃបាន ១៩៥ លានដុល្លារ​អាមេរិក។ AFP

​គំនូរតារាភាពយន្ត​​ Marilyn Monroe ស្នាដៃ​វិចិត្រករ​ Warhol លក់ដេញថ្លៃបាន ១៩៥ លានដុល្លារ​អាមេរិក​

ក្រុង​ញូវយ៉ក៖​ រូបគំនូរ​ដ៏​ល្បីល្បាញ​របស់តារាភាពយន្ត និងម៉ូដែល​អាមេរិក​ម៉ារីលីន ម៉ុនរ៉ូ (Marilyn Monroe) ដែលត្រូវបានគូរ​ដោយ​សិល្បករ​​អាមេរិក អេនឌី វ៉ារហូល បាន​ស្ថិតនៅក្រោម​ញញួរ​ដេញថ្លៃ ​ក្នុងតម្លៃ ១៩៥ លានដុល្លារ​អាមេរិក ​​កាលពី​ថ្ងៃ​ចន្ទ ​ពីការ​ដេញថ្លៃ​ដោយក្រុមហ៊ុន​ Christie's។ វា​​បាន​ក្លាយជា​ស្នាដៃ​សិល្បៈ​ថ្លៃ​បំផុត​ពី​​សតវត្ស​រ៍ទី​២០​ ដែល​មិន​ធ្លាប់មាន​ដាក់លក់​ដេញថ្លៃ​ជា​សាធារណៈ​។​

​គំនូរចំណង​ជើង​ថា Shot Sage Blue Marilyn ត្រូវបាន​ផលិត​ក្នុង​ឆ្នាំ ១៩៦៤ ២ ​ឆ្នាំ​បន្ទាប់ពី​ការស្លាប់​របស់​តារា​ហូលីវូដ​ដ៏​ឆ្នើម​រូបនេះត្រូវបាន​លក់​ក្នុងតម្លៃ ១៩៥,០៤ លានដុល្លារ រួមទាំង​ថ្លៃ​កម្រៃ​សេវាក្នុង​រយៈ​ពេល​​ត្រឹម​តែ ៤​នាទី​ នៅក្នុង​បន្ទប់​ដែលមាន​មនុស្ស​កុះករ​​​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន ​Christie's ក្នុងសង្កាត់មេនហាតតុន។​

​មុនពេល​ដាក់លក់ រូបភាព​នេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា ​នឹងមាន​តម្លៃ​ប្រហែល ២០០​ លាន​ដុល្លារ។ នេះ​បើតាម Christie's​។​

​ខណៈពេលដែល​ការធ្លាក់ចុះ​នៃ​ការប្រដេញតម្លៃ​​នោះ វា​នៅតែ​បំបែក​កំណត់ត្រា​មុន​សម្រាប់​ស្នាដៃ​សិល្បៈ​​នៅ​សតវត្សរ៍​ទី២០ដោយ​គំនូរ​ឈ្មោះថា Women of Algiers របស់វិចិត្រករ​ល្បី ប៉ាប្លូ ពីកាសូ​បាន​ស្ថិត​​ក្រោមញញួរ​ក្នុង​តម្ឡៃ ១៧៩,៤​លាន​ដុល្លារកាលពី​ឆ្នាំ​២០១៥។​

Content image - Phnom Penh Post
គំនូរតារាភាពយន្ត​​ Marilyn Monroe ស្នាដៃ​វិចិត្រករ​ Warhol លក់ដេញថ្លៃបាន ១៩៥ លានដុល្លារ​អាមេរិក។ AFP

កំណត់ត្រា​គ្រប់ពេលវេលា​សម្រាប់​ការងារ​សិល្បៈ​ពី​គ្រប់​សម័យ​កាលដែល​បាន​លក់​ដេញថ្លៃ​ខ្ពស់បំផុត​បាន​ទៅ​លើ​​ស្នាដៃ​សិល្បៈ​ឈ្មោះថា​ Salvator Mundi​ របស់សិល្បករឡេអូណាដូដាវ៉ាំងស៊ី​ដែល​បាន​លក់​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងតម្លៃ ៤៥០,៣​ លាន​ដុល្លារ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ Christie's បាន​ពិពណ៌នា​រូបភាព ១ ម៉ែត្រ​ ៤ ជ្រុង​នេះថា​ជា «រូបភាព​ដ៏​កម្រ និង​អស្ចារ្យ​បំផុត​មួយ​ពុំធ្លាប់មាន​»។​

​លោក អាឡិក រ៉ូតធើរ ​ប្រធាន​ផ្នែក​សិល្បៈ​សតវត្ស​រ៍​ទី២០ និង​ទី២១ នៅក្រុមហ៊ុន​ Christie's បាន​ហៅ​រូប​គំនូរ​នេះ​ថា «ជា​ផ្ទាំងគំនូរ​ដ៏​សំខាន់បំផុត​ក្នុង​សតវត្សរ៍​ទី២០ ដែល​នឹងត្រូវ​ដាក់លក់​ដេញថ្លៃ​ក្នុង​ជំនាន់​មួយនេះ»។​

​វិចិត្រករ វ៉ារហូល ​បានចាប់ផ្តើម​បង្កើត​ស្នាដៃ​រូបភាព​របស់ ម៉ារីលីន ម៉ុនរ៉ូ បន្ទាប់ពី​ការស្លាប់​របស់​តារា​សម្តែងរូប​នេះក្នុង​វ័យ​៣៦​ឆ្នាំ ​ដោយសារ​​​ការប្រើ​ថ្នាំ​ជ្រុល​នៅ​​ខែសីហា ឆ្នាំ១៩៦២។​

​វិចិត្រករ​ប៉ុប​រូបនេះ បាន​ផលិត​រូបគំនូរ​ចំនួន ​៥ ​ផ្ទាំង​ពី​ តារាស្រី ម៉ារីលីន ម៉ុនរ៉ូ​ ដែលមាន​ទំហំ​ស្មើគ្នា​ជាមួយ​នឹង​​ផ្ទៃ​​ខាងក្រោយ​ពណ៌​ខុសៗ​គ្នា​ក្នុង​ឆ្នាំ ១៩៦៤៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍