The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កំពូល​ស្រីស្អាត​​ ៥ រូប ​ឈ្នះ​​ការ​ប្រកួត​​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ២០២២ នឹង​ក្លាយ​ជាតំណាង​ក្នុង​កម្ម​វិធី​អន្តរជាតិ ៥ ក្រប​​ខ័ណ្ឌ​

កំពូល​ស្រីស្អាត​​ ៥ រូប ​ឈ្នះ​​ការ​ប្រកួត​​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ២០២២ នឹង​ក្លាយ​ជាតំណាង​ក្នុង​កម្ម​វិធី​អន្តរជាតិ ៥ ក្រប​​ខ័ណ្ឌ​

Content image - Phnom Penh Post
កញ្ញា ប៉ូគឹមថេង សុធីតា ដែលជាម្ចាស់ជយលាភី Miss Grand Cambodia 2021។ ហ្វេសប៊ុក

កំពូល​ស្រីស្អាត​​ ៥ រូប ​ឈ្នះ​​ការ​ប្រកួត​​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ២០២២ នឹង​ក្លាយ​ជាតំណាង​ក្នុង​កម្ម​វិធី​អន្តរជាតិ ៥ ក្រប​​ខ័ណ្ឌ​

ភ្នំពេញ៖ ខណៈ​នៅ​សល់​ពេល​​ជិត ២​ ខែ​ទៀត​ ទើប​ឈប់​ទទួល​ពាក្យ​បេក្ខនារី​ចូល​រួម​​ប្រជែង​កម្ម​វិធី​​ប្រកួត​កញ្ញាឯក​ដ៏​អស្ចារ​នៃ​កម្ពុជា​ឆ្នាំ​ ២០២២ (Miss Grand Cambodia 2022) នោះ ស្រាប់​តែ​ក្រុម​​អ្នក​រៀប​ចំ​​​កម្ម​វិធី​បាន​ទម្លាយ​ពី​ក្រប​ខ័ណ្ឌ ដែល​ជា​តំណាង​ឱ្យ​ជាតិ សម្រាប់​ការ​ចូល​រួម​ក្នុង​កម្ម​វិធី​ប្រកួត​អន្តរ​ជាតិ​​ ដល់​​បេក្ខនារី​ជា​ជយលាភី​ចុង​ក្រោយ​ទាំង​ ៥ រូប ឱ្យបាន​ដឹង​ជាមុន​តែ​ម្តង​។

នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​តាម​គេហទំព័រ​ Miss Grand Cambodia បាន​បង្ហើ​ប​ថា៖ «​ស្វាគមន៍​មក​កាន់​វេទិកា​ប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២២! បេក្ខភាព​កំពូលទាំង ៥ នា​ក់​ចុង​ក្រោយជា​មួយ​នឹង​មកុដដ៏ល្អឯក​ស្រស់​ស្អាត​បំផុត ​(Top 5 MGC 2022)​ នឹង​​ត្រូវ​បាន​​តំណាង​​ឱ្យ​ព្រះរាជា​ណាចក្រកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ​ទាំង ៥ រូបផងដែរ​។​ ឱកាសកាន់តែច្រើន សូម​បង្ហាញ​សមត្ថភាពរបស់​អ្នក​នៅពេលនេះ មក​កាន់វេទិកា​​ កម្មវិធី​ប្រកួត​​បវរ​កញ្ញា​ឯក​ ដ៏អស្ចារ្យ​នៃ​កម្ពុជា​ ​ឆ្នាំ២០២២ តំណែងកំពូលទាំង៥ កំពុងតែរង់ចាំអ្នក!»។​

Content image - Phnom Penh Post
ម្ចាស់មកុដ​ទាំង ៥ នា​ក់​ នឹង​​ត្រូវ​បាន​​តំណាង​​ឱ្យ​ព្រះរាជា​ណាចក្រកម្ពុជាទៅប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​​​ទាំង ៥រូបផងដែរ​។ ហ្វេសប៊ុក

ប្រភព​​ដែល​បាន​ឱ្យ​ដឹង​ពី​ក្រប​ខ័ណ្ឌ​ជា​តំណាងឱ្យ​​ជាតិ របស់​បេក្ខនារី​កំពូល​ទាំង ​៥ រូបចុង​ក្រោយ​ ​នៃ​កម្ម​​​វិធី​​ប្រកួត​កញ្ញាឯក​ដ៏​អស្ចារ​នៃ​កម្ពុជា​ឆ្នាំ​ ២០២២ (Miss Grand Cambodia 2022) ​សម្រាប់​ការ​ប្រកួត​​អន្តរជាតិ នៅ​ពេល​ខាង​មុខ​នោះ​ដែរ​​ថា៖ «សម្រាប់​Winner​ (ម្ចាស់​មកុដ ឬម្ចាស់ជយលាភី​)​ នឹង​​ត្រូវ​ជា​តំណាង​ឱ្យ​កម្ពុជា​ ក្នុង​ការ​ប្រកួត​Miss Grand international 2022។

ចំពោះ​ម្ចាស់ជយ​លាភី​រងទី​១ ​(1st Runner Up) នឹង​ក្លាយជា​តំណាង​ឱ្យ​កម្ពុជា​ ក្នុង​កម្មវិធី​ប្រកួត​អន្តរជាតិ​​ Miss Supranational 2023 ហើយ​ម្ចាស់ជយ​លាភី​រងទី​២ (2nd Runner Up) នឹង​ក្លាយជា​តំណាង​ឱ្យ​កម្ពុជា​ ក្នុង​​​​កម្មវិធី​ប្រកួត​អន្តរជាតិ​​ Miss Global 2023​ ខណៈ​ម្ចាស់ជយ​លាភី​រងទី​៣ (3rd Runner Up) នឹង​ក្លាយ​​​​​ជា​​តំណាង​ឱ្យ​កម្ពុជា​ ក្នុង​​កម្មវិធី​ប្រកួត​អន្តរជាតិ​Miss InterGlobal 2022​ និង​ម្ចាស់​​ជយ​​លាភី​រង​ទី​៤ (4th Runner Up) នឹង​ក្លាយជា​តំណាង​ឱ្យ​កម្ពុជា​ ក្នុង​​កម្មវិធី​ប្រកួត​អន្តរជាតិ​​ Miss Polo International 2022»។

គួរ​​បញ្ជាក់​ផង​ដែរ​ថា ការ​ឈប់​ទទួល​បេក្ខនារី​​​ចូល​រួម​​ប្រជែង​កម្ម​វិធី​​ប្រកួត​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ២០២២​ ​(Miss Grand Cambodia 2022) នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែក​ក្កដា ឆ្នាំ​២០២២ ខណៈ​កញ្ញា ប៉ូគឹមថេងសុធីតា​ ដែលជា​ម្ចាស់​​ជយ​លាភី​​ Miss Grand Cambodia 2021​ ទើប​តែ​ទទួល​បាន​មកុដ​ថ្មី​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ពី​ស្ថាប័ន​​កញ្ញា​ឯកដ៏អស្ចារ្យ​នៃកម្ពុជា​ មាន​តម្លៃ ៣ម៉ឺនដុល្លារ។

​ដោយ​ឡែក​ចំពោះ​មកុដ​ថ្មី​ សម្រាប់​បេក្ខ​​នារី ដែល​​នឹង​ក្លា​យជាជយ​លាភី​កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា​ ឆ្នាំ​ ២០២២ នាពេល​ឆាប់ៗ​នោះ​ត្រូវ​បាន​​​គេ​រចនា​​​​​មាន​តម្លៃ​រហូតដល់ទៅ ​២៥ ម៉ឺន​​ដុល្លារឯណោះ​៕​

Content image - Phnom Penh Post
ម្ចាស់មកុដ​ទាំង ៥នា​ក់​ នឹង​​ត្រូវ​បាន​​តំណាង​​ឱ្យ​ព្រះរាជា​ណាចក្រកម្ពុជាទៅប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​​​ទាំង ៥រូបផងដែរ​។ ហ្វេសប៊ុក

Content image - Phnom Penh Post
កញ្ញា ប៉ូគឹមថេង សុធីតា ដែលជាម្ចាស់ជយលាភី Miss Grand Cambodia 2021។ ហ្វេសប៊ុក

អត្ថបទគួរចាប់អារម្មណ៍