The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តារា​ចម្រៀង​សែរាជវង្ស​ព្រះនាង​តូច នរោត្តម​ ជេនណា ជួបទុក្ខធំ​ជីដូន​បង្កើត​អ្នកម្នាង ឌួង ឌីយ៉ាត ទទួល​មរណភាព​​

តារា​ចម្រៀង​សែរាជវង្ស​ព្រះនាង​តូច នរោត្តម​ ជេនណា ជួបទុក្ខធំ​ជីដូន​បង្កើត​អ្នកម្នាង ឌួង ឌីយ៉ាត ទទួល​មរណភាព​​

Content image - Phnom Penh Post
ព្រះនាង​​តូច ​នរោត្តម ជេនណា កំពុង​​តែ​​មា​ន​​​ទុក្ខ​​ធ្ងន់​ ដោយ​​​​​អ្នក​ម្នាង​ ឌួង​ ឌីយ៉ាត​ ត្រូវ​ជាជីដូន​បង្កើត​ទទួល​មរណភាព។ ហ្វេសប៊ុក

តារា​ចម្រៀង​សែរាជវង្ស​ព្រះនាង​តូច នរោត្តម​ ជេនណា ជួបទុក្ខធំ​ជីដូន​បង្កើត​អ្នកម្នាង ឌួង ឌីយ៉ាត ទទួល​មរណភាព​​

ភ្នំពេញ៖ ព្រះនាង​​តូច ​នរោត្តម ជេនណា ដែល​មាន​ទេពកោសល្យ និង​ដុង​ពី​កំណើត​​​​លើ​​វិស័យ​​សិល្បៈ​​​​​​បុរាណ និង​សម័យ ហើយ​ទ្រង់​​ក៏​ចេះ​​​និយាយ​​ដល់ ​៥ភាសា​នោះ កំពុង​​តែ​​មា​ន​​​ទុក្ខ​​ធ្ងន់​ ដោយ​​​​​អ្នក​ម្នាង​ ឌួង​ ឌីយ៉ាត​ ត្រូវ​ជាជីដូន​បង្កើត​ទទួល​មរណភាព ហើយ​កំពុង​តែ​តម្កល់​ធ្វើ​បុណ្យ​តាម​គន្លង​​​ព្រះ​ពុទ្ធសាសនា​ នៅ​វត្តបទុមវត្តី​ ក្នុង​រាជធានីភ្នំពេញ​ ខណៈពិធី​បូជា​សពអ្នកម្នាង​ នឹង​ធ្វើឡើង​នៅ​ម៉ោង​​៥ល្ងាច​ នាថ្ងៃទី ១៣ ខែ ឧសភា​ ឆ្នាំ​ ២០២២​​ នាបរិវេណវត្តបទុមវត្តី។

នេះ​បើ​តាម​សារ​ពី​គណនី​ហ្វេសប៊ុក​ព្រះនាង​តូច ជេនណា ឱ្យ​ដឹងនាព្រឹក​ថ្ងៃ​ទី​ ១២ ខែ ​ឧសភា ឆ្នាំ​ ២០២២ នេះ​​ថា៖«ខ្ញុំ​ម្ចាស់​​ នាង​ខ្ញុំ​​ សូម​ទូលថ្វាយ​​ និង​ជម្រាប​ជូន​​ឱ្យ​បានជ្រាបថា​​ពិធី​បុណ្យសព​​ជី​ដូន​ខ្ញុំ​​ អ្នកម្នាង​ ឌួង​ ឌី​យ៉ាត​​ កំពុងប្រារព្ធ​ធ្វើ​បុណ្យតាមគន្លងព្រះពុទ្ធសានា​ នៅ​វត្ត​បទុម​​វត្តី​​ រាជ​ធានី​ភ្នំពេញ​។​ពិធីបូជាសពជីដូនខ្ញុំ​ និង​ធ្វើ​ឡើងនៅ​ម៉ោង ​​៥ ល្ងាច​ នាថ្ងៃទី ១៣ ខែ ឧសភា​ ឆ្នាំ​២០២២​ នា​បរិវេណ​វត្តបទុមវត្តី។ ​សូមសម្ដេច​ ​ព្រះ​អង្គ​ម្ចាស់​ក្សត្រា​ ព្រះអង្គម្ចាស់​ក្សត្រី​ អ្នក​អង្គ​ម្ចាស់​​ អ្នក​ម្នាង​ ឯក​ឧត្តម​ លោកឧកញ៉ា​ ​លោកជំទាវ​​ លោក​-លោកស្រី​ ដែល​​ស្រឡាញ់​រាប់​អាន​ជី​ដូន​ខ្ញុំ​​ សូម​យាង​ និងអញ្ជើញ​ចូលរួម​​ការជូនដំណើរជាកិច្ចចុងក្រោយ»។​

ដោយ​​ឡែក​ដំណឹងដ៏ក្រៀមក្រំនៃមរណភាព​អ្នកម្នាង​ ឌួង​ ឌីយ៉ាត​​ ត្រូវ​បាន​ព្រះនាងតូច ជេនណា និង​ក្រុម​ព្រះ​សូរិយា ជូន​​ដំណឹង​ភ្លាមៗ ដូចគ្នា​កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​​២០២២ ដែល​ទទួល​មរណ​ភាព​នៅ​មន្ទីរ​ពេទ្យ​​មួយ​នៅទី​​ក្រុង​បាងកក ប្រទេស​ថៃ​​។

Content image - Phnom Penh Post
ព្រះនាង​​តូច ​នរោត្តម ជេនណា កំពុង​​តែ​​មា​ន​​​ទុក្ខ​​ធ្ងន់​ ដោយ​​​​​អ្នក​ម្នាង​ ឌួង​ ឌីយ៉ាត​ ត្រូវ​ជាជីដូន​បង្កើត​ទទួល​មរណភាព។ ហ្វេសប៊ុក

ព្រះ​នាង​​តូច ​នរោត្តម ជេនណា បាន​ឱ្យ​ដឹងពី​ដំណឹង​មរណភាព​ដ៏​ក្រៀម​ក្រំ​នេះ​​ កាល​ពី​​​ថ្ងៃ​ទី​១ ១ ខែ​ ឧសភា ឆ្នាំ ​២០២២ ថា៖ «​មរណភាព​នៃជីដូនខ្ញុំ​​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​​ខ្ញុំ​​ និង​ព្រះមាតា​ខ្ញុំ​ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​​ នរោត្តម​ បុប្ផារី​ មាន​​សេចក្តី​រំជួលចិត្ត​​រន្ធត់​ក្តុកក្តួល​ជា​ពន់​ពេក​ណាស់​ ​​ចំពោះ​ការចាក​ចេញ​ដ៏​ឆាប់​​រហ័ស​នៃជីដូនបង្កើត​ខ្ញុំ​​ អ្នក​ម្នាង​​ ឌួង​ ឌីយ៉ាត​ ដោយ​ជីដូន​ខ្ញុំ​បាន​ទទួល​មរណភាព​​ កាលពីម៉ោង ១១ និង​ ៣៩ នាទីព្រឹក​នាថ្ងៃទី ១១​ ខែ​ ឧសភា​ ឆ្នាំ ២០២២ នេះ​ នៅ​មន្ទីរ​ពេទ្យ​​មួយ​ក្នុងក្រុងបាងកក​ ​ប្រទេសថៃ​ ដោយរោគាពាធ។ ម៉ាក់យាយ​ជា​ទី​ស្រឡាញ់​​របស់ចៅ​ ចៅ​ស្តាយ​ណាស់​ដែល​ចៅ​មិន​បាន​ជួប​​ និងនៅក្បែរម៉ាក់យាយក្នុងដង្ហើម​ចុងក្រោយ។​ ចៅ​​តែង​តែ​បន់​ស្រន់​សុំឱ្យ​ម៉ាក់យាយ​នៅ​ជា​​មួយ​​​ចៅឱ្យ​បានយូរ​ តែពេលនេះម៉ាក់យាយ​ទៅចោលចៅហើយ​ ទៅ​គ្មានថ្ងៃបានជួបវិញ»។​

ចំពោះ​​ការ​ដង្ហែ​សព​អ្នកម្នាង​ ឌួង​ ឌីយ៉ាត​​មក​កាន់​ទី​បូជា​ នៅ​​​បរិវេណ​វត្ត​បទុមវត្តី​ ក្នុង​រាជ​ធានី​ភ្នំពេញ​​​​នោះ ត្រូ​វ​បាន​​ក្រុម​ព្រះ​សូរិយា ឱ្យ​ដឹង​ថា៖ «​សព​អ្នកម្នាង ឌួង ឌីយ៉ាត បាន​មកដល់វត្តបទុម​វត្តី​នៅ​​​វេ​លា​ម៉ោង ១១ អ​ធ្រាត្រថ្ងៃ​ទី ១១ ខែ ឧសភា ឆ្នាំ ២០២២។ ​សពអ្នកម្នាង នឹង​តម្កល់​ធ្វើបុណ្យ​ទក្ខិ​ណា​​នុប្បទាន​ តាម​គន្លង​ប្រពៃណី​ព្រះ​ពុទ្ធសាសនា នៅវត្តបទុមវត្តី​»។​

គួរ​រំឭកដែរ​ថា ព្រះនាង​​តូច ​នរោត្តម ជេនណា មាន​ទេពកោសល្យ និង​ដុង​ពី​កំណើត​ ទៅ​លើ​វិស័យ​សិល្បៈ​ទាំង​​បុរាណ និង​សម័យ ហើយ​ទ្រង់​​ក៏​ចេះ​​​និយាយ​បាន​ដល់ ​៥ ភាសា​ឯ​ណោះ ​​បាន​​បញ្ចេញ​សូរសៀង​ បទ​​ចម្រៀង​​ថ្មី​​​មាន​​ចំណង​ជើង​ថា «​ដួង​ចន្ទ​» ​ដែល​​ជា​ការ​និពន្ធ​បទ​ភ្លេង​ដោយ​​លោក ណាំ ប៉ុណ្ណារ័ត្ន និង​អ្នក​តែង​​​ទំនុក​ច្រៀង​វិញ​នោះ​ដោយ​​ Kelly ​​ផលិតកម្ម 7G- Entertainment​ កាល​ពី​ឆ្នាំ​ ២០១៩​។ ព្រះនាង​​ នរោត្តម ជេនណា​ ដែល​ជា​បុត្រីទី២​ អ្នក​អង្គ​ម្ចាស់ នរោត្តម បុប្ផារី​ និង​ត្រូវ​ជា​ចៅស្រីរបស់​សព​អ្នក​ម្នាង ​ ឌួង​ ឌីយ៉ាត និង​​ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រពង្ស៕

Content image - Phnom Penh Post
ព្រះនាង​​តូច ​នរោត្តម ជេនណា និង​​​​​​អ្នក​ម្នាង​ ឌួង​ ឌីយ៉ាត​ ត្រូវ​ជាជីដូន​បង្កើត​ទទួល​មរណភាព។ ហ្វេសប៊ុក

អត្ថបទគួរចាប់អារម្មណ៍