ក្រុង​ញូវយ៉ក៖​ ការបង្កើត​ចុងក្រោយ​មួយចំនួន​របស់លោក Virgil Abloh នឹងដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​ទីក្រុង​ញូវយ៉ក​ ក្នុង​ពិព័រណ៍​ដែល​ផ្តល់​ភាពអាថ៌កំបាំង​បន្ថែមទៀត​ដល់​ពិភព​រក​កម្រៃ​នៃ​ស្បែកជើង​បា​តា​ពិសេស​។​

​បើក​សម្ពោធ​កាលពី​ថ្ងៃ​សៅរ៍ និង​ដំណើរការ​រហូតដល់​ចុងខែ​ឧសភា កម្មវិធី​នេះ​នឹង​បង្ហាញ​ស្បែកជើង​បា​តា​ម៉ាក Nike "Air Force 1" ចំនួន ៤៧​ គូ​ ​ដែល​រចនា​ដោយលោក Abloh និង​ប្រមូលផ្តុំ​នៅ​រោងចក្រ​ផលិត​របស់ Louis Vuitton ក្នុង​ទីក្រុងវេនិស។​

​តួ​អង្គ​ដែល​បំបែក​របាំងមុខ​នៅក្នុង​ម៉ូដ​ដែល​បាន​ក្រោក​ឡើង​ក្លាយជា​នាយក​ច្នៃប្រឌិតស្បែក​ខ្មៅ​ដំបូង​របស់ Louis ​Vuitton លោក Abloh បានទទួល​មរណភាព​ក្នុង​ខែវិច្ឆិកា​ ក្នុង​អាយុ ៤១ ឆ្នាំ​ ដោយសារ​​​ជំងឺមហារីកដ៏កម្រ​។​

​សហការី​ជិតស្និទ្ធ​របស់លោក Abloh គឺ​តារារ៉េប ​កាញ៉េ វ៉េស Kanye West បាន​នាំយក​សម្លៀកបំពាក់​តាម​ដង​ផ្លូវ​មក​ពិភព​ម៉ូដ​​ប្រណីត​។​

ស្បែក​ជើង​រចនា​ដោយលោក Abloh និង​ប្រមូលផ្តុំ​នៅ​រោងចក្រ​ផលិត​របស់ Louis Vuitton ក្នុង​ទីក្រុងវេនិស។ AFP

ការតាំងពិព័រណ៍​នេះ​កើតឡើង​បន្ទាប់ពី​ការដេញថ្លៃ​នៅ​ខែកុម្ភៈ​របស់ Sotheby''s រៃអង្គាសប្រាក់​បាន ២៥​ លាន​ដុល្លារ​​ ពី​ការលក់​ស្បែកជើង​បា​តា Abloh Air Force One ចំនួន២០០គូ​ សម្រាប់​មូលនិធិ​អាហារូបករណ៍​ ដែល​បង្កើតឡើងជា​ការ​ផ្ដល់​​កិត្តិយសដល់​​លោក ​Abloh ដើម្បី​គាំទ្រ​អ្នកច្នៃម៉ូដ​​​​ជនជាតិ​ស្បែក​ខ្មៅអាហ្វ្រិក-​អាមេរិក ឬ​អាហ្វ្រិក​។​

​ស្បែកជើង​បាតានី​មួយៗ​មាន​ម៉ាក Nike swoosh ដ៏​ល្បីល្បាញ​នៅក្នុង​សមាសភាព​ចម្រុះ​ពណ៌ដោយ​ខ្លះ​ក៏មាន​បង្ហាញ​ព័ត៌មាន​លម្អិត​ផ្ទាល់ខ្លួន​ដូចជា​ ទង់ជាតិ​នៃ​ប្រទេស​ហ្គា​ណា ដែលជា​ការគោរព​ចំពោះ​បេតិកភណ្ឌ​របស់លោក Abloh ផងដែរ​។​

​ស្បែកជើង​១ទៀត​មាន​ឃ្លា​ថា «អ្នក​ទេសចរ​ទល់នឹង​អ្នកប្រាជ្ញ​» ដែលលោក Abloh ​អ្នក​រចនា​បាន​ប្រើ​ដើម្បី​ពិពណ៌នា​​អំពី​ទំនាក់ទំនង​ក្នុង​សិល្បៈ និង​វប្បធម៌​រវាង​អ្នកជំនាញ​​អ្នកឯកទេស និង​ទស្សនិកជន​ទូទៅ​​៕ AFP

ចម្លាក់​រូប​លោក Virgil Abloh ស្ថាបនិកប្រ៊េន Off-White និង​អ្នកច្នៃម៉ូដបុរស​ Louis Vuitton។ AFP

ចម្លាក់​រូប​លោក Virgil Abloh ស្ថាបនិកប្រ៊េន Off-White និង​អ្នកច្នៃម៉ូដបុរស​ Louis Vuitton។ AFP