ភ្នំពេញ៖ នៅ​ទី​បំផុត​រកឃើញបេក្ខជន និង​បេក្ខនារី ដែល​ម្ចាស់​តំណែង​​ស្រីស្អាត និង​ប្រុសស្អាត ​នៃ​កម្ម​វិធី​ការ​ប្រកួតប្រជែង​រូប​​សម្រស់ និង​ទេព​កោសល្យ​​​សិល្បៈ​មាន​ឈ្មោះថា «ស្រី​​ស្អាត និង​​ប្រុស​ស្អាត-Freshie Girls & Boys» ដែលទើប​បាន​ប្តូរ​ឈ្មោះ​​​ជា «Freshie Girls & Boys Cambodia 2022» វិញ នៅ​​​ជំនា​ន់ទី​២១ សម្រាប់​ឆ្នាំ ​២០២២។

បើ​តាម​សេចក្តី​ប្រកាស​ពី​គេហ​ទំព័រ​ផ្លូវ​ការ​ Freshie Girls & Boys Cambodia 2022 ដែល​ប្រកួត​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​ ឧសភា ឆ្នាំ ២០២២ កន្លង​មក​នេះ បាន​ឱ្យ​ដឹង​ថា៖ «យុវជនឈ្មោះ​ លី ដេវីដ អាយុ ១៩ ឆ្នាំ ជា​និស្សិត​រៀន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​មាន​​ស្លាក​លេខ​សម្គាល់ B8 និងយុវតី ឈ្មោះ គុណ កន្និកា អាយុ​ ១៧ ឆ្នាំ ជា​សិស្ស​រៀននៅ​សាលា​ប៊ែលធីអន្តរជាតិ មាន​​ស្លាក​លេខ​សម្គាល់ G6 បាន​ក្លាយ​ជា​ជយ​​លាភី​នៃការ​ប្រកួត​ Freshie Girls & Boys Cambodia 2022​។​ ចំណែកឯ​​យុវតីឈ្មោះ​ មាស ចរិយា ដែល​មាន​ស្លាកលេខសម្គាល់ G13 និង​យុវជន ជាតិ សុវណ្ណដា មាន​​​ស្លាក​លេខសម្គាល់ B5 បាន​ជាប់​ជា​ជយលាភី​លេខ ២ រីឯ​យុវតីឈ្មោះ​ អ៊ូ បញ្ញា​ពេជ្រ មាន​ស្លាក​លេខ​សម្គាល់ G7 និង​យុវជនឈ្មោះ​ ហេង សុងហៃ​ មាន​ស្លាកលេខសម្គាល់ B1 ជាប់​ជា​ជយ​លាភី​​លេខ ​៣»។ ​​​

ជយលាភី Freshie Boys យុវជនឈ្មោះ​ លី ដេវីដ អាយុ ១៩ឆ្នាំ ជា​និស្សិត​រៀន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​​​។​ សហការី

កម្មវិធី​ប្រកួត Freshie Girls & Boys Cambodia 2022 គឺជា​កម្មវិធី​ប្រកួត​ដើម្បី​ស្វែងរក​បេក្ខភាព​តំណា​ង​​កម្ពុជា ចូលរួម​ប្រកួត​បន្ត​នៅ​​ក្នុង​កម្មវិធី​ប្រកួត Freshie Girls & Boys ASEAN 2022 ដែល​នឹងធ្វើ​ឡើង​ជា​លើកដំបូង​នៅ​កម្ពុជា​នា​ចុងឆ្នាំ​ ២០២២ នេះ​ដែលគឺ​ជា​ការ​​នាំយក​យុវជន-យុវតី Freshie Girls & Boys នៃ​ប្រទេស​នីមួយៗ ក្នុង​តំបន់​អាស៊ាន មក​ប្រកួត។​

គួររំឭក​ដែរ​ថា កម្មវិធី​ប្រកួត​ជ្រើសរើស​ស្រី​ស្អាត និង​ប្រុស​ស្អាត ជំនា​ន់ទី​២០ ប្រចាំឆ្នាំ ២០២១ ម្ចាស់​ម្ចាស់​ជយលាភី​​លេខ ១ ជា​យុវតី​មាន​ស្លាក​លេខ G5 ឈ្មោះ ទ្រី ស្រី​និ​ច មកពី​ទីក្រុង​ភ្នំពេញ​ឯ​យុវជន​មាន​ស្លាក​លេខ B9 ឈ្មោះ​ ពៅ សៀវ​ហ្វុ​ង មកពី​ខេត្ត​ត្បូងឃ្មុំ ជាប់​ចំណាត់ថ្នាក់​លេខ ១​ ហើយ​លេខ ​​២ បានទៅ​យុវតី​​មាន​លេខសម្គាល់ G11 ឈ្មោះ សុខុម សុធាវី មកពី​ខេត្ត​កណ្តាល​​ និង យុវជន​​​មាន​លេខសម្គាល់​ B11 ឈ្មោះ ប៊ែ​ល ប៊ុន​ហ៊ាង​ មក​ពី​ភ្នំពេញ​ជាប់​លេខ ២​​៕​

ជយលាភីពី​​កម្មវិធី​នៅ​​​កម្ពុជា នឹង​ចូលរួម​ប្រកួត​បន្ត​នៅ​​ក្នុង​កម្មវិធី​ប្រកួត Freshie Girls & Boys ASEAN 2022។ សហការី