ក្រុង​បាសេឡូណា៖ នេះជា​​សួន​សាធារណៈ​ដ៏​ធំ​បំផុត​របស់ទីក្រុង​បាសេឡូណា មិនមែនជា​តំបន់​ជនបទ​នោះទេ​។​ តែហ្វូង​​ចៀម និង​ពពែ​កំពុង​​ស៊ី​ស្មៅ​យ៉ាង​ស្ងប់ស្ងាត់ ខណៈពេលដែល​អ្នក​គង្វាល​ពួកវា​ឈរ​មើល​​​ក្បែរនោះ។

ទិដ្ឋភាព​នេះ​កើតឡើង​​​ចាប់តាំងពី​ខែមេសា​មក ដោយ​សាលាក្រុងបាសេឡូណា បាន​ជួល​ចៀម និង​ពពែ​ចំនួន ២៩០ ក្បាល ដើម្បី​ស៊ី​ស្មៅ​នៅ​ឧទ្យាន​ជាតិ Collserola នៅ​ជាយក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​អេស្ប៉ាញ។​

​គោលបំណង​នៃ​គម្រោង​សាកល្បង​គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ភ្លើង​ឆេះ​ព្រៃ​ដោយ​ការ​បោសសម្អាត​ស្មៅ និង​រុក្ខជាតិ​រាយបាយ​​តាមរបៀប​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។ វា​ក៏​ជួយ​អប់រំ​អ្នកស្រុក ១,៦​ លាន​នាក់​នៃ​ទីក្រុង​កំពង់ផែ​មេ​ឌី​ទែ​រ៉ា​ណេ​អំពីរូបភាព​នៅ​ជនបទ​ផងដែរ​។​

​លោក Daniel Sanchez ដែលជា​អ្នក​គង្វាល​ម្នាក់នៃ​គម្រោង​នោះ​​បាន​និយាយថា៖ «បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​គឺ​ការអប់រំ​ប្រជាជន​ឡើងវិញ​អំពី​ជីវិត​នៅ​ជនបទ​»​។​

​កីឡាករ​វ័យ ៣៦​ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទៅក្រុងបាសេឡូណា​ ​ដើម្បី​មើល​ហ្វូង​សត្វ ហើយ​លោក​ត្រូវ​សម្រាក​នៅ​ក្នុង​​​សួន​ក្បែរ​ហ្វូង​ចៀម ​និង​ពពែ​។​

សាលាក្រុងបាសេឡូណា បាន​ជួល​ចៀម និង​ពពែ​ចំនួន​ ២៩០​ក្បាល ដើម្បី​ស៊ី​ស្មៅ​នៅ​ឧទ្យាន​ជាតិ។ AFP

ឧទ្យាន​ទំហំ ៨២០០ ហិក​តា មាន​ទំហំ​ធំ​ជាង ២២ ដង​នៃ Central Park របស់ក្រុង​ញូវយ៉ក និង ៨ ដង​ធំ​ជាងឧទ្យាន​ Bois de Boulogne ក្នុង​ទីក្រុង​ប៉ារីស​។​

​ចំណុច​ទស្សនា​នៃ​ឧទ្យាននេះ​គឺ​​ផ្តល់នូវ​ទេសភាព​ដ៏​ធំ​ទូលាយ​នៃ​ទីក្រុង​បា​សេ​ឡូ​ណា ជាមទត​ផ្លូវ​ឡើង​ភ្នំ​ដ៏ពេញ​និយម​ជាមួយ​អ្នករត់​ប្រណាំង អ្នកជិះ​កង់ និង​មនុស្ស​ចេញ​ដើរលេង​។​

​លោក Sergi Dominguez បុគ្គលិក​ថែទាំ​សួន​អាយុ ៥២​​ឆ្នាំ​បាន​និយាយ​ថា៖ «​ជា​រៀងរាល់ឆ្នាំ វាតែ​ប្រឈម​នឹង​ភ្លើង​​ឆេះ​»។​

- ''​ហានិភ័យ​ខ្ពស់​នៃ​ភ្លើង​ឆេះ​ព្រៃ​'' -

​លោក Dominguez បាន​បន្ថែមថា ចៀម និង​ពពែ ​ស្មៅ​ និង​រុក្ខជាតិ​ស្ងួត ដែល​អាច​បង្ក​ហានិភ័យ​ភ្លើង​ឆេះ ហើយ​លោក​រំពឹង​ថា ​​ហ្វូងសត្វ​ទាំង​នេះ​​នឹង​ត្រឡប់មកវិញ​នៅ​ឆ្នាំក្រោយ​។​

​គម្រោង​ ទ័ព​​ចៀម និង​ពពែ ​ស៊ី​ស្មៅ ប្រយុទ្ធ​​​ភ្លើង​ឆេះ​ព្រៃ​នេះ​នឹង​​បញ្ចប់​នៅ​ខែមិថុនា​។ ប្រសិនបើ​គម្រោង​នេះ​ជោគជ័យ អាជ្ញាធរ​អាច​នឹង​ពង្រីកការអនុវត្ត​​​ទៅ​តំបន់​បៃតង​ផ្សេងទៀត​។​

លោក Ferran Paune ដែលជា​ជីវ​វិទូ និង​អ្នកជំនាញការ​ចិញ្ចឹមសត្វ​ ដែល​ទទួលបន្ទុក​គម្រោង​នេះ បាន​និយាយថា តំបន់​នេះ​មាន​ហានិភ័យ​ខ្ពស់​នៃ​ភ្លើង​ឆេះ​ព្រៃ​។​

ចៀម និង​ពពែ​ស៊ី​ស្មៅ តាមរបៀប​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ និង​អាច​ការពារ​ភ្លើង​ឆេះព្រៃ។ AFP

លោក​បាន​បន្ថែមថា៖ «​យើង​ស្ថិតនៅក្នុង​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​។ លើសពីនេះ វា​មាន​ភាព​ចង្អៀត ដោយ​មាន​​តំបន់​​ទីក្រុង​ជាច្រើន និង​ប្រជាជន​ត្រូវ​រស់នៅ​ក្បែរតំបន់ជាប់​ ឬ​ក្នុងព្រៃ»​​។​

លោក​បន្ត​ថា៖ «​ឧទ្យាន​ធម្មជាតិ​នេះ​អាច​ឆេះ​ទាំងស្រុង​ក្នុង​រយៈពេល​ត្រឹមតែ ៨ ​ម៉ោង ដែល​អាច​បណ្តាលឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ ពោលគឺ​មនុស្ស​ត្រូវ​ជម្លៀសចេញ ឬ​រងរបួស​»។​

ជីវវិទូ Paune បាន​និយាយថា ពពែ និង​ចៀម​ហាក់ដូចជា​បាន​សម្រប​ខ្លួន «យ៉ាង​ល្អឥតខ្ចោះ» ទៅនឹង​ឧទ្យាន​ទីក្រុង​។​

​ប៉ុន្តែអ្នក​គង្វាល​ម្នាក់ Sanchez ដែល​បាន​បោះបង់​អាជីព​ជា​អ្នកបច្ចេកទេស​ភ្លើង​បំភ្លឺ​កាល​ពីមួយ​ទសវត្សរ៍​មុន​ ដើម្បី​ក្លាយជា​អ្នក​គង្វាល​សត្វ​បាន​និយាយថា​ លោក​ធុញទ្រាន់​នឹងសំឡេងរំខាននៅ​​ទីក្រុង ​និង​ការបំពុល​ដោយ​ពន្លឺភ្លើង​សិប្បនិម្មិត​​នៅពេល​យប់​។​

​លោក​បាន​និយាយថា៖ «​ខ្ញុំ​គិតថា​ខ្ញុំ​ឮសត្វ​ចៀម​ស្រែក ហើយ​បន្ទាប់មក​ទើប​ខ្ញុំ​ដឹងថា ​វា​ពិតជា​ស៊ី​រ៉ែ​ន​រថយន្ត​​សង្គ្រោះ​»។​

លោក​បន្ត​ទៀត​ថា៖ «​​ខ្ញុំ​ចង់​ស្តាប់​ហ្វូង​សត្វ តែ​បែរ​​មាន​ឧទ្ធម្ភាគចក្រ​​​មន្ទី​រ​ពេទ្យ​មក​ចុះចត​»៕​ AFP

គម្រោង​សាកល្បង​គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ភ្លើង​ឆេះ​ព្រៃ​ដោយ​ការ​បោសសម្អាត​រុក្ខជាតិ​ និង​ស្មៅក្រៀម​​។ AFP