The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ទេស​ចរណ៍​ និង​ស្ថាន​ទូត​ឥណ្ឌា ​សហការ​ប្រារព្ធ​ទិវា​កីឡា​យោ​គៈ​អន្តរ​ជាតិ​លើក​ទី៨ នៅសៀមរាប

ក្រសួង​ទេស​ចរណ៍​ និង​ស្ថាន​ទូត​ឥណ្ឌា ​សហការ​ប្រារព្ធ​ទិវា​កីឡា​យោ​គៈ​អន្តរ​ជាតិ​លើក​ទី៨ នៅសៀមរាប

Content image - Phnom Penh Post
ការប្រារព្ធទិវាកីឡាយោគៈអន្តរជាតិនៅសៀមរាប ពីថ្ងៃទី ២១ មិថុនា ។ រូបថត​ ហ្វេសប៊ុក

ក្រសួង​ទេស​ចរណ៍​ និង​ស្ថាន​ទូត​ឥណ្ឌា ​សហការ​ប្រារព្ធ​ទិវា​កីឡា​យោ​គៈ​អន្តរ​ជាតិ​លើក​ទី៨ នៅសៀមរាប

ភ្នំពេញៈ ដោយ​មាន​កិច្ច​សហ​ការ​ជាមួយ​ក្រសួង​ទេស​ចរណ៍ ក្រសួង​អប់រំ ​យុវជន និង​កីឡា និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​ ២១​ ខែមិថុនា ​បាន​ប្រារព្ធ​ទិវា​កីឡា​យោ​គៈ​អន្តរ​ជាតិ​លើក​ទី៨​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ៣០០​ នាក់​ នៅ​មុខ​ទី​លាន​ជល់​ដំរី ក្នុង​ខេត្ត​សៀម​រាប។

ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​នៅ​ម៉ោង​ ៨ ព្រឹក​ ក្រោម​ប្រធាន​បទ “យោ​គៈ​សម្រាប់​មនុស្ស​ជាតិ” ខណៈ​ដែល​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥ​ណ្ឌ​លោក Rajkumar Ranjan Singh និង​ឯក​អគ្គ​រដ្ឋទូត​ លោក​ Devyani​ Khobra​gade បាន​ធ្វើ​យោ​គៈជា​មួយ​អ្នក​ធ្វើ​យោគៈ​ជាង​ ៣​០០ ​នាក់​ទៀត​នៅ​មុខ​ទី​លាន​ជល់​ដំរី​។

លោក ​Singh ​ថ្លែង​ថា៖ “ដូច​អ្នក​បាន​ដឹង​ថា យោ​គៈ​ ជាការ​ហាត់​ផ្លូវកាយ ​ផ្លូវ​ចិត្ត និង​ផ្លូវ​វិញ្ញាណ​មាន​ប្រភព​នៅ​ប្រទេស​ឥណ្ឌា”​។

លោក​បន្ថែម​ថា ពាក្យ​យោ​គៈ​មក​ប្រភព​មកពី​ភាសា​សំស្ក្រឹត​ដែល​មាន​ន័យ​ថា ចូលរួមឬ​រួបរួម។ ពាក្យ​នេះ​តំណាង​ឲ្យ​ការ​រួម​ចិត្ត និង​កាយ​គំនិត និង​សកម្ម​ភាព ភាព​អត់ធ្មត់ និងការ​ពេញ​ចិត្ត ភាព​សុខដុម​រមនា រវាង​មនុស្ស ​និង​ធម្ម​ជាតិ ​ជា​វិធី​ដោះស្រាយ​ប្រកប​ដោយ​វិសុទ្ធ​ភាព​ចំពោះ​សុខ​ភាព និង​សុខុ​មាល​ភាព​។

លោក​បន្ត​ថា៖ «សំខាន់​ជាង​នេះ យោ​គៈ​ផ្ស​ព្វ​ផ្សាយ​សារ​នៃ​សន្តិភាព​ក្នុង​ពិភព​លោក។ សារ​នេះ​ស្រប​ជា​មួយ​គោល​ការណ៍​នៃ​ឃ្លា Vasudhaiva Kutumbakam  ជា​ភាសា​ឥ​ណ្ឌាមាន​ន័យ​ថា “ពិភព​លោក​ជា​គ្រួសារ​តែ​មួយ”​»។

បន្ទាប់​ពី​ចាប់​កំណើត​ដំបូង​នៅ​មហា​សន្តិ​បាត​អង្គការ​សហ​ប្រជា​ជាតិ​ឆ្នាំ២០១៤ទិវា​កីឡា​យោ​គៈ​អន្តរ​ជាតិ ត្រូវបាន​ប្រារព្ធ​ថ្ងៃទី​ ២០​ ប្រចាំឆ្នាំ។ កាល​បរិច្ឆេទ​នេះ​ត្រូវ​បាន​កំណត់ដោ​យ​នាយក​រដ្ឋមន្ត្រី​ឥ​ណ្ឌ​លោក ​ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី។

លោក Singh បញ្ជាក់​ថា៖ “ចាប់​ពី​ពេល​នោះម​ក ប្រពៃ​ណី​ឥ​ណ្ឌាក្លាយ​ជា​របស់​មនុស្ស​ជាតិ ។ប្រពៃ​ណី​នេះ​ត្រូវ​បាន​បដិ​បត្តិ​អស់​ពីដួង​ចិត្ត​ដោយ​មនុស្ស​រាប់​លាន​ទូទាំង​ពិភព​លោក។

ក្រសួង​ទេសច​រណ៍​លើក​ឡើងថា​ ព្រឹត្តិការ​ណ៍​នេះ​មាន​គោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ល្អ​ក្នុងការ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​រវាង​កម្ពុជា និង​ឥ​ណ្ឌា ​ខណៈ​ដែល​ប្រទេស​ទាំង​២​ប្រារព្ធ​ខួប​លើក​ទី៧០នៃ​ការ​បង្កើត​ទំនាក់​ទំនង​
ការ​ទូត​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា យុ​ទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ សម្រេច​បាន​ជិត ៩៥ ​ភាគរយ​ធៀប​នឹង​ប្រជា​ជន​សរុប​ ១៦ លា​ន​នាក់ ធ្វើ​ឲ្យរាជរដ្ឋាភិ​បាល​បើក​ប្រទេស​ឡើង​វិញ ​សម្រាប់​អ្នក​ធ្វើដំ​ណើរ​ចាក់​វ៉ា​ក់រួច​ដោយ​មិន​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​ច​ត្តា​ឡី​ស័កចាប់​ថ្ងៃទី​ ១៥​ ខែ វិច្ឆិកា ឆ្នាំ ​២០២១។

ព្រឹត្តិការ​ណ៍​នេះ​ក៏​នឹង​បញ្ជ្រាប​ការយល់ដឹង​ជាសាធា​រណៈអំពី​សារៈសំខាន់​នៃ​ការធ្វើ​យោ​គៈ ទៀងទា​ត់​ដែល​អាច​នាំ​ឲ្យ​សុខ​ភាព​ផ្លូវចិត្ត ផ្លូវ​កាយ និង​បញ្ញា​ប្រ​សើរ។

ទិវា​កីឡា​យោ​គៈ​អន្តរជាតិ​ក៏​នឹង​ត្រូវបាន​ប្រារព្ធ​ថ្ងៃទី២៣ ខែមិថុនា ម៉ោង៧ព្រឹក ​ក្នុង​បរិវេណ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡា​ពិកនៅ​ភ្នំពេញ​៕

អត្ថបទគួរចាប់អារម្មណ៍