ភ្នំពេញៈ លោ​ក​ សា​ត​ ឌិ​ច ​ជាអ្ន​ក​និព​ន្ធ​ម្នាក់​ដែ​លស្វិ​តស្វា​ញ​ក្នុង​កា​រចូលរួម​ប្រកួ​ត​ប្រជែ​ងពា​ន​​រ​ង្វាន់​ជាច្រើ​ន​ ​ហើ​យទ​ទួ​ល​បា​នជ​យ​លា​ភី​​ជាប​ន្ត​ប​ន្ទា​ប់​ ​ដែ​លក្នុ​ង​នោះ​​ឆ្នាំ​ ២​០​១៤ លោកដ​ណ្ដើ​មបា​ន​​ជយ​លា​ភីលេ​ខ​ ២ ​ផ្នែ​កកំ​ណា​ព្យក្រោ​មចំ​ណ​ង​​ជើ​ងថា ​«​រួម​គ្នា​ប្រឆាំ​ង​អំពើ​ពុ​ករ​លួ​យ​»​ ដែល​រៀប​ចំ​ដោ​យអ​ង្គកា​រត​ម្លា​ភាព​ក​ម្ពុ​ជា​។ ​

​ឆ្នាំ២​០​១​៤ ដ​ដែ​លនោះ​​ដែរ​ ​លោ​កទ​ទួ​លបា​នជ​យ​លាភី​កិ​ត្តិ​យស​ផ្នែក​កំណាព្យ​ក្រោម​ចំ​ណង​ជើង​ថា​«​យុវ​ជន​កូ​នក​សិ​ករ​» ​ពា​នរង្វា​ន់លោ​ក​ ហ៊ែ​ល ​ស៊ុំ​ផា ​រៀប​ចំ​ដោ​យ​ក្រសួ​ងវ​ប្ប​ធម៌​​ និ​ង​វិចិ​ត្រ​សិល្បៈ​​និង​នៅ​ឆ្នាំនោះ​ដែ​រ​​ ​លោ​កក៏​​​ទទួ​លបា​​ន​ជយ​លា​ភីកិ​ត្តិ​យ​ស​ រឿ​ងប្រ​លោ​ម​លោ​ក ​«​ឈាម​យុ​វ​ជ​ន​» ​ពា​ន​រ​ង្វា​ន់លោ​ក​ ហ៊ែល ​ស៊ុំ​ផា​ រៀ​ប​ចំ​ដោយ​ក្រ​សួង​វ​ប្ប​ធម៌​និ​ងវិ​ចិ​ត្រ​សិល្បៈ​។​

ក្នុង​​​ឆ្នាំ២​០​១​៦ លោក សាត ឌិច ក៏ទទួល​បាន​ជ​យ​លា​ភីកិ​ត្តិ​​យស​ផ្នែក​កំ​ណាព្យ​ ​«តំ​ណ​ក់ឈា​ម​មាស​»​ក្នុង​ក​ម្ម​វិធី​ «​ខ្ញុំ​ជាយុ​វ​​ជន​គំ​រូក​ម្ពុ​ជា»​ដែ​ល​​រៀប​ចំដោ​យលោ​ក​នាយ​ករ​ដ្ឋ​ម​ន្រ្តី​ ហ៊ុន សែន រីឯ​​ក្នុ​ងឆ្នាំ​២​០១​៧ ​ទទួល​បា​នជ​យលា​ភី​កិត្តិ​យ​ស ​រឿ​ងខ្លី ​«​ម៉ែខ្ញុំ​ឆ្កួ​ត​» ​ពាន​រ​ង្វា​ន់លោ​ក ​ហ​ង្ស ​ធុ​ន​ហាក់​ រៀ​ប​ចំដោ​យ​ក្រសួ​ងវ​ប្ប​ធម៌​ ​និ​ង​វិចិ​ត្រ​សិល្បៈ​។​ ​

ឆ្នាំ២​០​១​៧​ ដដែល​ក៏ទទួលបា​ន​ជយ​​លា​ភីលេ​ខ​៣ផ្នែ​ក​កំណា​ព្យ​ ​គ្រូបង្រៀ​ន​ជា​វិ​ស្វ​ករ​ព្រលឹង​នៃយុ​វ​ជនជំ​​នាន់​ក្រោយ​ពានរ​ង្វា​ន់ស​ម្តេ​ចស​ង្ឃ​រាជ​ ​ជួ​ន ​ណា​ត ​ពី​លោក​​​ ហ៊ុន សែន។

លោក សាត ឌិច បា​ន​ឱ្យដឹង​ទៀ​តថា​ ​ឆ្នាំ២០​១​៨ ​លោ​ក​ទទួ​លបា​ន​ជ​យលា​ភីកិ​ត្តិ​យស​ផ្នែ​កកំ​ណាព្យ​ ​«ម្ល​ប់​ត្រជា​ក់»​ ​ពាន​រ​ង្វាន់​កំ​ណាព្យ​ខ្មែ​រ ​រៀ​បចំ​ដោយ​ប​ណ្ណាល័​យប​ញ្ញវន្ត​ ​និង​ក្នុ​ង​ឆ្នាំ២​០​១៩​ លោ​ក​ទ​ទួ​លបា​ន​​​ជយលា​ភី​លេ​ខ​១ ​រឿ​ង​កុមា​រ​ «ម៉​ម៉​​បា​ត់​សៀវ​​ភៅ» ពា​ន​រង្វា​ន់​រឿង​កុ​មា​រ​ ​រៀប​ចំ​ដោយ​អ​ង្គ​ការ ​អេ​ដ ​អេ​ អា​ក់ស្យុ​ង​។​

​តើមា​ន​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យស្នា​ដៃ​មាន​ទ​ម្ងន់​?​ ​លោក​សា​ត ​ឌិ​ច ​បា​នថ្លែ​ង​ប្រាប់​ឱ្យដឹ​ង​ថា​ ​៖​ «​ចំ​ពោះចំ​ណុ​ចនេះ​ ​ខ្ញុំ​សុំ​លើក​តែ​ការ​ស​រ​សេរ​រឿ​ង​ខ្លី ​កំ​ណាព្យ​ ​និ​ងរឿ​ង​កុមា​រ​ប៉ុណ្ណោះ​។​ ​កា​រ​សរ​សេ​ររឿ​ងខ្លី​៖​ ​ផ្តោត​សំខា​ន់ទៅ​លើ​ធាតុ​ទាំ​ង​៣ ​អ​ត្ថរូ​ប​ អ​ត្ថ​ន័​យ ​អ​ត្ថរ​ស​»​ និ​ង​ការ​ប្រើ​ប្រាស់​ពា​ក្យពេ​ច​ន៍ខ្លី​ខ្លឹ​ម ​មុ​តស្រួ​ច​ និ​ង​បង្ក​ប់​ទស្ស​ន​វិជ្ជា​»​។ ​

​អ្នក​និ​ព​ន្ធ​វ័យ​ក្មេ​ងរូ​ប​នេះ ​បា​ន​ស្នា​ដៃត្រូ​វ​តែ​ឆ្លុះ​ពីស​ង្គ​ម ​ហើ​យ​មាន​ត​ម្លៃស​ក​លដោ​យ​លោ​កថា​ ​កំ​ណាព្យ​គឺ​ ខ្លី​ខ្លឹ​ម ​ពី​រោះ​រណ្តំ​ ​បង្ក​ប់​គំនិ​តអ​ប់​រំ​សក​ល ​ដោ​យចេះ​ប្រៀ​ប​ធៀប​ ​មិន​និ​យាយ​ចំ​ៗពេ​ក​។​ មួ​យ​ទៀ​ត​ ​ចៀស​វា​ង​ការ​ស​រ​សេរ​ប្រា​ស​ចា​ក​ក្បួន​និង​កា​រ​ស​រសេ​រ​ប្រាស​ចា​កពី​កា​រ​ពិត​នៃ​ស​ង្គ​ម​។

​ចំ​ណែ​ក​រឿ​ង​ទាក់​ទ​ងនឹង​កុមារវិញ លោក សាត ​ឌិ​ច បាន​ប្រាប់ថា កា​រ​សរ​សេ​រ​ត្រូវ​ការប្រើ​ប្រា​ស់ពា​ក្យពេច​ន៍​ខ្លី ងា​យយ​ល់​ ងា​យ​អា​ន​ កំ​​ប្លុក​​កំប្លែ​ង​ ​និង​អ​ប់រំ​ដ​ល់កុ​មា​រ។​ ​

​លោក​ថា​ ​៖ ​«​បច្ចុ​ប្ប​ន្ន​នេះ​ ខ្ញុំ​ងាក​ម​កស​រ​សេរ​រឿង​កុ​មា​រច្រើ​ន​ជាង​គេ​ ដោ​យ​យល់​ថា​ ​ការ​អ​ប់​រំចា​ប់​​ផ្តើម​ពី​កុ​មារ​ ​បើ​កុមា​រ​មាន​គ្រឹះ​ ​នោះធំ​​ឡើ​ងក៏​ស្រួ​ល​ដែ​រ​។ ​ដូ​ច្នេះ ខ្ញុំ​ចង់​ស​រ​សេរ​រឿ​ងកុ​មារ​ឱ្យ​បា​ន​ច្រើ​ន ​និ​ងផ្ត​ល់​គំនិ​ត​អប់​រំ​តាម​រ​យៈសៀ​វ​ភៅទាំ​ង​នោះ»​។​

​ចំពោះ​អ្ន​កនិ​ព​ន្ធ​ដែ​ល​​ចង់​ដណ្ដើ​ម​ជ​យលា​​ភី​ ​លោក​សាត​ ​ឌិ​ច ​បា​ន​ផ្ដល់​ជា​យោប​ល់​ថា ​ទម្រាំ​តែ​បាន​ជ​យលា​ភី​ ​ម្នា​ក់​ៗសុ​​​ទ្ធ​តែឆ្ល​ង​កាត់​កា​រ​បរា​ជ័​យរា​ប់​មិន​អ​ស់​។ ​បើតាំង​ចិ​​ត្តមោះ​មុ​ត​ ​ទោះ​បរា​ជ័​យប៉ុ​ន្មា​នដ​ង ក៏​អ​ត់រា​ថ​យដែ​រ​។​ ក្នុង​សម​រ​ភូមិ​ទឹ​កខ្មៅ​ ​ទា​​ម​ទារ​ការ​អ​ត់ធ្ម​ត់​និង​ការ​តាំង​ចិត្ត​ខ្ព​ស់ក្នុ​ង​នាម​ជាអ្ន​ក​ស្រ​ឡាញ់​អ​ក្សរ​សា​ស្ត្រជា​តិ​។​

សូ​ម​បញ្ជា​ក់ផ​ង​ដែរ​ថា ​លោ​ក​ ​សាត ឌិច មានស្រុ​ក​កំណើត​នៅ​​ក្រុង​កែ​ប ​ខេ​ត្តកែ​ប ​​ក្រោយ​ពី​លោ​កប​ញ្ច​ប់ថ្នា​ក់​វិទ្យា​ល័​យ ​នៅ​ឆ្នាំ​២​០១​២ ​លោក​បាន​ប្រឡង​ជា​ប់ជា​គ​រុ​សិស្ស​នៅម​ជ្ឈម​​ណ្ឌល​គ​រុ​កោស​ល្យភូ​មិ​ភាគ​ខេ​ត្តតា​កែ​វ។​ ​ក្នុង​ឆ្នាំ​២០​១​២​ ដ​ដែ​ល ​លោ​កបា​ន​បន្ត​កា​រ​សិក្សា​ថ្នា​ក់ប​រិ​ញ្ញាប​ត្រ​អក្ស​រសា​ស្ត្រ​ខ្មែរ​ ​នៅសា​កល​វិ​ទ្យា​ល័យ​អ​ង្គរ​ខេ​ម​រា ​និ​ង​បាន​ប​ញ្ច​ប់​ដោយ​ជោ​គ​ជ័​យ​។ ​

បន្ទាប់​ពីទ​ទួល​បានប​រិ​ញ្ញាប​ត្រ ​លោ​កក៏​ប​ន្ត​សិក្សា​ថ្នា​ក់​ប​រិញ្ញា​ប​ត្រជា​ន់​ខ្ពស់​នៅ​សាក​ល​វិទ្យា​ល័​យ​​ភូមិ​ន្ទ​ភ្នំពេ​ញ​ ហើ​យ​ប​ញ្ចប់​បរិ​ញ្ញា​ប​ត្រ​ជាន់​ខ្ព​ស់​អក្ស​រសា​ស្ត្រ​ខ្មែ​រក្នុ​ង​ឆ្នាំ២០១៩។ ​

​ក្រៅ​ពី​នោះ ​លោ​កសា​ត​ ឌិ​ច​ ​ក៏បា​នប​ញ្ច​ប់​វគ្គ​និ​ពន្ធ​រឿ​ង​ខ្លី ​នៅ​ស​មាគ​ម​អ្នក​និ​ព​ន្ធខ្មែ​រ​ផ​ង​ដែរ​។​ ប​ច្ចុ​ប្បន្ន​ ​លោក​កំ​ពុង​សិ​​​ក្សា​ជំនា​ញ​ ​«ឯ​កទេ​ស​វិ​ជ្ជាជី​វៈ​នា​យ​កសា​លា​»​ ​នៅវិ​ទ្យា​ស្ថាន​ជា​តិអ​ប់​រំ ​ក្រោ​ម​ការ​ឧ​ប​ត្ថ​ម្ភពី​អ្ន​កឧ​ក​ញ៉ា ​​វេជ្ជ​​បណ្ឌិ​ត​ គួ​ច​ ​ម៉េ​ង។​ ​

ពា​ក់​ព័​ន្ធ​​ពី​ប្រវ​ត្តិ​កា​​រងា​​ររ​បស់​លោ​ក​វិញ​ ​ ក្នុ​​​ង​ឆ្នាំ២​០១​២​ដល់​ឆ្នាំ​២​០១​៦​ ជា​គ្រូ​ភាសា​អ​ង់គ្លេ​ស​ស្ម័គ្រ​ចិ​ត្ត​នៅ​អង្គ​កា​រ​ព្រះ​ពុទ្ធ​សា​ស​នាដើ​ម្បី​អ​ភិ​វឌ្ឍ​ន៍​ជី​វិ​ត។​ ​ក្រៅពី​កា​រ​បំពេ​ញ​​ការ​ងា​រ​ជា​គ្រូ​ប​ង្រៀន​ស្ម័​គ្រ​​ចិត្ត​​ នៅ​ឆ្នាំ​២០១៦ ដល់២០១៧ ជា​គ្រូប​​ង្រៀ​​​ន​នៅ​សា​លាអ​ន្ត​រជា​តិ​កែ​ប។​ ដោយ​សេ​ច​ក្ដី​ព្យាយា​ម​ ​និង​កា​រ​បំពេ​ញកា​រ​ងារ​បា​​នល្អ​ប្រ​សើ​រ​ផង​នោះ​ ​ឆ្នាំ២​០​១​៧ ​ដ​ល់​២​០២​១​ លោ​កបា​ន​ធ្វើ​​ជាប្រធា​ន​អ​ង្គកា​រ​ព្រះពុ​ទ្ធ​សាស​នា​ ​ដើ​ម្បី​​អភិ​វ​ឌ្ឍន៍​ជី​វិ​ត​។​

​ក្រៅ​ពី​ការ​ងា​រនៅ​គ្រឹះ​ស្ថា​ន​អ​ប់រំ​ឯកជ​ន​​ ​ពីឆ្នាំ​២​០១៤ ដល់​២​០២​២​ លោ​កក៏​ជាជាគ្រូ​ប​ង្រៀ​ននៅ​វិ​ទ្យាល័​យ​ប៊ុន​ ​រ៉ានី​ ​ហ៊ុ​ន ​សែ​ន​ ច​រិ​យា​វ​ង្ស ដែ​ល​បច្ចុ​ប្ប​ន្ន​ លោក​ជា​អ្ន​កនិ​ពន្ធ​និ​ង​ស្រាវ​ជ្រា​វ​នៅគ្រឹះ​ស្ថា​នបោះ​ពុ​​ម្ពនៃ​សាក​ល​វិ​ទ្យា​ល័​យ ​ម៉េ​ង​លី ​ជេ​.​ ​គួ​ច ​​​។ ​

​គួ​រ​រំឭក​ដែ​រ​ថា​ ឆ្នាំ​២០​១​៧​ លោ​ក​ សា​ត​ ឌិ​ច​ ​ទទួ​​ល​បា​ន​មេ​ដាយ​មា​ស​ការ​ងា​រ​ល្អ​ ពី​លោ​ក​ ហ​ង់​ជួ​ន​ណារ៉ុ​ន​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួងអ​ប់​រំ​ ​យុ​វ​ជន​ ​និ​ង​កីឡា។ ដោយសារម​មា​ញឹក​ការងា​រច្រើ​ន​ លោ​ក​មិន​មា​នបំ​ណង​ចូល​រួ​ម​ប្រកួ​តប្រ​ជែ​ងដ​ណ្ដើ​មពា​ន​រ​​​ង្វាន់​ណា​មួយ​​ប​ន្ត​ទៀ​​តនោះ​ទេ​៕