ពោ​ធិ៍សាត់៖ «​បើ​ដីណា​មាន​ដើមត្នោត ដី​នោះជា​ដី​ខ្មែរ​» នេះគឺ​ជាពាក្យ ១ ឃ្លា ដែល​​ប្រជាជន​ខ្មែ​រ​​តែ​ង​និយា​យត​ៗគ្នា​រ​ហូត​មក​។ ការ​​និ​យាយ​​បែប​នេះ​ពុំ​មែ​នជា​ ពាក្យ​និ​យាយ​លេ​ង​សើច​​ឬ​និ​យា​យ​ចោ​ល​នោះ​ទេ ​ដ្បិ​ត​អី​​ដើម​ត្នោ​ត​ គឺ​ជា​និមិ​ត្ត​​រូ​ប ១ ​នៃ​​ព្រះ​​រាជា​ណា​ច​ក្រ​​ក​ម្ពុ​ជា ​ដែ​ល​ប្រជាជន​ខ្មែរយ​កម​ក​ស​ម្គាល់​នូ​វ​ទឹក​ដីរ​ប​ស់ខ្លួ​ន​​តាំ​ងពី​បុ​រាណកាលរហូ​តម​ក​ដល់​ប​ច្ចុប្ប​ន្ន​។​

​ក្រៅ​តែ​ពី​​តំណា​ងអ​ត្ត​ស​ញ្ញា​ណ​ជា​តិ ​និ​ង​ជា​ដួង​ព្រ​លឹង​ជា​តិ​ខ្មែរ​​ដើម​ត្នោតជារុក្ខជាតិ ដែ​ល​ផ្តល់​នូ​វ​គុណសម្ប​​​ត្តិច្រើនអនេក ​ដល់ប្រ​ជា​ជ​នខ្មែ​រ​រា​ប់​តាំ​ង​ពី​ដើម​​ស្លឹក​ ផ្លែ។​ផ្លែត្នោត​ខ្ចី​គេ​អាច​ប​រិភោ​គ​សា​ច់​រ​បស់​​វា​គេអា​ច​យ​ក​ទៅធ្វើ​ជា​ប​ង្អែ​ម ​និ​ង​ធ្វើ​ជាមុ​ខ​ម្ហូ​ប​បា​ន​ជា​ច្រើន​មុ​ខទៀ​ត​​ខ​ណៈ​ស្លឹ​កត្នោ​ត​​គេ​អា​ចយក​ទៅប្រ​ក់​ដំ​​បូ​​ល​​​ផ្ទះ ​ត្បា​ញធ្វើ​ជា​សម្ភា​រ​ប្រើ​ប្រាស់​មួ​យចំនួ​ន ​រួម​មា​ន​​មួ​ក ​ក​ន្ដ្រ​ក​ ក​ន្ទេ​ល ​និ​ងថែ​ម​ទាំង​អា​ចយ​ក​ទៅ​ធ្វើជា​វ​ត្ថុ​អ​នុស្សា​វ​រី​យ៍​ស្រស់​ស្អា​ត​​​បាន​ជាច្រើ​ន​ប្រភេទផង​ដែ​រ​​។ ​

​ម​ក​ទ​ល់​បច្ចុ​ប្ប​ន្ន​នេះ ​មួ​យផ្នែ​ក​ធំ​នៃ​ដើម​ត្នោ​ត​​គេអា​ច​ច្នៃ​វា​​ទៅ​ជា​ស​ម្ភារ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ ​និ​ង​មាន​សិ​ប្ប​ក​រ​ខ្លះ​​​ព​ង្រីក​កា​រកែ​ច្នៃ​ទៅ​ជាសិ​ប្ប​ក​ម្មដែ​​លអា​ច​ប​ង្កើ​តឱ​កា​សកា​រ​ងា​​រ​ជា​ច្រើ​ន​កន្លែ​ង​ ស​ម្រាប់​ប្រ​ជា​សហ​គ​ម​ន៍​ដែល​រ​ស់​នៅ​ក្នុង​តំ​ប​ន់​រ​បស់​ខ្លួ​ន​ផង​ដែ​រ។​

​លោ​ក ​​សាន​ ពៅ​​​​ជា​ម្ចា​ស់​​​សិ​ប្បក​ម្ម​កែច្នៃ​ដើ​ម​ត្នោ​តចា​ស់​ៗមួ​យ​រូ​ប ​​ដែ​ល​ត្រូ​វ​បា​ន​គេកា​ប់​ចោ​ល​ធ្វើ​​ជា​ស​ម្ភា​រ​ប្រើ​ប្រា​ស់​ទៅជា​វ​ត្ថុអ​នុ​ស្សា​វ​រីយ៍​​ស​ម្ភារ​ផ្ទះ​បា​យ​ គ្រឿ​ង​សង្ហា​រិម​​គ្រឿ​ងតាំ​ង​ល​ម្អ​ស្អាត​ៗ​ជា​ច្រើ​នមុ​ខ​​និង​ជា​សិប្ប​ក​ម្ម១​​ដែ​ល​ផ្ដល់​ឱកា​​សកា​រងា​រ​ជូ​ន​ប្រ​ជាជ​ន​ក្នុ​ងតំ​ប​ន់ ​ចា​ស់​ជរា​​និ​ងពិ​សេ​ស​ជ​នមា​នពិ​កា​រ​ភាព​ជា​ច្រើ​ន​។​

​ស្ថិត​ក្នុ​ង​ភូ​មិ​បឹង​ឈូ​ក ​ឃុំ​បត់​ក​ណ្ដាល​​ស្រុក​បា​កា​ន​​ខេត្ត​ពោ​ធិ៍​សា​ត់ ​លោ​ក​ សា​ន​​ពៅ ​ដែ​ល​ជា​ម្ចាស់​អា​ជី​វ​ក​ម្មខា​ង​លើ​​បា​ន​រៀប​​រាប់​ពី​កា​រ​ចា​ប់​ផ្តើម​អា​ជី​វក​ម្ម​រ​ប​ស់​​ខ្លួន រ​ហូត​ប​ន្ត​ម​កមា​ន​លទ្ធ​ភា​ព​ផ្តល់​ឱ​កា​សកា​រ​ងារ​ដ​ល់​​​ប្រជា​ជ​ន​ប្រ​មា​ណ ​៦​០​នាក់​។​

​លោក​​​ប្រា​​ប់ដូ​ច្នេះ​ថា​៖​«​ដោយ​សា​រ​តែ​ខ្ញុំជា​កូន​កសិ​ក​រ​ក្រី​ក្រ​​ហើ​យ​ឃើញ​ដើ​មត្នោ​ត​ត្រូ​វ​បា​​នគេ​កា​ប់ចោ​​​ល​ច្រើ​ន​​ខ្ញុំបា​ន​ចា​ប់​ផ្ដើម​អា​ជី​វក​ម្ម​នេះ​ឡើង​ដោ​យយ​ក​វាម​ក​ច្នៃ​​ជាស្លា​បព្រា​​និ​ងគ្រឿ​ងប្រើប្រាស់​​តូ​ចៗផ្សេ​ង​ៗទៀ​ត​​ដ​ល់​តែ​មា​ន​​ការ​ចា​ប់​អារ​ម្ម​​ណ៍​​ខ្ញុំក៏​បា​ន​ព​ង្រី​ក​ជា​អា​ជីវ​​កម្ម​ជា​ប​ន្ត​បន្ទា​ប់​​»។​

​លោក​​សា​ន ​ពៅ​​បា​​នប​ន្តថា​ ប​ច្ចុប្ប​ន្ន​នេះ ​សិប្បក​ម្មរ​បស់​លោក​អា​ចផ​លិ​តបា​​នគ្រឿ​ងប្រ​ដា​ប់ប្រើប្រាស់​ផ្សេ​ងៗ​ដ​ល់​​ទៅ​រាប់​ពា​ន់មុ​ខ​និ​ង​អា​ចប​ត់​បែន​តាម​ការ​កុ​ម្ម៉ង់​រ​ប​ស់អ​តិ​ថិជ​ន​​ហើយ​ស​ម្ភា​រ​ដែល​ពេ​ញនិ​យម​ជា​ងគេ​​គឺប្រ​ភេ​ទ​សម្ភា​រ​ផ្ទះ​បា​យដូ​ច​ជា ​ចា​ន ស្លាបព្រា ចង្កឹះ វែក កែវ ដែ​លភា​គ​ច្រើន​ខាង​ហា​ង ក៏ដូ​ច​ជាភោ​ជ​នី​យ​ដ្ឋាន​​គេ​ត្រូ​វ​ការ​ច្រើ​ន​។​

ដោ​យ​ឡែក​​ជុំ​វិ​ញ​ការ​ប​ង្កើត​ឱ​កាស​កា​រងា​រ​ លោ​ក​ សា​ន​​ពៅ បាន​ឱ្យដឹងថា​​សិប្ប​កម្ម​រប​ស់​លោក​មា​​ន ​បុ​គ្គលិ​ក​ចេ​ញ​ចូ​ល​ៗ ​ច​ន្លោះ​ពី ​៤០ ទៅ ៦០​នា​ក់ជា​ប្រ​ចាំ​។​

​លោក​បញ្ជា​ក់ថា​៖​ «បុ​គ្គលិ​ក​យើង​​មាន​​មនុស្ស​ចា​ស់ខ្លះ​​និ​ងពិ​កា​រ​ខ្លះ​​ ស​ម្រា​ប់បុ​គ្គ​លិ​កពិ​កា​រ ​មាន​ពិ​កា​រង​​ងឹតភ្នែក២នាក់​​ពិ​ការ​ជើ​ង និ​ង​មា​ន​ម​នុ​ស្សចា​ស់អាយុពី​​ ៦​០ឆ្នាំ ៧០ឆ្នាំ​​និយា​យ​រួម​ម​នុស្ស​ចាស់​មា​ន​ច្រើន​ គឺ​គា​ត់ជ​​រាតែម្ដ​ង​ គា​ត់​ពិ​បាក​ធ្វើ​ការ​ជា​ង​ជន​ពិកា​រ​ទៅ​ទៀ​ត ​ប៉ុន្តែ​​ប្រ​សិ​នបើ​យើ​ង​មិន​ផ្ដ​ល់កា​​រ​ងា​រឱ្យ​គា​ត់​​គឺពួ​ក​គា​ត់មិ​ន​មា​ន​អីហូ​ប​ទេ​»​។​

ដោ​យ​សារ​តែបំណ​ង​ច​ង់ជួ​យ​ដល់​ម​នុ​ស្សគ្មា​​នទី​ពឹង​​ម្ចាស់សិ​ប្ប​កម្ម​រូ​បនេះ​​និ​យា​យថា​លោ​កសុ​ខ​ចិ​ត្ត​ពិបា​កតែ​ម្នា​ក់​ឯង​ដោ​យមិ​ន​ព្រម​ទ​ទួល​កា​​រវិ​យោ​គពី​អ្ន​កដ​ទៃ​ឡើ​យ​។

​លោ​ក​សាន ពៅបញ្ជាក់ថា៖ «សិប្បកម្ម​នេះប្រសិន​បើ​ខ្ញុំ​ព្រម​ឱ្យ​គេ​ដាក់​ទុន​គេ​នឹង​ដាក់​រាប់​រយ​លា​ន​ប៉ុន្តែ​ខ្ញុំ​គិត​ថា​បើ​គេ​គិត​តែ​លុយ​១មុខ​វា​មិន​កើត​ទេ​រឿង​លុយ​វា​អាច​រក​បាន​ទេ​តែ​រឿង​គុណធម៌​វា​មិន​ងា​យ​រក​ទេរឿង​ហ្នឹង​ហើយ​បាន​ខ្ញុំ​មិន​ព្រម​ឱ្យ​គេ​ចូល​ទុន​សុខ​ចិត្ត​ពិបាក​តែ​ម្នាក់​ឯង​ជួយ​មនុស្ស​ពិការ​ចាស់​ជរា ខ្វិន​ដៃ​ខ្វិន​ជើង​ដែល​គ្មាន​ទីពឹង សូម្បី​តែ​ស្ថិត​ក្នុង​​ពេល​លំ​បា​កខ្លាំ​ង​គឹពេ​ល​កូ​វី​ដ​១​៩វា​យ​លុ​ក​ក៏ដោ​យ​»​។

​យ៉ា​ងណា​ក្រោ​យ​ភ្លៀង​ មេឃ​ចា​ប់​ផ្តើ​ម​ស្រឡះ​ឡើង​វិ​ញ​ ប​ច្ចុប្ប​ន្នលោ​ក​ សា​​ន​​ពៅ​ បា​ន​ឱ្យ​ដឹង​​ថាអា​ជី​វក​ម្ម​រ​បស់លោក​​កំពុ​ងមា​ន​កា​រគាំ​ទ្រ​ខ្លាំ​ង និង​អា​ច​ទា​ញ​ចំណូ​លបា​ន​ខ្ពស់​ផ​ង​ដែ​រ​។

​លោ​ក​ សា​ន​ ពៅ​​បន្ត​​ថ្លែង​ថា៖ «ស​ម្រា​ប់ទី​ផ្សា​រប​ច្ចុប្ប​ន្ន​​សម្ភា​រ​ធ្វើ​ពី​ត្នោត​​គឺមា​នកា​រ​គាំ​ទ្រ​ខ្លាំ​ងពី​សំ​ណា​ក់ប​ង​ប្អូ​ន​អ​តិ​ថិ​ជន​​ដែ​ល​ពេល​ខ្លះ​យើង​ផ្គ​ត់ផ្គ​ង់​ស្ទើ​រមិ​ន​ទា​ន់ ​មា​នទាំ​ងខា​ង​ភោ​ជនី​យដ្ឋា​ន​ ខា​ងអា​ជី​វក​រយ​ក​ទៅល​ក់​បន្ត​​និង​ផ្សា​រ​ទំ​នើ​បជា​ដើ​ម»​។​​

​សម្រាប់​ចំ​ណូ​លលោ​ក​បញ្ជា​ក់​ថា ​សិ​ប្ប​កម្ម​រ​ប​ស់​លោក​អាច​រក​ចំណូល​បាន​ចន្លោះ​ពី៥០ ទៅ​ ៦០​លា​ន​​រៀល​​​ក្នុ​ង​១​ខែ​។​

បន្ថែម​ពី​លើ​នេះ ​លោក​​សា​ន ​ពៅ​ បានប​ញ្ជា​ក់​អំពី​កា​រ​​ច្នៃវ​ត្ថុ​​ធាតុ​​ដើម​ថា ​លោ​កយ​ក​តែដើ​ម​ត្នោត​ណា​​ដែ​ល​ចាស់​ៗ​លែ​ងឱ្យ​ផ​ល​ ឬ​ត្រូវ​បាន​គេ​កា​ប់ចោ​ល​​ប៉ុណ្ណោះ​មក​ផ​លិត​​ដែល​ជា​ទូ​ទៅលោ​ក​បា​នទិ​ញ​ម​ក​ក្នុ​ង​ត​ម្លៃពី​​១​៥​០០​០​ទៅ​​២០០០០រៀ​ល​ ក្នុ​ង១​ដើ​ម​ដើម្បី​យ​កម​ក​ច្នៃ​ជាស​ម្ភា​រល​ក់​។​

គួ​រ​ប​ញ្ជាក់ថា​​អាជី​វ​កម្ម​ដែ​ល​បាន​ប​ង្កើត​ឡើង​តាំ​ងពី​ឆ្នាំ​២០០៤ មកនេះជាជ​ម្រក​នៃ​ជន​ចាស់​ជ​រា ​និង​ជ​ន​ពិកា​រ​ជាច្រើ​ន​ស្នា​ក់​នៅ​​ព្រម​ទាំ​ងទ​ទួ​លបា​ន​កម្រៃសម​រម្យ​ផងដែរ ពី​ការ​កែច្នៃ​ដើ​ម​ត្នោ​ត​​៕