ភ្នំពេញៈ ស្ថាន​ទូ​ត​ជប៉ុ​ន​ប្រ​ចាំ​កម្ពុ​ជា​ ​នឹង​រៀប​ចំ​ការប្រ​គំ​ត​​ន្ត្រីអូ​​ខេស្ត្រា​ (​Orchestra) ​រ​យៈ​ពេល​ ​៣​ថ្ងៃ ​នៅ​មជ្ឈ​​​​ម​​​ណ្ឌ​ល​​សហ​ប្រ​តិប​ត្តិ​កា​រ​ក​ម្ពុ​ជា-​ជ​​ប៉ុ​ន (CJCC) ចា​ប់​ពី​ថ្ងៃទី​១៥​ ​​ដល់​ថ្ងៃ​ទី១​៧​ ​ខែក​ញ្ញា ​ឆ្នាំ​២០​២៣ ​ដើម្បី​អ​​បអ​​រខួ​​​ប​អ​នុស្សា​វ​រី​យ៍​លើ​ក​ទី​៧​០​ ​នៃ​មិត្ត​ភា​ព​កម្ពុ​​ជា​-​ជ​ប៉ុ​ន​។​​​

បើ​យោ​ង​តា​ម​លិ​​ខិ​​ត​អញ្ជើ​​ញ​ជូន​​ដល់​អ្ន​​កសា​រ​ព័​ត៌​មាន ​រ​ប​​ស់​ស្ថាន​ទូ​តជ​ប៉ុន​ប្រ​​ចាំក​ម្ពុ​ជា​កាល​​ថ្ងៃទី​១​១ ​ខែ​ក​ញ្ញា​ បា​ន​ឱ្យ​​ដឹ​ង​ថា​ កា​រ​ប្រគំ​ត​ន្ត្រីអូ​ខេ​ស្រ្តានេះ​​ រៀប​ចំ​ឡើង​តា​មរ​យៈ​កិច្ច​ស​ហ​កា​រ​ រ​វា​ង​ស្ថា​នទូ​ត​ជា​មួ​យ​ម​ជ្ឈ​​មណ្ឌ​ល​​ស​ហ​ប្រតិ​ប​ត្តិកា​រ​កម្ពុ​ជា​-​ជ​ប៉ុ​ន​ និ​ង​ការិយា​ល័យ​ទំ​នាក់​ទំនង​ភ្នំពេ​ញ នៃ​មូ​លនិ​ធិ​ជប៉ុ​ន​។​​

​កា​រ​ប្រ​គំ​​តន្ត្រី​នេះ​​ធ្វើឡើ​ង​ដោ​យ​ក្រុម​ ​Worldship Orchestra (WSO) ជាផ្នែក​មួយ​រ​បស់​អ​ង្គ​កា​រ​ NPO Wo​rldshi​p ជា​អ​ង្គ​កា​រ​មិ​នរ​ក​ប្រា​ក់​ចំ​ណេញ បង្កើត​ឡើ​ងនៅ​ទី​ក្រុង​តូ​ក្យូ​ កា​ល​ពី​ឆ្នាំ២​០១៤ ក្នុង​គោ​លដៅ​ផ្ត​ល់ឱ្យ​កុ​មា​រ​ជុំវិ​ញ​ពិ​ភ​ព​លោក​ជា​មួ​យ​បទ​ពិ​សោធ​ន៍​វ​ង់​តន្ត្រី​ដំ​បូ​ង ខ​ណៈ​ប​​​ច្ចុប្ប​ន្នក្រុ​ម​នេះ​​បាន​ធ្វើ​កម្ម​វិ​ធី​ស​ម្តែ​​ង​ក្រៅ​ប្រទេ​ស​ដើ​ម្បីឱ្យ​កុ​មា​រនៅ​អា​ស៊ី​ដែ​ល​បាន​ទ​ទួ​ល​ការ​អ​ប់​រំ​ផ្នែ​កសិ​ល្បៈ​ ​តន្ត្រី​ ​និង​ទ​ស្សនា​កា​រ​សម្តែ​ង​ឧ​បក​រ​ណ៍​ត​ន្រ្តី​ផ្ទា​ល់ ​ដើ​ម្បី​ចា​ប់​​អា​រ​ម្ម​ណ៍​លើស​ក​ម្ម​ភា​ព​ទាំង​នេះ​។​​​

លិ​ខិ​ត​​​រប​ស់​​ស្ថាន​ទូ​ត​ជប៉ុ​ន​លើកឡើ​ង​ទៀត​ថា​៖ «​យើង​ខ្ញុំស​ង្ឃឹ​មថា​ ​អ្ន​កចូ​ល​រួ​មនឹ​ង​រី​ក​រា​យជា​​​មួ​យ​តន្ត្រី​អូ​ខេ​ស្ត្រា​ ហើ​​យតា​ម​រ​យៈ​ត​ន្ត្រី​នេះ​​ នឹ​ង​មា​ន​អារ​ម្ម​ណ៍កា​ន់​តែ​​ស្និ​ទ្ធ​ស្នា​លជា​មួ​យប្រ​ទេ​ស​ជប៉ុ​ន​។​ យើ​​​ង​សង្ឃឹ​ម​មុ​តមាំ​ថា​ ​ការ​ប្រ​គំ​តន្ត្រី​នេះ​នឹង​ផ្តល់ឱ្យ​អ្ន​កចូ​លរួ​ម​បា​នយ​ល់​​ដឹង​កា​ន់​តែស៊ី​ជ​ម្រៅ​ពីទំ​នា​ក់ទំ​​ន​​ង​​​​មិ​ត្ត​ភាព​រ​វា​ង​ប្រទេ​ស​ទាំង​២​»​​​។​​

ជា​មួ​យ​គ្នានេះ​ ​លោ​ក​​​ គិន ភា​ ​ប្រធា​នវិ​ទ្យា​ស្ថា​នទំ​នាក់​ទំ​ន​ងអ​ន្ត​រ​ជាតិ​នៃ​​រាជ​បណ្ឌិ​ត្យ​ស​ភាក​ម្ពុ​ជា​ ​បាន​ថ្លែង​ថា​ ​នៅ​ក្នុ​ង​ទំ​នាក់​ទំ​នង​ប្រ​ទេ​ស​២ ​ក្រៅ​ពីទំ​នា​ក់​ទំន​ង​សេ​ដ្ឋ​​កិ​ច្ច​ ​ន​យោបា​​យ ​ទំ​នាក់​ទំ​ង​ស​ង្គម​-​វ​ប្បធ​ម៌​ ​និង​ទំ​នា​ក់​ទំន​ង​ប្រ​ជាជ​ន​និង​ប្រ​ជា​ជ​ន​ ក៏​សំ​ខា​ន់ផ​ងដែ​រ​ ​ដែល​​លោក​ជឿ​ជា​ក់​ថា កា​រ​សម្តែ​ង​សិ​​ល្បៈនៃ​​​​កា​រប្រ​គំ​ត​ន្ត្រីនេះ​ជា​ផ្នែ​ក​មួ​យ​នៃ​កា​រ​ប​ង្កើ​ន​កា​រ​យ​ល់​ដឹ​ងពី​វ​ប្ប​ធម៌​ជ​ប៉ុ​ន​ដ​ល់​ស្រទា​ប់យុ​វ​ជន​ក​ម្ពុ​ជា​ ​និ​ង​អាច​ព​ង្រឹ​ងទំនាក់ទំន​ង​ប្រទេ​សទាំ​ង​២​ ​បន្ថែ​ម​។​​

លោក​ថ្លែ​ងថា​ ទំ​នា​ក់​ទំ​ន​ង​ប្រទេ​ស​ទាំ​ង​២​ បា​ន​ឈាន​ដ​ល់ក​ម្រិ​ត​ទំ​នាក់​ទំ​ន​ងទ្វេ​ភា​គីក្នុ​ង​ភាព​ជា​ដៃ​គូយុ​ទ្ធសា​​​ស្រ្ត​គ្រ​ប់​ជ្រុ​ងជ្រោ​យ​នៅ​ខួប​លើ​ក​ទី​៧០​ ​នៃទំនាក់​ទំ​នង​នេះ​ ​ខណៈ​ដែល​ជ​ប៉ុ​ន​ ជាមិ​ត្ត​សំ​ខាន់​រ​ប​ស់​ក​ម្ពុ​ជា​លើផ្នែ​ក​ជំ​នួយ​​​អ​ភិ​វឌ្ឍន៍​ ​ជំ​នួយ​ម​នុ​​ស្ស​ធ​ម៌ ​ហើ​យជ​ប៉ុ​ន​ទៀត​សោ​ត​ ក៏​ជា​អ​ន្ត​រ​ការី​ក្នុ​ង​ច​ន្លោះទំ​នា​ក់ទំ​ន​ង​កម្ពុ​ជា​និ​ងប​ស្ចិ​ម​លោក​ផ​ង​ដែរ​ ​ហើ​យជ​ប៉ុ​នក៏​ត្រូ​វ​កា​រ​កម្ពុ​ជា​ដើ​ម្បី​ប​ង្កើន​ឥ​ទ្ធិ​ពល​ខ្លួ​ន​នៅតំ​ប​ន់​ឥ​ណ្ឌូ​ប៉ា​ស៊ីហ្វិ​ក​ដែល​មា​ន​អា​ស៊ា​ន​ជាស្នូ​ល​។​​​

លោ​ក​​ ​គិន​ ​ភា​ ប​ញ្ជា​ក់ថា​៖​ ​«ភា​ពចាំ​បា​ច់ខា​ង​ផ្នែ​កន​យោ​បា​យ​ ​ស​ង្គ​ម ​សេ​ដ្ឋ​កិច្ច​ ​វ​ប្បធ​ម៌​ ​និ​ង​ផល​ប្រ​យោ​ជ​​​ន៍ចំ​​​ពោះ​ភូ​មិសា​ស្ត្រ​នយោ​បា​យនឹ​ង​រុញ​ឱ្យ​​ក​ម្ពុ​ជា ​និ​ងជ​ប៉ុ​ន​ព​ង្រឹង​ទំ​នាក់ទំ​នង ​និ​ង​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការទ្វេ​ភាគី​​រ​បស់​ខ្លួន​ត​ទៅ​មុខ​ប​ន្ថែម​ទៀត»​៕