The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​ប្រកួត​គម្រោង “Impact ASEAN” សម្រាប់​យុវជន​អាស៊ាន​មាន​រង្វាន់ ​១ ម៉ឺនដុល្លារ

កម្មវិធី​ប្រកួត​គម្រោង “Impact ASEAN” សម្រាប់​យុវជន​អាស៊ាន​មាន​រង្វាន់ ​១ ម៉ឺនដុល្លារ

Content image - Phnom Penh Post
កម្មវិធី​ប្រកួត​គម្រោង “Impact ASEAN” សម្រាប់​យុវជន​អាស៊ាន​។

កម្មវិធី​ប្រកួត​គម្រោង “Impact ASEAN” សម្រាប់​យុវជន​អាស៊ាន​មាន​រង្វាន់ ​១ ម៉ឺនដុល្លារ

ភ្នំពេញៈ តាមរៈ​កម្មវីធី​ការងារ​ស្ម័គ្រ Youth Volunteering Innovation (YVIC) របស់ UN Volunteers Impact​ យុវជន​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើ​គម្រោង​របស់​ខ្លួន​រហូត​ដល់១ម៉ឺន​ដុល្លារអាមេរិក ដោយ​គ្រាន់​តែដាក់​គម្រោង​របស់​ខ្លួន​ប្រកួត​ក្នុង​កម្មវិធី​ “Impact ASEAN” ។

យុវជន​អាស៊ាន​ទាំង​អស់ ត្រូវបានអនុញ្ញាត​ឲ្យ​ដាក់​គម្រោង​របស់​ខ្លួន​ ប្រកួត​ក្រោម​ប្រធាន​បទ​“Impact ASEAN”។​

ការ​ប្រកួត​នេះ​បង្កើត​ឡើ​ង​ដើម្បី​លើក​ទឹក​ចិត្ដ​យុវ​ជន​ស្ម័គ្រ​ចិត្ត ​ជំរុញ​ការបង្កើត​ថ្មីរបស់​យុវជន​ ​ឲ្យមាន​ផល​ចំណេញ​ដល់​សង្គម និង​ការអភិ​វឌ្ឍន៍​ប្រកប​ដោយ​និរន្តរ​ភាព ​ហើយ​យុវជនក៏​អាច​ទទួល​បាន​ការបង្រៀន និង​ទឹក​ប្រាក់​សម្រាប់​ពង្រីក​គម្រោង​របស់​ខ្លួន​ផងដែរ។

ការប្រកួតនេះ​ YVIC បាន​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​មួយ​ចំនួន​ដូចជា Localization of the SDGs, Sustainable behavior និង Developing skills for life and work ។

YVIC ក៏​ចង់​ជ្រើស​រើស​ក្រុម​យុវជន​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​អាស៊ាន​ ដែល​មាន​គម្រោង​លើ​ប្រធាន​បទ​ខាង​លើ​ស្រាប់​ឲ្យ​ លើក​មក​ធ្វើ​ជាឧទាហរណ៍​ ដើម្បី​ទទួល​បាន​ឱកាស​ជយ​លាភី​។

កម្មវិធី​នេះ នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ទីក្រុង​បាំងកក​ប្រទេស​ថៃ ។ យុវជន​ដែល​ចង់​ដាក់​កម្រោង​របស់​ខ្លួន​ប្រកួត​ ត្រូវ​ដាក់​ឲ្យ​បាន​មុន ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ ២០១៧។

យុវជន​ដែល​បង្កើត​គម្រោង​នេះ​អាច​ធ្វើ​ការ​ងារ​ជា​ក្រុម​ចាប់​ពី២​ទៅ​៣នាក់ និង​មាន​អាយុ​ចាប់ពី ១៨-៣០​ឆ្នាំ។ គម្រោង​គួរ​បង្ហាញ​ពីការ​កាសហ​ការ​ជាមួយ​ដៃគូរ​មក​ពីរដ្ឋា​ភិបាល​ អង្គការ​សង្គម​ស៊ីវិល ឬ​សហគមន៍ និង​បណ្តាញ​ផ្សេងៗ។

ក្រុម​ដែល​ទទួល​ជយលាភី​ នឹងអញ្ជើញ​ទៅ​ប្រទេស​ថៃ ដើម្បីចូល​រួម​ក្នុង​សិក្ខា​សាលា​។​ ប្រាក់​រង្វាន់​ចំពោះ​ការ​បង្កើត​គម្រោង​ មាន​ចំនួន ១ម៉ឺន​ដុល្លារ​អាមេរិក ហើយ​កម្ម​វិធី​នេះ នឹង​ជ្រើស​រើស​យុវជន​ជយ​លាភី​៧ក្រុម​ពី​បណ្ដា​ប្រទេស​អាស៊ាន​។

ព័ត៌មាន​បន្ថែម៖ www.youthop.com/workshops/youth-volunteering-innovation-challenge-impact...​ ៕

អត្ថបទគួរចាប់អារម្មណ៍