ភ្នំ​ពេ​ញៈ​ កម្ម​វិធី​​​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​ឲ្យ​មាន​បំ​ណិន​ជី​វិត​​​​ល្អ​ ដោយ​ឈ​រ​លើ​មូល​​​​​ដ្ឋាន​​​ចេះ​រៀន​គិត​លេ​​ខ​​រហ័​ស​ ដែលមជ្ឍ​ដ្ឋាន​​​នៃ​មាតា​បិតា​សិស្ស​ខ្មែរ​​​​បច្ចុ​ប្ប​ន្ន​ច្រើន​​​​​ស្គាល់​​ថា ​«ក​ម្ម​​វិធី ​UCMAS» ​នោះ បាន​រៀប​ចំ​​​ការ​ប្រ​ឡ​ង​​ថ្នា​​ក់​ជាតិ​​លើក​ទី​ ៣ ហើយ​ កាល​ពី​ម្សិលមិញ ក្រោ​​ម​​អធិបតី​​លោក ហង់ ជួន​ណា​រ៉ុន រដ្ឋ​​​​​​មន្ត្រី​ក្រសួង​អប់រំ យុ​វ​ជន និង​កី​​ឡា​​ នៅ​មជ្ឈ​ម​ណ្ឌល​​​​កោះ​ពេ​ជ្រ​​។​​

កម្ម​វិធី UCMAS ​ដែល​មាន ការ​ប្រកួតប្រជែង​​​​មាន​ ៣ ​វិ​ញ្ញា​សា​ធំ​ៗ​នោះ បាន​រក​ឃើញ​សិស្សានុសិស្ស​ឆ្នើម​​ជា​ម្ចាស់​ជយ​លាភី​តាម​កម្រិត​ផ្សេងៗ​មាន​​ចំ​នួន​​​ ៥១ រូប នៅ​​ក្នុង​ចំ​ណោម​កុមារ ​សរុប​​ចំនួន ​២១១៩ នា​ក់ ដើម្បី​ត្រៀម​ខ្លួន​បន្ត​យក​ទៅ​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​លើក​ទី​ ២៣​ UCMAS INTERNATIONAL COMPETITION នៅ​ទី​ក្រុង​កូ​ឡា​​ឡាំ​ពួ ប្រទេស​​​ម៉ាឡេស៊ី​ នា​ថ្ងៃ​ទី​ ៩ ខែ​ ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ។​​

លោក​ ប​ណ្ឌិ​ត​ ​ហង់ ជួន​ណា​រ៉ុន រដ្ឋ​ម​ន្ត្រី​ក្រសួង​អប់រំ​ យុវ​ជន​ និង​កី​ឡា នា​ឱកាស ​ចូល​រួម​នោះ​បានថ្លែង​នូវ​កោតសរសើរចំពោះការបង្កើតឲ្យមានការប្រឡងថ្នាក់​ជាតិ​លើ​កទី ៣ នៃ​​​​កម្ម​វិធី UCMAS​ នៅ​ក​ម្ពុ​ជា​​ ដែល​ជា​កម្ម​វិធី​​ជួយ​​​​​ឲ្យ​ចេះប្រើ​​វិធី​គណនា​​លេខ​របស់សិស្ស​បាន​លឿន និង​ជាការ​បន្ថែម​នូវ​ជំនាញ​បំ​ណិ​ន​​ជីវិត​ និង​ជា​ទុន ហ្វឹក​ហាត់​ខួរក្បាល​​

លោក​ថ្លែង​ថា៖ «នេះ​ជា​​បំណិន​ផ្នែក​គិត​លេខ​ដ៏​សំខាន់ នៅ​ក្នុង​​​​ការ​សិក្សា​​​រៀន​សូត្រ​ នៅ​ថ្នាក់​បន្ទាប់ៗ​ទៀត​ ប្រើ​ប្រាស់​សម្រាប់​បំពេញ​​ការងារ និង​ជីវភាព​រស់នៅ​ប្រចាំ​​​ថ្ងៃ​»។​

លោកបន្តថា «កម្ម​វិធី​សិ​ក្សា​​នេះ​ពិត​ជា​​​សំខាន់ ហើយ​ក៏​អរ​គុណ​ដល់​មាតា​បិតា ​ដែល​បានគាំទ្រ​ និង​បញ្ជូន​​កូនៗ​ឲ្យមក​សិក្សា​ជំនាញ​នេះបន្ថែម​លើ​កម្មវិធី​សិក្សា​នៅសាលា​ ដែល​អាច​បណ្តុះ​​​ភាព​វៃ​ឆ្លាត​ និង​វិធី​សា​ស្ត្រ​​គិត​លេ​​ខ​បាន​លឿ​ន ​និង​ធ្វើ​ឲ្យ​ចំ​ណេះដឹ​ង​​កូនៗ​​កាន់​តែ​រឹង​មាំ​សម្រាប់​ថ្ងៃ​អនា​​គត»។ ​

លោក​សា​ស្រ្តា​​​​​ចា​រ្យ​​ប​ណ្ឌិត​ ឌី​ណូ​ វង្ស ជា​ស្ថា​ប​និក​ និង​ប្រធាន​ កម្ម​វិធី UCMAS អន្តរ​ជាតិ​ ក៏​បាន​លើក​ឡើង​ពី​គុណ​ប្រ​យោ​​ជន៍​សំ​ខាន់​ៗ​ ដែល​បាន​ពី​ការ​សិក្សា​កម្ម​វិធី​ UCMAS នេះ​ដែរ។

លោកថា៖ «កុមារ​ចាប់​ពី​ចន្លោះ​ ​៤ ឆ្នាំ​ ឡើង​ទៅ​​​វ័យ ១២ ឆ្នាំ ត្រូវ​បាន​ចូល​រៀន​ថ្នាក់​ប​​ណ្តុះ​ប​ណ្តា​ល​​នៃ​​កម្ម​វិធី​​ UCMAS។ ក្រៅ​ពី​ទទួល​បាន​ភាព​ឆ្លាស​វៃ​លើ​ផ្នែក​គណិត​សាស្រ្ត​គឺ​មាន​ភាព​រហ័ស​រហួន​ក្នុង​ការ​គិត​លេ​ខ​នោះ ពួ​កគេ​ក៏​ទទួល​បាន​នូវ​​បំណិន​​​​ជីវិ​ត​​​ពេញ​មួយ​ជីវិត​របស់​ពួក​គេ​តែ​ម្តង»​។

គួរ​បញ្ជាក់​ថា ​កម្ម​វិធី UCMAS​ បា​ន​ក្លា​យ​​ទៅ​ជា Universal Borderless Education Concept សម្រាប់​ពិភព​លោក​ទាំង​មូល ​ហើយ​វា​ជា​ប្រយោជន៍​ទៅ​ដល់​កុមារ​ជាង ២.៥ លាន​ នាក់ នៃ​​ប្រទេស​ចំនួ​ន​ ៧៩ ប្រទេស​ជា​សមាជិក​ ក្នុង​ពេល​បច្ចុប្បន្ន នៃ​តំបន់​​​​ ៥ ទ្វីប​ ​ ខណៈ​ UCMAS​ Cambodia មាន​ចំនួន​ ៣៩​ សាខា​ ទូទាំង​ខេត្ត​​ក្រុង​នៃ​ប្រទេស​កម្ពុជា​​ ដោយ​ការ​ប្រកួត​ថ្នាក់​ជាតិ​មាន​ចំនួន​​លើក​មក​ហើយគិត​ចាប់​ឆ្នាំ​​ ២០១៦​ មក​​។

​វគ្គ​និ​មួយៗ​នៃ​​​កម្មវិធី​ UCMAS ​ដែល​មាន​រ​យៈ​​ពេល​ច​ន្លោះ​ពី ​៣ ឆ្នាំ ទៅ​​៥ ឆ្នាំ នោះ​កុមារ​​​​អាច​​មាន​ទម្លាប់ល្អ​ៗ​ជា​ច្រើន​​សម្រាប់​ជីវិត​ពួក​គេ​ គឺ​អាច​​មាន​ទម្លាប់​ល្អ​លើ​ការ​​ផ្តោត​អារម្មណ៍​សិក្សា​គ្រប់​មុខ​វិជ្ជា​​​នៃ​ការ​​សិ​ក្សា​ចំ​ណេះ​​ដឹង​ទូទៅ មានជំនាញ​ចេះ​​សង្កេត​តាម​ដា​ន​លើ​ការ​សិ​ក្សា​​ផ្ទាល់​ខ្លួន​​បាន​ល្អ​​ មាន​ការ​ចង់​ចាំ​បាន​ល្អ​​​ផ្នែ​ក​​​ខួរ​​​ក្បា​ល​ មាន​ទ​ម្លាប់​ប្រើ​នូវ​ក្តី​ស្រ​​​មៃ​របស់​ខ្លួន​បាន​ល្អ​ និង​អាច​មាន​គំ​និ​ត​​​​ច្នៃ​ប្រ​ឌិ​ត​បាន​​ល្អ​ សម្រាប់​ការ​អនុ​វត្ត​ន៍​លើ​មុខ​ជំនាញ​របស់​ពួក​គេ​ផង​ដែរ៕