ភ្នំពេញៈ​ កុមារ​​ឆ្នើ​ម​​កម្ពុជា​ ដែល​​​ជា​ម្ចា​ស់​ជ​យ​​​​​លាភី​​ចំ​នួ​ន​ ៧២ រូ​ប​ បាន​ពី​​ការ​ប្រ​ឡ​ង​​ថ្នា​​ក់​ជាតិ​​​លើក​ទី​ ៣ ​នៃ​​​​កម្ម​វិធី​​​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​ឲ្យ​មាន​បំ​ណិន​ជី​វិត​​​​​ល្អ UCMAS​​​ ឆ្នាំ២០១៨​ កំពុង​តែ​មាន​វត្ត​មាន​ក្នុង​កម្ម​វិធី​ប្រកួត​លក្ខណៈ​​អន្តរជាតិ​លើក​ទី​ ២៣​ (23rd UCMAS INTERNATIONAL COMPETITION) នៅ​ទី​ក្រុង​កូ​ឡា​​​ឡាំ​ពួ ប្រទេ​ស​​​ម៉ាឡេស៊ី​ កាល​ពី​​ថ្ងៃ​ទី​ ៩-​១០ ខែ​ ធ្នូ ឆ្នាំ​ ២០១៨ នេះ។​

នេះ​ជា​ការ​ចូលរួម​ប្រកួត​លើក​ទី ​២ នៃ​ការ​ប្រកួត​​ល​ក្ខ​ណៈ​​អន្តរជាតិ​របស់​កុមារ​​ឆ្នើម​UCMAS កម្ពុជា​​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក បឺតណាត វង្ស នាយក​ប្រតិបត្តិ​នៃ​​UCMAS កម្ពុជា​​​ និងជា​ទី​ប្រឹក្សា​អប់រំ​​ UCMAS អន្តរជាតិ កញ្ញា ហេង រចនា នាយិកា​គ្រប់​គ្រង​ទូទៅ​សាលា​អាយឃីត​នៃ​កម្ម​វិធី​​UCMAS កម្ពុជា​​​ រួម​​ជា​មួយ​នឹង​​អាណា​​ព្យាបាលរបស់​សិស្សានុសិស្ស​​ មាន​ចំនួ​ន​សរុប ១៥១ រូប។​

លោក បឺត​ណាត វង្ស នា​យក​ប្រតិបត្តិ​នៃ​​UCMAS កម្ពុជា​ មាន​ប្រសាសន៍ ​នា​ពេល​ចេញ​ដំណើរ​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ៨ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ថា៖ «នេះ​ជា​លើក​ទី​ ២ ហើយ ដែល ​​UCMAS កម្ពុជា បាន​បញ្ជូន​សិស្ស​ឆ្នើម​ជយ​លាភី​ថ្នាក់​ជាតិ​ខ្មែរ​ទាំង ​១០ កម្រិត​ ទៅ​ប្រកួត​ថ្នាក់​អន្តរជាតិ​លើក​ទី​ ២៣ នៅ​ប្រទេស​ម៉ាឡេស៊ី​ ដើម្បីជួប​ជាមួយ​នឹង​កុមារ​ឆ្លាតវៃ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​។

នេះក៏ជា​ឱកាស​ល្អ​សម្រាប់​កុមារ​កម្ពុជា​ ក្នុង​ការ​ដណ្តើម​យក​ជយ​លាភី ទទួល​បាន​​បទ​ពិសោធន៍​ថ្មីៗ ក៏​ដូចជា​ការ​បង្ហាញ​សមត្ថ​ភាព​នៅ​ឆាក​អន្តរជាតិ​មួយ​នេះ»។ ​

លោក​ក៏​រំឮក​ដែរ​ថា៖ «កាល​ពី​ឆ្នាំ​ ២០១៧ សិស្ស​ UCMAS កម្ពុជា​ ៥ រូប ទទួល​បាន​ជឃ​លាភី​ក្នុង​ការប្រកួត​​​​លក្ខណៈ​​អន្តរជាតិ​លើក​ទី​ ២២ ហើយ​​ក៏​សង្ឃឹម​ថា​ពួកគគេ​ក៏​អាច​ទទួល​បាន​ជយ​លាភី​ទៀត​នៅ​ឆ្នាំ​នេះ»។​​

​កម្ម​វិធី​ប្រកួត​លក្ខណៈ​​អន្តរជាតិ​លើក​ទី​ ២៣​ ដែលជា​លើក​ទី​២ សម្រាប់​កុមារ UCMAS ​កម្ពុជាចូល​រួម​ឆ្នាំ​២០១៨​។​​សហការី​

អ្នក​ស្រី​ វិន សំ​​ណាង និង​លោក ម៉ៅ ម៉ា​និត ដែល​ជា​អាណា​ព្យា​បាល​សិស្ស​ម្នាក់​ចំណោម​សិស្សឆ្នើម​កម្ពុជា​​ទាំង​ ៧២​ រូ​ប​ ​ស​ម្តែង​ពី​ក្តី​រីក​​រាយ និង​ក្តី​រំពឹង​ចំពោះ​កូន​ស្រី​ខ្លួន​ថា៖ «មាន​ក្តី​រំភើប​ និង​សប្បា​យ​​ចិត្ត​ខ្លាំង ដោយ​សារ​កូន​ស្រី​ ដែល​បាន​ទទួល​បាន​ជយ​លាភី​លេខ​ ១ ​នៃ​​​​ផ្នែក​​វិញ្ញា​សា​សរសេរ​របស់ការ​ប្រកួត​​ UCMAS កម្ពុជា​។ ហើយ​យើង​ក៏​សង្ឃឹម​ថា កូន​ស្រី​នឹង​ទទួល​បាន​ជោគជ័យ​លើ​ការ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​ ២០១៨​ នេះ​ផង​ដែរ​ ក្រោយ​ពី​គាត់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​​បំប៉ន​​មុន​កា​រ​ប្រកួត​​ប៉ុន្មាន​ខែ​នោះ​»។​

អ្នក​ស្រី វិន សំណាង និង​លោក ម៉ៅ ម៉ានិត ជា​ឪពុកម្តាយ​កុមារី​ឆ្នើម UCMAS ​លេខ១ ថ្នាក់ជាតិ​លើកទី​៣​ឆ្នាំ២០១៨ ផ្នែកវិញ្ញាសា​សរសេរ។​ សហ​ការី​

ខណៈ​កញ្ញា ហេង រចនា នាយិកា​គ្រប់​គ្រង​ទូទៅ​សាលា​អាយឃីត​នៃ​កម្ម​វិធី​​UCMAS កម្ពុជា​​​ ​ក៏​បាន​សម្តែង​ការ​ចាប់​អារម្មណ៍​ជាចុង​ក្រោយ​ដែរ​ថា៖ «ការ​ប្រកួត​អន្តរជាតិ​នេះ​​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​កុមារ​កម្ពុជា​មាន​ឱកាស​ស្វែង​យល់​ពី​ប​ទ​ពិសោធន៍​ថ្មីៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ពួកគាត់​មាន​ភាព​ក្លាហាន​ និង​ទំនុក​ចិត្ត​ខ្ពស់​លើ​ខ្លួន​ឯង​មួយ​កម្រិត​ទៀត​ផង»៕​

ក្រុម​កុមារUCMAS កម្ពុជា​ នាពេល​ចេញ​ដំណើរ​ពី​ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។ សហ​ការី​