The Phnom Penh Post Search

Search form

ក្រសួង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ជំរុញ​ការ​អាន​បន្ថែម​ឲ្យ​បាន​ច្រើន​ដល់​កុមារ

Content image - Phnom Penh Post
លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា កណ្ដាល នៅ​សន្និសីទសារព័ត៌ អំពី «ទិវាសៀវភៅកុមារអន្ដរជាតិ ឆ្នាំ២០១៧ នៅកម្ពុជា» នាព្រឹកថ្ងៃសុក។

ក្រសួង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ជំរុញ​ការ​អាន​បន្ថែម​ឲ្យ​បាន​ច្រើន​ដល់​កុមារ

ភ្នំពេញៈ ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បណ្ណាល័យ​ជាតិ ​និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​សៀវភៅ​កុមារ​មួយ​ចំនួន​នៅ​កម្ពុជា ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​ពិសេស​អាណាព្យាល​ ងាក​មក​ជំរុញ​ការ​អាន​បន្ថែម​ឲ្យ​បាន​ច្រើន​ គ្រប់​ទី​កន្លែង​ដល់​កុមារ​ ព្រោះ​ការ​អាន​ គឺជា​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​របស់​កុមារ​នៅ​ពេល​អនាគត។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌ ​អំពី ​«ទិវា​សៀវភៅ​កុមារ​អន្ដរជាតិ​ ឆ្នាំ​ ២០១៧​ នៅ​កម្ពុជា» ​នាព្រឹក​ថ្ងៃ​សុក្រនេះ នៅ​បណ្ណា​ល័យ​លំហ​ចតុម្មុខ​ លោកស្រី ​ទន់ ​សាអ៊ីម ​អនុរដ្ឋ​លេខា​ធិការ ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​បាន​លើក​ឡើង​ថា​ អាណា​ព្យាបាល​ គួរ​បង្កើន​បរិយាកាស ​យ៉ាងណា​ឲ្យ​កុមារ​ចង់​អាន​សៀវភៅ​បន្ថែម​ឲ្យ​បាន​ច្រើន​នៅ​ផ្ទះ​ខ្លួន​ឯង​ និង​នៅ​តាម​ទី​សាធារណៈ​ផ្សេងៗ។

លោក​ស្រី​បន្ដថា ​«អាណាព្យាបាល​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​កុមារ​ចង់​អាន ​មិន​មែន​ទៅ​ចាប់​បង្ខំ​កុមារទេ ​តែ​យើង​ត្រូវ​មាន​វិធី​ឲ្យ​ពួកគាត់​ចង់​អាន ​ដោយ​និទាន​រឿង​ឲ្យ​ពួកគាត់​ស្ដាប់​ជាប្រចាំ ​នោះ​កុមារ​នឹង​កាន់តែ​ចង់​ស្ដាប់​ ចង់​អាន​ដោយ​ខ្លួន​ឯង​បន្ទិច​ម្ដងៗ​មិន​ខាន»។

លោក​ស្រី បានលើក​ឡើង​ថា ​អាណា​ព្យាបាល​ត្រូវ​ចាប់​ផ្ដើម​បង្កើត​ទម្លាប់​អាន​ដល់​កុមារ ​តាំង​ពី​ពួកគេ​នៅ​មិន​ទាន់​ចេះ​អាន ​ទោះ​មាតិតា​មួយ​ចំនួន​មិន​ចេះ​អក្សរ​ក៏​ដោយ ​តែ​​ត្រូវ​និទាន​រឿង​ដែល​​ធ្លាប់​ចង់​ចាំ​ពី​ចាស់ៗ​ ឲ្យ​កុមារ​ស្ដាប់​ នោះ​ពួកគេ​នឹង​កាន់​តែ​ចង់​ស្ដាប់ ​ចង់​អាន​ខ្លាំង​ឡើង​មិន​ខាន​ ។

កញ្ញា ​ហួត ​សុជាតា ​ប្រធាន​សមាគម ​ក្រុម​ប្រឹក្សា​អន្ដរជាតិស្ដី​ពី​សៀវភៅ​សម្រាប់​កុមារ ​និង​យុវជន ​(IBBY) បាន​ឲ្យ​ដឹង​ថា ​ក្នុង​ការ​បន្ដ​ជំរុញ​ការ​អាន​បន្ថែម​ដល់​កុមារ ​ឆ្នាំ​នេះ ​IBBY នឹង​រៀបចំ​​ទិវា​សៀវភៅ​អន្ដរជាតិ​លើក​ទី ៥​ នៅ​ថ្ងៃ​ទី ២៥​ ខែ​មីនា​នេះ នៅ​សួន​ច្បារ​សាល​សន្និសីទ​ចតុម្មុខ​ ដោយ​ផ្ដោត​សំខាន់​លើ​សៀវភៅ​សម្រាប់​កុមារ​គ្រប់​កម្រិត។

ខណៈ​ទិវា​សៀវ​ភៅ​កុមារ​អន្ដរ​ជាតិ​ឆ្នាំ​នេះ IBBY ​នឹង​ប្រព្រឹត្ដិ​ទៅ​ជា​មួយ​​ប្រធាន​បទ ​«សត្វព្រៃ» ​កញ្ញា ​សុជាតា បាន​ឲ្យ​ដឹង​ថា ​ការ​ដាក់​ប្រធាន​បទ​នេះ ​ក៏​ព្រោះ​តែ​សៀវ​ភៅ​កុមារ​ភាគ​ច្រើន​បាន​បោះ​ពុម្ភ​ឡើង​ជា​មួយ​រូបភាព​សត្វ​ព្រៃ ​ហើយ​ប្រធាន​បទ​នេះ ​ក៏​អាច​មាន​ការ​ទំនាក់​ទំនង​ទៅ​លើ​បញ្ហា​សត្វព្រៃ​ដែល​គេ​តែង​លើក​ឡើង​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ។

កញ្ញា​ សុជាតា ​បន្ថែម «ថ្វី​ត្បិត​វិស័យ​សៀវភៅ​ ពិសេស​សៀវភៅ​កុមារ​នៅ​មិន​ទាន់​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ខ្លា តែ​តាម​​រយៈ​បទ​ពិសោធន៍ ​ដែល​យើង​បាន​ធ្វើ​លើវិស័យ​សៀវភៅ​កុមារ​នេះ ​យើង​បាន​ទទួល​ចំណុច​វិជ្ជមាន​ច្រើន​ ក្មេងៗ​ចូល​ចិត្ដ​អាន​ បើ​យើង​ឲ្យ​ឱកាស​ទៅ​គេ​អាន​» ។

ទិវា​សៀវ​ភៅ​កុមារ​អន្ដរ​ជាតិ​ឆ្នាំ​នេះ ​នឹង​មាន​ការ​តាំង​ពិព័រណ៌​សៀវភៅ​កុមារ ​និង​សៀវភៅ​អេឡិច​ត្រូនិក​ រឿង​និទាន​ ល្បែង​កម្សាន្ដ​ សិល្បៈ​សម្ដែង ​គំនូរសេរី ​និង​ការ​ប្រកួត ​យក​រង្វាន់​ក្រោម​ប្រធាប​ «សត្វព្រៃ​» ផងដែរ ​៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។