The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ប្រកាស​ឲ្យ​សិស្សា​នុសិស្ស​ដាក់​ពាក្យ​ប្រកួត​គណិតវិទ្យា​ អូឡាំព្យាដ

ក្រសួង​ប្រកាស​ឲ្យ​សិស្សា​នុសិស្ស​ដាក់​ពាក្យ​ប្រកួត​គណិតវិទ្យា​ អូឡាំព្យាដ

Content image - Phnom Penh Post

ក្រសួង​ប្រកាស​ឲ្យ​សិស្សា​នុសិស្ស​ដាក់​ពាក្យ​ប្រកួត​គណិតវិទ្យា​ អូឡាំព្យាដ

ភ្នំពេញៈ ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​បាន​ប្រកាស​ឲ្យ​សិស្សា​នុសិស្ស​ដែល​កំពុង​រៀន​នៅ​មធ្យម​សិក្សា​ចំណេះ​ដឹង​ទូទៅ ទាំង​សាលា​រដ្ឋ និង​ឯកជន ទៅ​ដាក់​ពាក្យ​ ប្រកួត​គណិត​វិទ្យា​ អូឡាំព្យាដ សិង្ហបុរី និង​អាស៊ី (Singapore​ and​ Asian ​Schools​ Math​ Olympiad​) ២០១៦។

ការ​ប្រកួត​នេះ​ និង​ចាប់​ទទួល​ពាក្យ ចាប់​ពីថ្ងៃទី ៩ ខែ មេសា រហូត ដល់ ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ​ ២០១៦ នៅ​សាលាអន្ដរជាតិ ហ្សាម៉ាន់។

ការ​ប្រកួត​គណិត​វិទ្យា​អូឡាំព្យាដ គឺ​ជា​កម្មវិធីប្រកួត​មួយ​ ជួយ​សិស្សា​នុសិស្ស​ ​ស្វែង​រក​ដំណេះ​ស្រាយ​​ បង្កើន​វិចារណ​ញាណលើ​ការ​គណនា ការ​គិត​ប្រគប​ដោយ​ភាព​ឆ្នៃ​ប្រឌិត ជា​មួយ​និង​ការ​លើក​ទឹក​ចិត្ដ​ឲ្យ​សិស្សា​នុសិស្ស​ ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​ប្រកួត គណិតវិទ្យា​អូឡាំព្យាដ ដើម្បី​ឲ្យ​ពួកគេ​ក្លាយ​ទៅ​ជា​អ្នក​គិត​ នឹង​ស្វែង​រក​ដំណោះស្រាយ​លើ​ការ​សិក្សា​គណិត​វិទ្យា​បាន​កាន់​តែ​ប្រសើរ​ ៕​

ព័ត៌មាន​បន្ថែម៖ http://sasmocambodia.com/ លេខ​ទំនាក់​ទំនង៖ ​០២៣​ ២១៤ ​០៤០ ​/ ​០១២ ​៤៤៧​ ៧៤៤

អត្ថបទគួរចាប់អារម្មណ៍