ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning Management System) ដែលអនុញ្ញាតឲ្យសិស្សានុសិស្សថ្នាក់ទី១២ ប្រើប្រាស់ពេលវេលាទំនេរពីការសិក្សាក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់លើមុខវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា តាមប្រព័ន្ធអនឡាញ (On-line) តាមរយៈទូរស័ព្ទស្មាតហ្វូន Tablet ឬកុំព្យូទ័រ ដោយខ្លួនឯង ។
ក្រសួងបានឲ្យដឹងថា ការបង្កើតប្រព័ន្ធសិក្សាអ៊នឡាញនេះ ដោយបានផ្អែក លើមូលដ្ឋាននៃការអនុវត្តកំណែទម្រង់ក្នុងវិស័យអប់រំ យុវជន និងកីឡា តាមរយៈការបង្កើនគុណភាពការបង្រៀន និងការសិក្សា។
ប្រព័ន្ធសិក្សាពីចម្ងាយនេះ នឹងជួយពង្រឹងសមត្ថភាពរបស់សិស្សានុសិស្ស មួយកម្រិតថែមទៀត លើចំណេះដឹងដែលទទួលបានពីលោកគ្រូ អ្នកគ្រូនៅក្នុងថ្នាក់រៀន ។
ក្រសួងអប់រំ ក៏នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ការធ្វើតេស្ដសមត្ថភាពអ៊នឡាញនេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា វេលាម៉ោង 0៨:០០នាទី ព្រឹក ។
បន្ទាប់ពី ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សិស្សានុសិស្សអាចអនុវត្តកម្មវិធីនេះបានតាមរយៈគេហទំព័រក្រសួង: bacii.moeys.gov.kh ។
ក្រសួងអប់រំ បានបញ្ជាក់ដែររថា រាល់លំហាត់ និងសំនួរទាំងនេះ គឺសម្រាប់ឲ្យសិស្សានុសិស្សអនុវត្តការវាស់ស្ទង់សម្ថភាពខ្លូនឯងនិងការពង្រឹងសម្ថភាពលើមុខវិជ្ជា ដែលមានក្នុងប្រព័ន្ធនេះ។ លំហាត់ និងសំនួរទាំងនេះមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងឡើយ៕