ទីក្រុងអូក្លាហូម៉ា: ក្រុម​សិស្សានុសិស្ស និង​និស្សិត​បាន​ចូលរួម​ជាមួយ​ក្រុម​គ្រូបង្រៀន​នៅ​ក្នុង​ទីក្រុង​អូក្លាហូម៉ា កាល​ពី​ថ្ងៃ​ពុធ​សម្រាប់​ការ​ធ្វើ​ការ​ប្រឆាំង​តវ៉ា​នៅ ថ្ងៃ​ទី ៣ ដោយ​ធ្វើការ​ទាមទារ​ឲ្យ​ក្រុម​សមាជិក​សភា​ប្រចាំ​រដ្ឋ​នីមួយៗ បង្កើន​ថវិកា​ឧបត្ថម្ភ​សម្រាប់​សាលារៀន​រដ្ឋ បន្ទាប់​ពី​ការ​កាត់​បន្ថយ​ថវិកា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

សិស្ស​ម្នាក់​ឈ្មោះ Cameron Olbert បាន​ថ្លែងប្រាប់​មហាជន ដែល​ប្រមូលផ្តុំ​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋកា​ពីតូល ជា​ចំណុច​ប្រសព្វ​គ្នា​នៃ​ការ​ប្រឆាំង​តវ៉ា​មួយ ដែល​បាន​ទាក់​ទាញ​មនុស្ស​ចូលរួម​រាប់​ម៉ឺន​នាក់​ថា៖ «យើង​ជា​សិស្សា​នុសិស្ស​នៅ​ក្នុង​ទីក្រុង​អូក្លាហូម៉ា​ចូលរួម​នៅ​ខាង​អ្នក​ទាំង​អស់​គ្នា​រហូត​ដល់​ការ​ធ្វើ​កូដកម្ម បាន​ឈាន​ដល់​ទីបញ្ចប់»។

ក្រុម​អ្នកប្រឆាំង​តវ៉ា បាននាំគ្នា​ចូលទៅ​កាន់​ការិយាល័យ​អ្នកតំណាង​រដ្ឋ​នីមួយៗ​របស់​ពួកគេ ហើយ​កាល​ពី​ថ្ងៃ​អង្គារ បាន​នាំគ្នា​សើច​ចំអក ខណៈ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រចាំ​រដ្ឋ​នីមួយៗ មិន​ព្រម​ធ្វើ​ការ​ពិចារណា​ផ្តល់​ថវិកា​ឧបត្ថម្ភ​សាលារៀន​បន្ថែម​ទៀត។

លោក Richard Covett អាយុ ៤៧ ឆ្នាំ​បាន​ថ្លែង​ប្រាប់ AFP ថា៖ «ខ្ញុំ​មាន​សិស្ស ៣៥ នាក់​ក្នុង​មួយ​ថ្នាក់​សម្រាប់ ២៨ កៅអី​នៅ​ក្នុង​ថ្នាក់​រៀន​របស់​ខ្ញុំ»។ «ហើយ​សៀវភៅ​អត្ថបទ ២៨ ក្បាល​សម្រាប់​សិស្ស​ទាំង​អស់​សរុប​មាន​ចំនួន ១២០ នាក់»។

ទីក្រុង​អូ​ក្លា​ហូ​ម៉ា ជាទី​កន្លែង​សម្បូរ​ដោយ​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុង​មួយ​ចំនួន​តូច​ដែល​បាន​កាត់​បន្ថយ​ថវិកា​ឧបត្ថម្ភ​លើ​វិស័យ​អប់រំ​របស់​ខ្លួន​យ៉ាង​ច្រើន ខណៈ​កញ្ចប់​ថវិកា​សាធារណៈ​ត្រូវ​បាន​ធ្វើ​ឲ្យ​បាត់បង់​តាមរយៈ​ការ​កាត់​ថវិកា​លើ​ពន្ធដា និង​ឱនភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ ២០០៨។

ថ្វីបើ​សេដ្ឋកិច្ច​ប្រទេសជាតិ​បានល្អ​ប្រសើរឡើង ការកាត់បន្ថយ​ថវិកា​លើ​វិស័យ​អប់រំ​មិន​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ទាំង​ស្រុង​នៅ​ឡើយ ដោយ​បណ្តាល​ឲ្យ​ក្រុម​គ្រូបង្រៀន ដែល​កំពុង​តែ​តស៊ូ​ធ្វើការ​ប្រឆាំង​តបត​វិញ។

ការប្រឆាំង​តវ៉ា​របស់​ពួកគេ​បានបង្ហាញ​ពី​រឿងរ៉ាវ​នានា​ពាក់ព័ន្ធ​គ្រូបង្រៀន​ធ្វើ​ការងារ​ច្រើន ដើម្បី​ជីវភាព​រស់នៅ​បាន​ល្អ​ប្រសើរ និង​ធ្វើ​ព្រងើយ​កន្តើយ និង​បង្ក​ឲ្យ​មាន​ភាព​ទ្រុឌ​ទ្រោម​នៅ​ក្នុង​បន្ទប់​រៀន។

សិស្ស​ឈ្មោះ Grace Fox អាយុ ១៦ ឆ្នាំ បាន​និយាយ​នៅ​កន្លែង​ប្រមូលផ្តុំ​សិស្សានុសិស្ស​ថា៖ «នៅ​ក្នុង​សាលា​រៀន​ក្នុង​ក្រុង​អូក្លាហូម៉ា​ជា​ច្រើន សៀវភៅ​ធ្លាក់​រាយ​ប៉ាយ តុ​រៀន​ដាក់​សិស្ស​ឲ្យ​អង្គុយ​នៅ​ដាច់ៗ​ពី​គ្នា អគារ​សាលារៀន​គ្មាន​ប្រព័ន្ធ​កម្ដៅ ឬ​ម៉ាស៊ីន​ត្រជាក់ គ្រឿង​ភ័ស្តុភារ​សាលារៀន​ត្រូវ​បាន​ចែក​របប​គ្នា៕