The Phnom Penh Post Search

Search form

គ្រូអក្សរ​សាស្ត្រ​ខ្មែរ​ឈ្នះ​ពាន​សម្ដេច ជួន ណាត បង្ហើប​ក្ដីស្រមៃ​និពន្ធ​ទំនុក​ចម្រៀង

Content image - Phnom Penh Post
លោក​គ្រូអក្សរសាស្ត្រ​ខ្មែរ ​គង់ ភារិន ទទួល​ពាន​រង្វាន់​ពី​សម្ដេច​នាយករដ្ឋមន្ត្រី។ រូប សហការី

គ្រូអក្សរ​សាស្ត្រ​ខ្មែរ​ឈ្នះ​ពាន​សម្ដេច ជួន ណាត បង្ហើប​ក្ដីស្រមៃ​និពន្ធ​ទំនុក​ចម្រៀង

ភ្នំពេញ: គ្រូអក្សរ​សាស្ត្រ​ខ្មែរ​បង្រៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​បូរី ១០០ ខ្នង លោក គង់ ភារិន ដែល​ទើប​ជាប់​ជយលាភី​លេខ ១ នៃ​ពានរង្វាន់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ក្រោយ​ពី​ឡើង​ទទួល​ពាន​ពី​លោក​នាយក​រដ្ឋមន្ត្រី នា​ទិវា​គ្រូបង្រៀន​ថ្ងៃ​ទី ៥ ខែ​តុលា ឆ្នាំ ២០១៧ ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​មក លោកគ្រូ​ក៏ទម្លាយ​នូវ​ក្ដីស្រមៃ​និពន្ធ​ទំនុក​ចម្រៀង​នា​ថ្ងៃ​អនាគត។

ការប្រកួត​តែង​និពន្ធ​កំណាព្យ​ថ្នាក់ជាតិ ក្រោម​ប្រធានបទ​រួម «គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ» មាន​អ្នកចូលរួម​ទាំង​អ្នក​ស្មូត្រ ដែល​ជា​លោកគ្រូ និង​អ្នកគ្រូ កំពុង​បង្រៀន​តាម​សាលា​រដ្ឋ​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា។

ម្ចាស់​ជយលាភី​លេខ ១ បាន​ទៅ​លើ​លោកគ្រូ គង់ ភារិន ជា​គ្រូបង្រៀន​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ នៅ​វិទ្យាល័យ​ហ៊ុនសែន បូរី ១០០ ខ្នង រាជធានី​ភ្នំពេញ លេខ ២ បាន​ទៅ​លោកគ្រូ សឹម ឆៃ មក​ពី​សាលា​គរុកោសល្យ​ខេត្ត​កំពត និង​ជយលាភី​លេខ ៣ បាន​ទៅ​លើ​លោកគ្រូ សាត ឌិច នៃ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្ត​កែប។

ដោយ​ឆ្លងកាត់​បទពិសោធ​បង្រៀន​ប្រមាណ ៣០ ឆ្នាំ មក​ហើយ​នោះ​លោកគ្រូ គង់ ភារិន​បាន​តាក់​តែង​អត្ថបទ​កំណាព្យ​មាន​ចំណង​ជើង​ថា «ទឹកចិត្ត គ្រូបង្រៀន» ដើម្បី​ប្រកួត​យក​ពាន​រង្វាន់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត លើកទី ១។

ស្នាដៃ​កំណាព្យ​របស់​លោកគ្រូ​មាន​ចំនួន ១៣ វគ្គ​តាក់តែង​ក្នុង​ជើង​កាព្យ​បទ​ពាក្យ ៧ និង​លំនាំ​ស្មូត្រ បែប​ខមាទោស បាន​បង្កប់ន័យ​យ៉ាង​ជ្រាលជ្រៅ​ស្តីពី​តួនាទី​របស់​គ្រូបង្រៀន​ដែល​មាន​តម្លៃ​ធំធេង​ប្រៀប​បាន​ទៅ​នឹង​វិស្វករ​ព្រលឹង​ជួយ​សាងសង់ និង​ចង្អុល​បង្ហាញ​ត្រើយ​ដល់​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ឬ​ជា​សសរ​ទ្រូង​នៃ​ប្រទេសជាតិ។

ការទទួល​ជយលាភី​លេខ ១ ផ្នែក​កំណាព្យ​នៃ​ពាន​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ឆ្នាំ ២០១៧ នេះ ក៏អាច​ជា​ពន្លឺ​ថ្មី​មួយ​ទៀត​សម្រាប់​លោកគ្រូ គង់ ភារិន ក្នុងការ​ត្រួស​ត្រាយ​ផ្លូវ​លើ​វិស័យ​កំណាព្យ ដែល​ជាផ្នែក​មួយ​ជួយ​ឲ្យ​វប្បធម៌​ព្រលឹង​ជាតិខ្មែរ ដោយ​លោកគ្រូ​មាន​ចំណូលចិត្ត​លើ​ផ្នែក​នេះ​តាំង​ពីក្មេង​វ័យ​មក។

លោកគ្រូ​វ័យ ៤៨ ឆ្នាំ​រូបនេះ​បាន​តាក់តែង អត្ថបទ​កំណាព្យ​ច្រើន តែ​នៅ​ពុំទាន់​មាន​លទ្ធភាព​ចងក្រង​ជា​ស្នាដៃ​ផ្ទាល់​ខ្លួន ដើម្បី​បោះពុម្ព​ជា​សៀវភៅ​នៅ​ឡើយ​ទេ។

ម្ចាស់​ពានរង្វាន់​សម្ដេច ជួន ណាត ដែល​មាន​កូន​ប្រុស ២ នាក់ រូបនេះ បាន​បង្ហើប​ប្រាប់​ទាំង​ក្តីរំភើប​ចិត្តនឹង​ប្រាក់​រង្វាន់ ៥ លាន រៀល ពីការ​ប្រកួត​តែង​កំណាព្យ​ក្នុង​ទិវា​គ្រូបង្រៀន​ឆ្នាំនេះ​ថា៖ «សប្បាយចិត្ត​ខ្លាំង ព្រោះ​ថា ប្រាក់​រង្វាន់​នេះ នឹង​អាច​ជា​ផ្លូវ​ថ្មី​មួយ​ទៀត​សម្រាប់​ខ្ញុំ​ប្រើ​ក្នុងការ​ចងក្រង​ដើម្បី​បោះពុម្ព​ជា​សៀវភៅ​ផ្សាយ​ពី​ស្នាដៃ​ខ្លួនឯង​បាន​តាម​បំណង​ដែល​មាន​ជា​យូរ​មក​ហើយ​នោះ។ ម្យ៉ាង​ទៀត ខ្ញុំ​ក៏មាន​បំណង​ចាប់​យកការ​តាក់តែង​និពន្ធ​ទំនុក​ចម្រៀង​ផងដែរ នៅ​ពេល​អនាគត ដែល​ជា​ក្តីស្រមៃ​មួយ​ទៀត​សម្រាប់​រូបខ្ញុំ»៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​